ភាគទី8;ឯងស្អាតណាស់

7.2K 286 1
                                    

រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី 8


     ពេលលឺចម្លើយចេញពីមាត់របស់លោកម៉ាហ្វៀចន ជុងហ្គុកហើយម្នាក់ៗនាំគ្នាចំហរមាត់ស្មានតែមានរឿងអីធំដុំ តាមពិតខឹងមួម៉ៅនិងថេយ៉ុងប្រាប់គេថាជាអ្នកដ៏ទៃសោះ គិតៗទៅជុងហ្គុកក៏ចេះមានថ្ងៃនេះដែរចេះតូចចឹត្តអន់ចឹត្ត

     « ខ្ញុំប្រាប់គេបែបនោះព្រោះមិនចង់អោយលោកខ្មាសគេដែលមានគូរដណ្ដឹងជាមនុស្សពិការ »ថេយ៉ុងអោនមុខចុះតែក៏លួចរំភើបក្នុងចឹត្តដែលជុងហ្គុកខឹងខ្លួនព្រោះតែរឿងបែបនេះ

     « អ្នកណាអោយខ្លួនឯងបែបនេះ? »ពាក្យបកស្រាយរបស់ថេយ៉ុងមិនបានអោយជុងហ្គុកបាត់ខឹងនោះទេប៉ុន្តែបែជាធ្វើអោយគេខឹងលើសដើមគេមិនចង់បានហេតុផលបែបនេះឡើយ គេមិនចង់អោយអ្នកណានិយាយមើលងាយថេយ៉ុងនោះទេទាំងដែលគេក៏ធ្លាប់ថាអោយថេយ៉ុងបែបនោះដូចគ្នា

     « សូមទោស »ថេយ៉ុងអោនមិនហ៊ានងើបមុខមកប្រឈមនិងជុងហ្គុកឡើយអាចថាគេខ្លាចទឹកមុខរបស់ជុងហ្គុកក៏បានដែរ

     « ឆាប់មក »ជុងហ្គុកដើចូលមករកថេយ៉ុងហើយលើកនាយតូចថេយ៉ុងបីឡើងទៅជាន់ខាងលើបាត់ទាំងមិនខ្វល់ពីអ្នកនៅទីនេះដែលកំពុងតែបើកភ្នែកបើកត្រចៀកខ្លាចថាខ្លួនមើលនិងស្ដាប់ច្រឡំ

     « ខ្ញុំគិតថាយើងបោះធៀបការអោយហើយទៅបង »ពេលកូនៗឡើងទៅខាងលើបាត់ទើបអ្នកស្រីចនចាប់ផ្ដើមនិយាយទាំងស្នាមញញិមជាប់ផ្ទៃមុខគាត់ពិតជាសប្បាយចឹត្តណាស់នៅពេលឃើញកូនៗត្រូវគ្នាចេះចុះសម្រុងគ្នាបែបនេះជាពិសេសកូនប្រុសរបស់គាត់នេះហើយ

     « មែនហើយអូន »លោកចនញញិមឡើងស្រស់មិនចាញ់អ្នកស្រីចនឡើយគាត់ពិតជាសប្បាយចឹត្តខ្លាំងណាស់គាត់ចង់បានថេយ៉ុងជាកូនប្រសារយូរហើយនៅពេលដែលឃើញកូនប្រុសរបស់គាត់បែបនេះទៀតចេះអន់ចឹត្តនិងថេយ៉ុងបែបនេះគាត់ក៏សប្បាយចឹត្ត ជាពិសេសគាត់ពិតជាស្មានមិនដល់នោះទេថាជុងហ្គុកចេះអន់ចឹត្ត

     គ្រាន់តែចូលមកដល់ខាងក្នុងបន្ទប់វិញជុងហ្គុកក៏ដាក់អោយថេយ៉ុងគេងនៅលើពូកហើយក៏ដាក់ខ្លួនគេងអោបនាយតូចយ៉ាងណែនទាំងមិននិយាយអ្វី
     « ខ្ញុំសូមទោស »ដោយឃើញថាជុងហ្គុកមិនព្រមនិយាយស្ដីទើបថេយ៉ុងផ្ដើមនិយាយ គេចង់សូមទោសដែលធ្វើអោយជុងហ្គុកខឹងចង់សូមទោសដែលនិយាយពាក្យទាំងនោះ

🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »Where stories live. Discover now