រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៤៣រយៈពេលប៉ុន្មានថ្ងៃមកនេះជុងហ្គុកមិនដែលបណ្ដែតបណ្ដោយអោយថេយ៉ុងចេញទៅណាឡើយ សូម្បីតែគេក៏មិនងាយចាកចេញទៅណាដែរគឺយកឯកសារមកធ្វើក្នុងបន្ទប់ជាមួយថេយ៉ុងគ្រប់ពេល ប៉ុន្តែស្ថានភាពថបស់ថេយ៉ុងគ្មានអ្វីប្រសើរឡើងឡើយគេគិតតែពីសង្ងំយំ និយាយតែពាក្យថាចង់ចាកចេញ ប៉ុន្តែមុននិងថេយ៉ុងនិយាយពាក្យនេះចេញមកតើមានអាណិតដល់ប្រុសម្នាក់នេះដែរទេ គេមិនអាចទ្រាំស្ដាប់បានទៀតទេ ដឹងទេថាពេលខ្លះជុងហ្គុកលួចយំម្នាក់ឯង គេរឹងមុំាណាស់សម្រាប់មនុស្សគ្រប់គ្នាគេរឹងមុំាណាស់សម្រាប់គ្រប់បញ្ហាលើកលែងតែរឿងរបស់ថេយ៉ុងនេះមួយប៉ុណ្ណោះ
« អូនមានធ្លាប់អាណិតបងខ្លះទេថេយ៍? »ជុងហ្គុកមើលទៅអ្នកដែលកំពុងតែអង្គុយនៅលើពូក ចង់សួរថាធ្លាប់អាណិតគេដែរទេ?មាននៅសល់ក្ដីស្រលាញ់សម្រាប់គេខ្លះទេ?
« ខ្ញុំខ្លាចហើយ ដោះលែងខ្ញុំទៅ ហិក..»ទៀតហើយថេយ៉ុងតែងតែនិយាយបែបនេះគេគិតតែពីយំនិងសុំអោយជុងហ្គុកព្រមដោះលែងគេរហូត
« បងសូមទោស »សូមទោសដែលមិនអាចដោះលែងថេយ៉ុងបាន សូមទោសដែលស្រលាញ់ខ្លាំងរហូតដល់ខ្វះមិនបាន
នៅពេលល្ងាចបន្តឹចជុងហ្គុកត្រូវចេញទៅចាត់ការពួករនុកក្នុងដែលចាប់បាននៅក្នុងកាសុីណូ ប៉ុន្តែមុននិងទៅគេបានប្រាប់គ្រប់គ្នាអោយមើលថេយ៉ុងអោយបានល្អហាមមិនអោយនាយតូចចេញពីបន្ទប់ដាច់ខាត អ្នកស្រីចនដោយឃើញបែបនេះក៏អោយអ្នកបម្រើយកទឹកដោះគោទៅអោយថេយ៉ុង ពេលនេះជុងហ្គុកមិននៅនោះទេគាត់ចង់អោយថេយ៉ុងចេញមកខាងក្រៅខ្លះ ប៉ុន្តែអ្នកណាទៅដឹងថានាយតូចថេយ៉ុងវាយក្បាលអ្នកបម្រើនោះអោយដួលនិងយកសម្លៀកបំពាក់របស់គាត់មកស្លៀកមុននិងរត់ចេញទៅខាងក្រៅ
« គូ..គូទៅឯណាទៅ? »ថេយ៉ុងឆ្លេឆ្លាមិនដឹងគូរតែគេចទៅតាមរបៀបណាបើចេញទៅកូនចៅរបស់ជុងហ្គុកដែលយាមនៅខាងក្រៅរបងប្រាកដជាមើលគេស្គាល់
« ឡានៗមួយនោះ »ពេលនោះដែរភ្នែកក៏គ្រវាសទៅចំឡានដឹកផ្កាមួយគ្រឿងដែលចតនៅក្បែនោះ តើអ្នកណាជាអ្នកទិញផ្កាមកដាំបន្ថែម?កុំខ្វល់អីពេលនេះគេត្រូវចេញពីទីនេះអោយបាន ថេយ៉ុងរងចាំដល់ពួកគេជញ្ជួនផ្កាចេញអស់ទើបគេលួចឡើងឡាននោះ( អង្គុយខាងក្រោយ )
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...