រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៣៧ជុងហ្គុកមិននៅយូរក៏ប្រញាប់ត្រឡប់មកក្រុមហ៊ុនវិញជាបន្ទាន់ទាំងទឹកមុខមុាំកាចជាងពីមុនទៅទៀតសូម្បីតែហ្វីដែលជាកូនចៅជំនិតក៏ខ្លាចរអានិងទឹកមុខមួយនោះដែរពិតជាគូរអោយខ្លាចខ្លាំងណាស់
« លោកអគ្គនាយកត្រឡប់មកវិញហើយមែនទេ? »ថេយ៉ុងដែលកំពុងតែឈ.និយាយការងារជាមួយបុគ្គលិកប៉ុន្មាននាក់ទៀតនោះ ពេលឃើញថាជុងហ្គុកដើចូលមកទើបប្រញ៉ាប់ចូលទៅសួរតែក៏ត្រូវជុងហ្គុកដើទៅមុខមិនសូម្បីតែខ្ចីមើលមុខនាយតូចសូម្បីតែបន្តឹចបើមុខវិញមិនបាច់មើលទេអាចសម្លាប់មនុស្សបាន
« ជុងកើតអ្វី? »ថេយ៉ុងចាប់ផ្ដើមមិនស្រួលក្នុងចឹត្តហើយក៏ប្រញាប់រត់ទៅតាមនាយក្រាស រាល់ដងទុះម្បីជុងហ្គុកខឹងរឺអារម្មណ៍មិនល្អយ៉ាងណាក៏គេមិនដែលធ្វើកាយវិកាបែបនេះដាក់គេដែរ
« ជុងបងកើតអ្វី? »ថេយ៉ុងរត់ទៅចាប់ដៃជុងហ្គុកភ្លាមៗមិនអោយចូលទៅក្នុងជណ្ដើរប្រអប់ទាន់ឡើយគេត្រូវតែនិយាយគ្នាអោយបានច្បាស់លាស់ ឯបុគ្គលិកនៅទីនោះនាំគ្នាមើលមកពួកគេទាំងពីរ
« នៅមានមុខមកសួរទៀតមែនទេ? »ជុងហ្គុកបែមករកថេយ៉ុងទាំងខ្សែភ្នែកមុតស្រួចមិនទន់ភ្លន់ដូចពេលមុនៗឡើយ នៅមានមិខមកសួរគេទៀត ខ្លួនឯងបានធ្វើអ្វីមិនដឹងខ្លួនទេមែនទេ?
« អូនមិនយល់ពិតមែនថាបងកំពុងតែនិយាយពីអ្វី? »អោយគេធ្វើបែបណា បកស្រាយបែបណាបើជុងហ្គុកមិនប្រាប់គេអោយដឹងផងនោះគេពិតជាមិនយល់ពីជុងហ្គុកនោះទេ
« មិនយល់អញ្ចឹងមែនទេ?ចុះនេះជាស្អី?អូនប្រាប់បងមកថានេះជាស្អី? »ជុងហ្គុកងក់ក្បាលតឹចៗបែបហួសចឹត្តមុននិងបើកទូរស័ព្ទបង្ហាញរូបទាំងអស់នោះអោយនាយតូចបានមើលហើយមិនចាំបាច់សួរគេទៀតនោះទេ គេពិតជាខកបំណងនិងថេយ៉ុងខ្លាំងណាស់ហេតុអ្វីក្បត់គេ?ហេតុអ្វីក្បត់ទំនុកចឹត្តដែលគេមាន?គេពិតជាអស់សង្ឈឹមណាស់ហើយក៏ខឹងណាស់ដែរ
« ប៉ុន្តែ..ក្រែងបងជាអ្នកអោយអូនយកឯកសារនេះទៅអោយលោកឆាងមែនទេ? »គេបានធ្វើអ្វីខុសទៅ?គេគ្រាន់តែធ្វើតាមបញ្ជាប៉ុណ្ណោះ ក្រែងថាអោយយកឯកសារនោះទៅអោយឆាង ដេវីនប៉ុន្តែពេលនេះបែជាមកស្រែកដាក់គេ មកខឹងគេបែបនេះ?
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...