ភាគទី60;យើងមកមើលកូនរបស់យើង

4.3K 213 4
                                    

រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៦០


     ថ្ងៃនេះជុងយូក៏ត្រូវទៅសាលាតាមធម្មតា ប៉ុន្តែតើមានដឹងទេថាក្មេងម្នាក់នេះជួបអ្វីខ្លះនៅក្នុងសាលា?គេប្រៀបដូចជាសម្រាមចំពោះក្មេងៗជាច្រើនយ៉ាងអញ្ចឹង ពួកគេតែងតែប្រមាថមើលងាយជុងយូ ពួកគេនៅក្មេងៗខ្លាំងណាស់ប៉ុន្តែបែជាមានចរិកមិនល្អបែបនេះ

     « អ្នកគ្រូ..ខ្ញុំសុំចូលរៀន »ថ្ងៃនេះគេមកដល់ហួសម៉ោងដោយសារតែផ្លូវស្ទះខ្លាំងពេក ប៉ុន្តែសកម្មភាពទាំងនេះបែជាត្រូវគ្រប់គ្នាសើចចម្អកអោយគេទៅវិញ

     « ហេតុអ្វីទើបប្អូនមកយឺត?មានមើលម៉ោងទេ? »អ្នកគ្រូម្នាក់នោះសម្លឹងមើលទៅជុងយូទាំងការមិនពេញចឹត្ត និយាយអោយត្រង់ទៅគាត់មិនចូលចិត្តជុងយូនោះទេជាពិសេសនោះគឺជុងយូតែងតែអាចប្រឡងយកឈ្នះកូនរបស់គាត់បាន

     « សុំទោសផងអ្នកគ្រូដោយសារតែឡានស្ទះ ទើបលោកអ៊ុំជួនខ្ញុំមកសាលាយឺត »រាល់ដងគេមិនដែលមកយឺតនោះទេខុសអីតែថ្ងៃនេះឡានស្ទះចម្លែកទើបអ៊ុំអ្នកបើកឡាននាំគេមកសាលាយឺតបែបនេះ

     « ឡានអញ្ចឹងរឺ?បើដើមកសាលាក៏ប្រាប់មក »ក្មេងម្នាក់ដែលអង្គុយមុខគេនោះក៏និយាយឡើងទាំងសើចចំអកដាក់ជុងយូ ឡានមែនទេ?គេមិនជឿឡើយថាជុងយូមាននាក់បើកឡានជួនមកនោះបើថាដើគេជឿច្រើនជាង

     « មែនហើយប្អូន..រាល់ថ្ងៃនេះសូម្បីតែមុខប៉ាម៉ាក់របស់ប្អូនក៏អ្នកគ្រូមិនដែលឃើញផង »គិតទៅមើលក្មេងម្នាក់នេះរឺមាននាក់បើកឡានជួនមក?បើរាល់ថ្ងៃនេះសូម្បីតែប៉ាម៉ាក់ក៏មិនដែលឃើញជួនមក កុំថាឡើយឡានសូម្បីតែប៉ាម៉ាក់ក៏ប្រហែលក្មេងម្នាក់នេះគ្មានផង ចេះតែអាចមករៀនសាលាធំបែបនេះបាន

     «..»ជុងយូរបានត្រឹមតែអោនមុខចុះស្ងៀមស្ងាត់មិនហ៊ាននិយាយអ្វីបន្តទៀត រឹតតែមិនអាចនិយាយពីប៉ាម៉ាក់ព្រោះថារាល់ថ្ងៃនេះគេមានដូចជាមិនមានពិតមែនគេគ្មានមុខឯណាទៅតវ៉ាអ្វីឡើយ

     « ឆាប់ទៅឈរជើងមួយនៅមុខដងទង់ជាតិមួយម៉ោង »ពេលលឺសម្ដីរបស់គ្រូហើយជុងយូក៏គ្មានអ្វីអាចប្រកែកតវ៉ាបានដែរក្រៅតែពីឈរនៅមុខដងទង់ជាតិតាមអ្វីដែលគាត់បានបញ្ជា ប៉ុន្តែមិនគិតថាហួសហេតុពេកទេ?ក្មេងទើបតែ3ឆ្នាំសោះបែរជារងនៅពិន័យបែបនេះទៅវិញ

🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »Where stories live. Discover now