រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៦៤រាង្គកាយស្ដូកស្ដឹងដែលកំពុងតែគេងលង់លក់អស់រយ:ពេលជាច្រើនឆ្នាំពេលនេះក៏ចាប់ផ្ដើមកម្រើកខ្លួនបានបន្តឹចម្ដងៗ ភ្នែកដែលតែងតែបិទក៏ចាប់ផ្ដើមបើកឡើងសន្សឹមៗទទូលយកពន្លឺថ្ងៃសារជាថ្មី
« ថេយ៍??បងនេះ..នេះកូនថេយ៍ដឹងខ្លួនហើយបង »អ្នកស្រីគីមដែលទើបតែដើចូលមកមើលកូននៅក្នុងបន្ទប់នោះក៏ស្រែកឡើងខ្លាំងៗហៅលោកគីមដែលកំពុងតែនៅខាងក្រោម
« ពិតមែនហេសអូន? »លោកគីមក៏ប្រញ៉ាប់រត់ឡើងមកខាងលើទាំងក្ដីរំភើប គាត់ពិតជារំភើបចឹត្តខ្លាំងណាស់នៅពេលដែលលឺបែបនេះ គាត់គ្មានសង្ឃឹមឡើយថាថេយ៉ុងកូនរបស់គាត់អាចដឹងខ្លួនឡើងម្ដងទៀត
« ឆាប់ចូលទៅមើលកូនទៅបង »លោកទាំងពីរចូលទៅក្នុងបន្ទប់របស់ថេយ៉ុងយ៉ាងលឿនក៏ឃើញថាថេយ៉ុងកំពុងតែសម្លឹងមើលមកពួកគាត់ដូចគ្នា
« ហិកហិ..កូនម៉ាក់ពិតជាដឹងខ្លួនពិតមែនហើយ »អ្នកស្រីគីមក៏ចូលទៅអោបកូនតែម្ដង គាត់សប្បាយចឹត្តឡើងស្រក់ទឹកភ្នែកហើយនេះជាអភូតហេតុធំបំផុតហើយសម្រាប់គាត់
« ខ្ញុំស្រេកទឹក »ថេយ៉ុងនិយាយឡើងតឹចៗទាំងគ្មានកម្លាំងពេលនេះករបស់គេស្ងួតខ្លាំងណាស់គេត្រូវការទឹក
« នេះណាកូន »លោកគីមជួយលើកកូនអោយអង្គុយផ្អែកខ្នងនិងក្បាលគ្រែមុននិងអ្នកស្រីគីមយកទឹកមកបញ្ចុកកូនតឹចៗ ទើបដាក់អោយគេងវិញមើលទៅគេល្វើយណាស់
« ម៉ាក់ប៉ា..នេះខ្ញុំគេងយូប៉ុណ្ណាហើយ »គេមិនដឹងឡើយថាគេគេងលក់យក់ប៉ុណ្ណាទៅហើយនោះទេ ប៉ុន្តែហេតុការណ៍នោះប្រៀបដូចជាទើបតែកើតឡើងថ្មីៗយ៉ាងអញ្ចឹង
« កូនគេងលក់បីឆ្នាំហើយណាថេយ៍? »លោកគីមអង្អែលក្បាលកូនថ្នមៗ ថេយ៉ុងបានគេងលក់រយ:ពេលបីឆ្នាំហើយ បីឆ្នាំដែលថេយ៉ុងប្រៀបដូចជាមនុស្សគ្មានវិញ្ញាណមានតែខ្យល់ដកដង្ហើមប៉ុណ្ណោះ
« ចុះជុងហ្គុកនិងជុងយូនោះប៉ា? »បីឆ្នាំហើយមែនទេ?ចុះស្វាមីនិងកូនរបស់គេនោះយ៉ាងណាទៅហើយនៅពេលនេះ?មិនបាច់ឆ្ងល់នោះទេថាហេតុអ្វីថេយ៉ុងស្គាល់ឈ្មោះកូនតាមពិតទៅកាលពីនៅប៉ារីសថេយ៉ុងបានអោយគ្រូពេទ្យពិនិត្យគេចង់ដឹងថាកូនរបស់គេជាប្រុសរឺជាស្រី ព្រោះគេដឹងខ្លួនថាពេលបង្កើតហើយគេគ្មានឥកាសអាចដឹងក៏ថាបាន ពេលដែលដឹងថាជាកូនប្រុសហើយថេយ៉ុងក៏ដាក់ឈ្មោះអោយកូនថាចន ជុងយូប្រហែលទៅនិងឈ្មោះប៉ារបស់គេចន ជុងហ្គុក
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...