រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៣៦គោលបំណងរបស់នាងសួរសំណួរនេះទៅកាន់ថេយ៉ុងដើម្បីអោយគេខ្មាស់គេប៉ុន្តែអ្នកដែលត្រូវខ្មាស់គេនោះគឺជានាងទៅវិញគូរអោយខឹងណាស់
« អោយខ្ញុំសូមទោសផង »ទុះជាយ៉ាងណានាងពិតជាពូកែសម្ដែងទឹកមុខដែលកំសត់ធ្វើអោយគ្រប់គ្នាអាណិតខ្លាំងណាស់សូម្បីតែថេយ៉ុងក៏អាណិតនាងដែរព្រោះគេជាមនុស្សចឹត្តទន់ស្រាប់ប៉ុន្តែសម្រាប់ជុងហ្គុកវិញគេមិនល្ងង់ជឿទឹកមុខរបស់នាងឡើយ
« នេះគឺចន ថេយ៉ុងជាភរិយារបស់ខ្ញុំ »ជុងហ្គុកណែនាំគ្រប់គ្នាអោយស្គាល់ថេយ៉ុងជាផ្លូវការ គេមិនចង់អោយអ្នកណាមកនិយាយមើលងាយប្រពន្ធរបស់គេឡើយ
ក្រោយពីបញ្ចប់រឿងរញ៉េរញ៉ៃទាំងអស់នេះហើយពួកគេក៏ចាប់ផ្ដើមការប្រជុំដោយគ្មាននាក់ណាហ៊ានលើកយករកផ្ទាល់ខ្លួនយកមកទៀតនោះទេ ឯស៊ូឆៀវិញនាងតែងតែរេភ្នែកមើលថេយ៉ុងរហូតវាមិនមែនជាខ្សែភ្នែកធម្មតានោះទេប៉ុន្តែវាជាខ្សែភ្នែកបង្កប់ដោយការស្អប់ខ្ពើមនិងគុំគួនតែថេយ៉ុងក៏មិនបាននិយាយអ្វីឡើយសុខចឹត្តធ្វើជាមិនដឹងទៅវិញ
ការប្រជុំបានបញ្ចប់ទៅយ៉ាងរលូនថេយ៉ុងនិងជុងហ្គុកក៏ឡើងទៅធ្វើការតាមធម្មតាដោយមិនខ្វល់ពីខ្សែភ្នែកមួយគូរដែលសម្លឹងមក
« យើងស្អប់ឯងខ្លាំងណាស់គីម ថេយ៉ុង »ស៊ូឆៀមើលទៅថេយ៉ុងដោយគុំនំក្នុងចឹត្ត ថ្ងៃនេះថេយ៉ុងបានធ្វើអោយនាងត្រូវបាក់មុខត្រូវខ្មាស់គេក្នុងអង្គប្រជុំ ចាំមើលចុះថាគេនិងសងទៅថេយ៉ុងបែបណា
« ហាឡូ..ខ្ញុំព្រមជួបលោកតាមការណាត់ »ពេលចូលមកដល់ក្នុងឡាននាងក៏ទាញទូរស័ព្ទខលទៅអ្នកណាម្នាក់ទឹកមុខបង្កប់ទៅដោយភាពពីសពុលដោយមិនអាចស្មានដល់ថានាងចង់ធ្វើអ្វីអោយពិតប្រាកដ
នៅពេលល្ងាចជុងហ្គុកនិងថេយ៉ុងត្រឡប់មកវិមានវិញប៉ុន្តែជុងហ្គុកគេត្រូវចេញទៅមើលការងារនៅកាសុីណូបន្តទៀតព្រោះថាពេលនេះនៅកាសុីណូកំពុងមានបញ្ហាទុះម្បីថេយ៉ុងសុំទៅជាមួយក៏គេមិនព្រមដែរព្រោះកន្លែងនោះវាមិនល្អនោះទេគេមិនចង់អោយថេយ៉ុងទៅឡើយ
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...