ភាគទី63;សង្ឃឹមថាគ្មានលើកទីពីរ

4.2K 210 1
                                    

រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៦៣



     អ្នកនាងលេខារូបស្រស់ក៏បើកទ្វាចូលមកដោយដៃមានកាន់ថាសទឹកដោះគោចំនួនពីរកែវ នាងញញឹមមិនឈប់សោះព្រោះថាកម្រណាស់ដែលនាងអាចចូលមកក្នុងofficeនេះបាន ទុះនាងជាលេខាក៏ដោយគឺអាចចូលមកបានតែពេលមានការងារប៉ុណ្ណោះមិនបានប៉ុន្មាននាទីក៏គេដេញនាងចេញទៅហើយ

     « នេះលោកអគ្គនាយកទឹកដោះគោរបស់លោក..តើនេះលោកយកពីរកែវញុាំតែម្នាក់ឯងទេមែនទេ? »ចេសុីញញិមរាយមន្តស្នេហ៍ព្យាយាមនិយាយយ៉ាងច្រើនជាមួយនិងអគ្គនាយកបេះដូងថ្មរបស់នាងក្រែងគេអាចមើលឃើញនាងខ្លះ ពេលកន្លងមកចាប់តាំងពីពេលនាងចូលមកធ្វើការសូម្បីតែមុខរបស់នាងក៏គេមិនចង់មើលផង

     « យកអោយកូនរបស់ខ្ញុំមួយកែវ »ជុងហ្គុកមិនពេញចឹត្តនោះទេពេលនាងចេះដឹងសួរនាំរឿងរបស់គេបែបនេះ ទើបប្រញ៉ាប់ប្រាប់អោយយកទឹកដោះគោអោយជុងយូមួយកែវ

     « កូ..កូនអញ្ចឹងមែនទេចា៌? »នាងស្ដាប់ច្រឡំទេដឹងជុងហ្គុកហៅក្មេងម្នាក់នោះថាជាកូន?ទេមិនអាចទេ..ជុងហ្គុកឯណាមានកូនរួចហើយនោះសូម្បីតែរៀបការក៏នាយម៉ាហ្វៀរូបនេះមិនទាន់ផង មានកូនបានយ៉ាងម៉េចទៅ?

     « ហើយយ៉ាងម៉េច? »គ្រាន់តែគេនិយាយបែបនេះធ្វើដូចជាភ្ញាក់ផ្អើលខ្លាំងណាស់យ៉ាងអញ្ចឹង កូនរបស់គេមិនអោយគេហៅកូន

     « ចា៌ »នាងញញិមមិនសមមុននិងលើកទឹកដោះគោទៅដាក់នៅលើតុអោយជុងយូដែលគិតតែពីឈ្ងោកមុខធ្វើលំហាត់ដូចជានាងគ្មានវត្តមាននៅទីនេះយ៉ាងអញ្ចឹង

     « អស់ការហើយ..អ៊ុំស្រីចេញទៅវិញបាន »ជុងយូស្រាប់តែងើបមុខនិយាយអោយនាងចេញតែម្ដង អ៊ុំស្រីម្នាក់នេះពិតជារំខានណាស់សម្រាប់គេ បើនិយាយទៅចរិករបស់ជុងយូកាត់តាមថេយ៉ុងបន្តឹចតាមជុងហ្គុកបន្តឹចពេលខ្លះគេស្លូតដូចជាថេយ៉ុងយ៉ាងអញ្ចឹង ប៉ុន្តែគេជាមនុស្សដែលចូលចឹត្តភាពស្ងៀមស្ងាត់ហើយក៏មិនចូលចឹត្តទៅលេងជាមួយអ្នកណាផ្ដេសផ្ដាសដែរ គេមិនចូលចិត្តនិយាយច្រើនជាមួយអ្នកមិនស្គាល់នោះទេហើយក៏មិនស្លូតគ្រប់ពេលដែរ

🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »Where stories live. Discover now