រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី 12ជុងហ្គុកនៅតែបន្តអោបថេយ៉ុងយ៉ាងណែនដូចខ្លាចអ្នកណាយកថេយ៉ុងចេញពីគេយ៉ាងអញ្ចឹងរហូតដល់ថេយ៉ុងប្រាប់ថប់ដង្ហើមទើបគេព្រមលែងទាំងចឹត្តមិនចង់បើអាចគេចង់អោបថេយ៉ុងបែបនេះរហូតហើយប្រកាសប្រាប់មនុស្សគ្រប់គ្នាថាថេយ៉ុងជាប្រពន្ធរបស់គេប្រាប់អោយគ្រប់គ្នាដឹងថាថេយ៉ុងជាកម្មសិទ្ធរបស់គេតែម្នាក់គត់ប៉ុន្តែមិនអាចសូម្បីតែរៀបការចេញមុខចេញមាត់មានមនុស្សដឹងលឺក៏គេមិនអាចធ្វើបានផងប៉ុន្តែបើពេលវេលាល្អមកដល់គេនិងធ្វើរឿងទាំងអស់នោះ
« បងមិនទាន់បានសួរអូនរឿងប្រុសម្នាក់នោះទេណា »ពេលដែលរីនប្រាប់នោះក៏ប្រាប់ដោយទាំងរឿងដែលមានមនុស្សប្រុសចូលមកជួយថេយ៉ុងផងដែរទើបជុងហ្គុកមិនអស់ចឹត្តតតែសោះ
« ប្រុសម្នាក់ណា?ម្នាក់ដែលបានជួយអូននៅផ្សារទំនើបមែនទេ? »ថេយ៉ុងអាចស្មានដឹងថាជុងហ្គុកចង់សួរពីអ្នកណាប៉ុន្តែមិនទាន់ច្បាស់ទើបគេសួរបញ្ជាក់
« មែនហើយ »
« គេម្នាក់នោះបានចូលមកនិយាយអោយអូន មែនហើយពេលនោះអូនក៏បានអគុណគេដែរ »ថេយ៉ុងញញិមដាក់ជុងហ្គុករៀបរាប់ប្រាប់រឿងទាំងនោះ ប៉ុន្តែធ្វើអោយជុងហ្គុកខ្នាញ់ចាប់ថើបថ្ពាល់ប៉ោងៗនោះជាច្រើនខ្សឺត
« អូនហាមញញិមដាក់អ្នកណាទៀតលឺទេ?ញញឹមដាក់តែបងម្នាក់បានហើយ »ជុងហ្គុកលើកដៃទាំងពីមកអង្អែលថ្ពាល់នាយតូចស្រាលៗគ្រប់ពេលដែលឃើញស្នាមញញិមរបស់ថេយ៉ុងគេតែងតែចាប់ថើបបែបនេះព្រោះតែគូរអោយស្រលាញ់ពេកនោះអីជាស្នាមញញិមដែលស្រស់ស្អាតសូម្បីតែប្រុសចឹត្តទិកកកដូចជាគេក៏នៅលង់បានចុះទម្រាំតែអ្នកផ្សេងវិញនោះ គិតដល់ត្រឹមនេះធ្វើអោយគេមួម៉ៅតែម្ដងកុំអោយគេដឹងអោយសោះថាអ្នកណាលួចស្រលាញ់ប្រពន្ធគេនោះ
« អូនមិនមែនដូចបងនោះទេ »មិនអោយគេញញិមយ៉ាងម៉េចបើនេះជាទម្លាប់របស់គេទៅហើយនោះមិនមែនដូចជុងហ្គុកនោះទេមុខងាប់មិនដែលចេះញញិមដាក់អ្នកណានោះទេ
« តែបងញញិមដាក់អូន..អូនឃើញទេ? »ជុងហ្គុកញញិមដាក់ថេយ៉ុងម្ដងទៀតជាស្នាមញញិមដែលស្រស់ស្អាត ទន់ភ្លន់និងពោពេញទៅដោយក្ដីស្រឡាញ់ប៉ុន្តែគូរអោយសោកស្ដាយដែលស្នាមញញិមនេះគឺសម្រាប់តែថេយ៉ុងម្នាក់ប៉ុណ្ណោះ
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...