ភាគទី32;អូននិងនៅក្បែបងជារៀងរហូត

4.8K 217 3
                                    

រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី 32


     ជុងហ្គុកមិនព្រមនៅស្ងៀមនោះឡើយគេដើចុះដើឡើងមុខបន្ទប់សង្គ្រោះធ្វើអោយរាងចំណាស់ទំាងពីរចង់វិលមុខទៅតាមប៉ុន្តែធ្វើយ៉ាងម៉េចទុះប្រាប់អោយឈប់ក៏គេមិនព្រមស្ដាប់ដែរ បើនិយាយពីលោកចននិងអ្នកស្រីចនឯណ្ណេះវិញនៅពេលដែលដឹងដំណឹងថាកូនប្រសារសំណព្វចឹត្តចូលមន្ទីពេទ្យភ្លាមក៏ប្រញ៉ាប់មកមន្ទីពេទ្យយ៉ាងលឿន

     « ឈប់ខ្លះទៅកូន ...កូនថេយ៍ប្រាកដជាមិនអី »អ្នកស្រីចនមើលទៅកូនប្រុសនេះមិនដឹងជាលើកទីប៉ុន្មានហើយទេដែលគាត់និយាយពាក្យនេះតែជុងហ្គុកគេមិនព្រមឈប់សោះ គាត់ដឹងថាកូនប្រុសរបស់គាត់បារម្ភពីថេយ៉ុងប៉ុន្តែទុះម្បីជាដើបែបនេះបន្តទៀតក៏គ្មានអ្វីប្រសើរឡើងដែរ

     « នេះបីម៉ោងហើយណាម៉ាក់ ខ្ញុំបារម្ភពីប្រពន្ធរបស់ខ្ញុំ »នេះគឺបីម៉ោងហើយ បីម៉ោងដែលថេយ៉ុងនៅក្នុងបន្ទប់សង្គ្រោះស្ទើរតែធ្វើអោយគេគំាងបេះដូងស្លាប់ដោយសារតែបារម្ភពីថេយ៉ុង គ្មាននាក់ណាចេញមកផ្ដល់ដំណឹងអ្វីសោះ ដឹងទេថាគេបារម្ភពីប្រពន្ធ ម្ដងៗចង់តែទម្លុះទ្វាចូលទៅមើលដោយផ្ទាល់នោះទេ

     « ម៉ាក់ដឹង ប៉ុន្តែ...»

     « លោកដុកទ័រប្រពន្ធរបស់ខ្ញុំយ៉ាងម៉េចទៅហើយ? »អ្នកស្រីចននិយាយមិនទាន់ចប់ផងទ្វាក៏បានបើកឡើង ទើបជុងហ្គុកប្រញ៉ាប់ចូលទៅសួរភ្មលាដោយការចង់ដឹងនិងបារម្ភពីប្រពន្ធបណ្ដូលចឹត្ត

     « ម្ចាស់តូចផុតពីគ្រោះថ្នាក់ហើយទាន »លោកដុកទ័រញញិមឡើងផ្ដល់ចម្លើយជាទីគាប់ចឹត្តដល់អ្នកកំពុងរងចំាស្ដាប់ ក៏មិនភ្លេចអោនលំទោនផងដែរទុះម្បីជាគាត់មានអាយុច្រើនជាងជុងហ្គុកប៉ុន្តែជុងហ្គុកជាអ្នកមានអំណាចនៅក្នុងប្រទេសគាត់ត្រូវតែចេះអោនលំទោនខ្លះ

     « អគុណលោកហើយ »ជុងហ្គុកមិនខ្លាចនិងពោលពាក្យអគុណដល់អ្នកដែលជួយជីវិតថេយ៉ុងឡើយ គេពិតជាសប្បាយចឹត្តខ្លំាងណាស់ដែលថេយ៉ុងអាចរួចជីវិតបាន

     « នេះជាភារកិច្ចក្នុងនាមជាគ្រូពេទ្យស្រាប់ហើយ ខ្ញុំមិនហ៊ានទទូលនោះទេទាន »គាត់គំាងមិនស្ទើរនោះទេដែលចន ជុងហ្គុករូបនេះអគុណគាត់ គិតៗទៅគាត់មានសំណាងណាស់ដែលស្ដាប់លឺពាក្យនេះប៉ុន្តែក៏ដោយសារតែអ្នកជម្ងឺជាមនុស្សពិសេសដែរបើមិនអញ្ចឹងឡើយកុំថាពាក្យអគុណសញម្បីតែមុខក៏ប្រហែលជាគេមិនមើលដែរ

🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »Where stories live. Discover now