រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី 4ព្រះអាទិត្យចាប់ផ្ដើមបញ្ចេញពន្លឺបំភ្លឺភពផែនដីជាថ្មីម្ដងទៀតបើយើងងាគមកមើលក្នុងបន្ទប់ធំទូលាយឯណ្ណេះវិញក៏ឃើញថាមានមនុស្សពីរនាក់កំពុងតែគេងអោបគ្នាយ៉ាងស្អឹតរមួតក្លាយទៅជាខ្លួនតែមួយទៅហើយម្នាក់ៗដូចជាគេងលក់ស្រួលខ្លាំងណាស់យ៉ាងអញ្ចឹង
« អ្នកប្រុសចា៌..»រីនបើកទ្វាចូលមកភ្លាមៗដោយសារតែនាងមានកូនសោរបន្ទប់នេះដូចគ្នាព្រោះនាងជាអ្នកដែលត្រូវមើលថែថេយ៉ុងប៉ុន្តែពេលចូលមកដល់ខាងក្នុងធ្វើអោយនាងស្ទើរតែគាំងបេះដូងព្រោះតែរូបភាពដែលនាងបានឃើញ នេះនាងច្រឡំភ្នែកមែនទេ?ច្បាស់ណាស់ភ្នែករបស់នាងមានបញ្ហាមិនខានទើបនាងលើកដៃញីភ្នែកហើយមើលម្ដងទៀតខ្លាចតែខ្លួនមើលច្រឡំប៉ុន្តែនេះជាការពិត
« នាងចូលមកធ្វើអី? »ជួនជាពេលនោះជុងហ្គុកក្រោកពីគេងល្មមទើបសួរទៅរីនពេលដែលឃើញនាងឈរមើលគេនិងថេយ៉ុងបែបនេះ
« ចា៌..ចា៌ គឺខ្ញុំមកដាស់អ្នកប្រុសថេយ៍ចា៌ »នាងឆ្លើយទាំងរដិរដុបដោយសារតែនាងខ្លាចជុងហ្គុកនោះអីប៉ុន្តែក្នុងវិមាននេះអ្នកណាក៏ខ្លាចអ្នកប្រុសឈាមត្រជាក់ដូចជុងហ្គុកដែរមិនមែនតែនាងឡើយ ម៉្យាងអាចបញ្ជាក់យ៉ាងច្បាស់ថានាងមិនបានស្រវាំងភ្នែកនោះដែររឹតតែមិនបានយល់សប្តិ ហីយ៉ារឿងនេះត្រូវតែប្រាប់អ្នកស្រីអោយបានដឹង..
« ទុកអោយថេយ៍គេងបន្តឹចទៀតទៅ »ជុងហ្គុករើខ្លួនចេញពីថេយ៉ុងតឹចៗដាក់គេអោយគេងលើខ្នោយទន់ថ្នមៗខ្លាចថាគេភ្ញាក់នៅឆ្លៀតថើបបបូរមាត់ទន់ៗរបស់នាយតូចថេយ៉ុងថែមទៀតទើបព្រមចេញ
« ថ្ងៃនេះផែនដីវិលបញ្ច្រាសទេដឹង? »ក្រោយពីជុងហ្គុកចេញផុតរីនក៏លើកដៃរឹតទ្រូងខ្លួនឯងអម្បាញ់មិញនេះនាងភ័យណាស់ដឹងទេតែក៏លួចឆ្ងល់និងសប្បាយចឹត្តដំណាលគ្នា ក្រែងល្ងាចមិញនេះឈ្លោះគ្នាដាច់កន្ទុយប្រកែកដាច់ខាតនៅនិយាយវាយប្រហារផ្លូវចឹត្តថេយ៉ុងថែមទៀតតែពេលនេះបែជាឃើញមកគេងអោបគ្នាយ៉ាងស្អឹតរមួតបេះមិនចេញ ពេលនេះនាងវង្វេងអស់ហើយ
« បងរីន »ថេយ៉ុងបើកភ្នែកឡើងតឹចៗទទូលយកពន្លឺថ្ងៃក៏ឃើញថារីនកំពុងតែនៅឈរពីមុខខ្លួនប៉ុន្តែហេតុអ្វីនាងមិនព្រមដាស់គេបែបនេះ?( អ្នកខ្លះហាម😝 )
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...