ភាគទី42; អ្នកណាហ៊ានជំទាស់យើងនិងសម្លាប់ចោល

3.5K 206 6
                                    

រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៤២


     ជុងហ្គុកបានបញ្ជាអោយអោយគ្រប់គ្នាតាមរកថេយ៉ុងនៅក្នុងវិមានព្រោះគេគិតថាថេយ៉ុងនិងមិនទាន់អាចចេញទៅណាឆ្ងាយនោះទេ

     « ទូនេះ?? »ជុងហ្គុកចូលមកមើលក្នុងបន្ទប់សារជាថ្មីភ្នែកក៏គ្រវាស់ទៅចំទូសម្លៀកបំពាក់ដែលបិតមិនជិតទើបគេដើទៅបើកមើលប៉ុន្តែអ្វីដែលនិកស្មានមិនដល់នោះគឺថេយ៉ុងសង្ងំនៅក្នុងនោះ

     « ថេយ៍ ...»ជុងហ្គុកប្រញ៉ាប់ទៅចាប់ថេយ៉ុងចេញពីទូប៉ុន្តែនាយតូចមិនព្រមសហការណ៍សោះ

     « ទេ ខ្ញុំមិនទៅទេ ហិកហិ..កុំធ្វើបាបខ្ញុំអី »ថេយ៉ុងគិតតែពីយំដៃស្រវ៉ាតោងនេះតោងនោះមិនព្រមទៅតាមជុងហ្គុកឡើយ

     « បងភ័យណាស់ដឹងទេ បងខ្លាចថាអូននិងទៅចោលបង »ជុងហ្គុកគ្រាន់តែនំានាយតូចចេញពីទូបានភ្លាមក៏ទាញយកមកអោបតែម្ដង ឃើញថេយ៉ុងបែបនេះធ្វើអោយគេធូចឹត្តហើយ

     « លែងខ្ញុំទៅ »ថេយ៉ុងមិនបាននៅស្ងៀមអោយជុងហ្គុកអោបនោះទេ ថេយ៉ុងនៅពេលនេះគឺមិនដូចមុនឡើយគេប្រៀបដូចជាមនុស្សមានសតិមិនល្អយ៉ាងអញ្ចឹង

     « អត់ទេ បងមិនលែងអូនឡើយអូនត្រូវតែនៅក្បែបងជារៀងរហូត »ជុងហ្គុកគ្រវីក្បាលតឹចៗបន្តឹងកម្លំាងដៃអោបកាន់តែណែនជាងមុនទៅទៀត គេមិនព្រមលែងថេយ៉ុងទៅណាឡើយទុះស្លាប់ក៏គេមិនព្រមដែរ

     « ខ្ញុំខ្លាចណាស់ ហិកហិ...ខ្ញុំខ្លាច »ថេយ៉ុងនៅតែនិយាយពាក្យដដែលៗចេញមករហូត គេមិនដឹងមិនស្ដាប់អ្វីទំាងអស់ដឹងត្រឹមថាគេខ្លាច

     « កុំខ្លាចអី បងនៅក្បែអូនហើយ »ជុងហ្គុកលែងចេញពីការអោបលើកដៃជួតទឹកភ្នែកអោយថេយ៉ុង គេដឹងថាហេតុអ្វីថេយ៉ុងខ្លាចដល់ថ្នាក់នេះ ស្លុតដល់ថ្នាក់បាត់បង់សតិបែបនេះ

     « ជុង..ជុងហ្គុក អ្ហិក..»ថេយ៉ុងមើលទៅមុខរបស់ជុងហ្គុកដោយទឹកភ្នែកស្រក់មកជារើយៗមុននិងលើកដៃទំាងគូរមកអង្អែលមុខរបស់ជុងហ្គុកថ្នមៗ ប៉ុន្តែក៏ត្រូវដកចេញវិញភ្លាមៗខឹតខ្លួនចេញទៅស្អែកនិងជញ្ជាងខ្លួនប្រែជាញ័រដូចជាកូនសត្វនៅពេលនិកដល់រូបភាពល្ងាចមិញនេះ

🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »Where stories live. Discover now