ភាគទី39;ចាប់ផ្ដើមពីឯងមុនគីម ថេយ៉ុង

3.9K 228 8
                                    

រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៣៩


ក្រោយពេលដែលជុងហ្គុកនិងថេយ៉ុងចេញទៅបាត់ជីមីនក៏នាំយ៉ុនហ្គីទៅអង្គុយលើតុវែងមួយប៉ុន្តែទឹកមុខរបស់យ៉ុនហ្គីមិនដូចកាលពីមុនដំបូងនោះទេ គេចាប់ផ្ដើមស្ងៀមស្ងាត់មិននិយាយស្ដីទឹកមុខវិញមិនបាច់និយាយទេគឺសេដតែម្ដង

« លោកយ៉ាងម៉េចហើយ? »ជីមីនអង្គុយមើលយ៉ុនហ្គីស្ងៀមស្ងាត់មួយសន្ទុះទើបចាប់ផ្ដើមសួរនាំ គេយល់អារម្មណ៍របស់យ៉ុនហ្គីនៅពេលនេះព្រោះគេក៏ធ្លាប់ជួបរឿងបែបនេះដែរ

« ឯងថាទៅមើល »យ៉ុនហ្គីងាគទៅមើលជីមីនវិញ យ៉ាងម៉េចហើយមែនទេ?ថាទៅមើលថាយ៉ាងម៉េចគឺវាឈឺចាប់ណាស់ មនុស្សដែលខ្លួនឯងស្រលាញ់បែជាមកផ្អែមល្ហែមជាមួយអ្នកផ្សេងនៅមុខគេ គិតទៅថាគេឈឺខ្លាំងកម្រឹតណា គ្រាន់តែគេមិនបញ្ចេញវាចេញមកប៉ុណ្ណោះ

« ខ្ញុំក៏ធ្លាប់លួចស្រលាញ់គេម្នាក់ឯងដែរ ពេលដឹងថាគេមានមនុស្សដែលគេស្រលាញ់រួចហើយពេលនោះខ្ញុំឈឺចាប់ណាស់ ប៉ុន្តែខ្ញុំព្យាយាមកាត់ចឹត្តពីគេវាលំបាកខ្លាំងណាស់ទម្រាំតែអាចធ្វើចឹត្តបាន »ជីមីនមើលទៅខាងមុខនិយាយអារម្មណ៍ខ្លះៗប្រាប់ទៅយ៉ុនហ្គី ចង់អោយនាយដឹងថាមិនមែនមានតែនាយទេដែលបែបនេះ សូម្បីតែគេក៏ធ្លាប់ជួបអារម្មណ៍បែបនេះហើយតែបើយើងកាត់ចឹត្តហ៊ានបើកចឹត្តទទូលយកថ្ងៃណាមួយយើងនិងអាចបំភ្លេចមនុស្សម្នាក់នោះបាន

« មនុស្សដែលឯងធ្លាប់ស្រលាញ់ជាចន ជុងហ្គុកមែនទេ? »គេអាចទាយដឹងយ៉ាងងាយពីជម្រៅចឹត្តរបស់ជីមីន គេក៏អាចដឹងថាហេតុអ្វីជីមីនមិនទៅធ្វើការនៅក្រុមហ៊ុនលោកផាកដែលជាប៉ារបស់គេ បែជាទៅធ្វើការនៅក្រុមហ៊ុនJk-GPរបស់ជុងហ្គុកទៅវិញ

« លោកថាមិនខុសនោះទេ..ខ្ញុំធ្លាប់លួចស្រលាញ់លោកចន ប៉ុន្តែលោកដឹងទេថាលោកមានសំណាងជាងខ្ញុំព្រោះលោកលួចស្រលាញ់មនុស្សដែលចេះខ្វល់ពីលោកខ្លះ មិនមែនដូចខ្ញុំឡើយ »ជីមីនញញិមស្ងួតតែគេនិយាយជាការពិតយ៉ុនហ្គីសំណាងជាងគេឆ្ងាយណាស់ដែលលួចស្រលាញ់មនុស្សដែលចេះខ្វល់ពីគេខ្លះដូចអម្បាញ់មិញនេះយ៉ាងអញ្ចឹងពេលដែលថេយ៉ុងឃើញយ៉ុនហ្គីគេក៏ចូលមករាក់ទាក់ដាក់យ៉ុនហ្គី មិនមែនដូចជាគេឡើយបើគ្មានការងាររឺឯកសារសំខាន់គេមិនអាចចូលទៅជួបជុងហ្គុកបានឡើយពេលចូលទៅជួបមិនដល់ប្រាំនាទីផងក៏ត្រូវគេអោយចេញមកវិញ ទុះដើជួបមុខគ្នាក៏ជុងហ្គុកមិនដែលខ្វល់ពីគេឡើយបើគេចូលទៅនិយាយ និយាយបានតែ2-3ម៉ាត់ជុងហ្គុកក៏ដកខ្លួនបាត់ទៅហើយ

🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »Where stories live. Discover now