រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ២៧ជុងហ្គុកនិងថេយ៉ុងមិនបានខ្វល់ពីអ្វីច្រើននោះទេគេនៅអង្គុយអោបថើបគ្នាអោយបាត់និកគ្នានៅកន្លែងស្ងាត់តែពីរអ្នកគ្មានខ្វល់ក្បាលអ្នកសរសេរលួចមើលឡើយ រហូតទាល់តែអ្នកស្រីចនគាត់មកតាមទើបពួកគេចេញទៅកន្លែងភ្ញៀវវិញ
« ជម្រាបសួរចា៌ »អ្នកស្រីចនកំពុងតែឈ.និយាយគ្នាជាមួយជំទាវស្រាប់តែមាននាក់ណាមិនដឹងចូលមករកគាត់ទាំងដែលគាត់មិនធ្លាប់ឃើញនាងពីមុនឡើយ
« នាងជាអ្នកណា? »ទម្លាប់របស់គាត់គឺមិនចូលចឹត្តនិយាយជាមួយមនុស្សប្លែកមុខនោះទេចំណែកស្រីម្នាក់នេះគ្រាន់តែឃើញមុខគាត់មិនចូលចឹត្តបាត់ទៅហើយ
« ខ្ញុំគឺស៊ូឆៀ ជាអ្នករួមភាគហ៊ុននៅក្រុមហ៊ុនរបស់លោកចនហើយក៏ជាមិត្តកាលនៅរៀនដែរ »នាងគឺឆៀសានេះហើយគ្រាន់តែឃើញអ្នកស្រីចនភ្លាមនាងប្រញ៉ាប់ចូលមករាក់ទាក់តែម្ដងដើម្បីបានគាត់ជាឈ្នាន់នាំទៅរកជុងហ្គុកនោះអី
« មកប្រាប់ខ្ញុំធ្វើអ្វី? »អ្នកស្រីចនសើចតឹចៗគ្រាន់តែនិយាយចេញមកប៉ុណ្ណឹងគាត់ដឹងពីបំណងរបស់នាងបាត់ទៅហើយគាត់ជាមនុស្សពូកែមើលមនុស្សណាស់គាត់អាចបែងចែកមនុស្សបានយ៉ាងងាយតាមរយ:ទឹកមុខនិងពាក្យសម្ដី
« ខ្ញុំគ្រាន់តែចង់ណែនាំខ្លួនអោយអ៊ុំស្រីដឹងប៉ុណ្ណោះ »នាងនៅធ្វើមុខក្រាសញញិមចេញទៀតទាំងដែលសំណួររបស់អ្នកស្រីចនចាក់ក្នុងបេះដូងនាងអោយឈឺឆៀបៗទៅហើយ
« សូមទោសផង..ខ្ញុំគ្មានក្មួយនោះទេ បើនាងបានជាណែនាំខ្លួនទៅហើយខ្ញុំក៏មានមនុស្សម្នាក់ចង់ណែនាំអោយនាងស្គាល់ដែរ »អ្នកស្រីចនញញិមដាក់នាងប៉ុន្តែពាក្យសម្ដីរប់គាត់ផ្អែមមុតដូចឡាមតែម្ដងស្ដាប់ហើយចង់ក្អួតឈាមទាំងដុំ ដោយឃើញថេយ៉ុងដើនៅជិតនោះគាត់ក៏បាននាំថេយ៉ុងដើមករកស៊ូឆៀ
« នេះគឺចន ថេយ៉ុងជាភរិយារបស់កូនជុងហើយក៏ជាកូនប្រសារតែម្នាក់គត់ក្នុងគ្រួសារចនដែរ »អ្នកស្រីចនណែនាំថេយ៉ុងទៅអោយស៊ូឆៀអោយនាងបានដឹងថាថេយ៉ុងទើបជាកូនប្រសារត្រកូលចនអ្នកផ្សេងគ្មានសិទ្ធឡើយ
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...