ភាគទី65;កុំទៅណាចោលបងទៀត

5.4K 230 1
                                    

រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៦៥


     ម្នាក់ៗគាំងហាស្ដីលែងចេញនៅពេលដែលឃើញថេយ៉ុង តើមានរឿងអ្វីអោយពិតប្រាកដទៅ?ពួកគាត់វង្វេងអស់ហើយ បើថេយ៉ុងនៅរស់ពិតមែនចុះអ្នកដែលបានបាត់បង់ជីវិតនោះជាអ្នកណា?

     « ជុងយូមករកអាប៉ាមកកូន »ថេយ៉ុងលុតជង្គង់ចុះលាដៃឡើងចាំទទូលកូនប្រុសជាទីស្រលាញ់ចូលមកក្នុងរង្វង់ដៃ គេចង់អោបកូនអាចថានេះជាលើកទីមួយហើយដែលគេបានអោបកូននោះ

     « អាប៉ា..»មិនចាំយូរជុងយូក៏រត់ទៅអោបអាប៉ារបស់ខ្លួនយ៉ាងណែន ពីរនាក់អាប៉ានិងកូនអោបគ្នាដោយក្ដីស្រលាញ់និងភាពកក់ក្ដៅក្រោមក្រសែរភ្នែកមនុស្សនៅក្នុងវិមាន

     « អាប៉ាត្រឡប់មកវិញហើយ »ជុងយូនៅតែអោបមិនព្រមលែងឡើយ រាល់ដងគេបានត្រឹមតែអោបអាប៉ាតាមរូបថតប៉ុណ្ណោះប៉ុន្តែពេលនេះគេបានអោបអាប៉ារបស់គេយ៉ាងពិតប្រាកដហើយ

     « បាទ..អាប៉ាត្រឡប់មករកកូនវិញហើយ »ថេយ៉ុងថើបសក់របស់កូនមុននិងលើកពកូនដើសម្ដៅទៅបន្ទប់ទទូលភ្ញៀវដោយមានលោកចននិងអ្នកស្រីចនតាមទៅជាមួយ ថេយ៉ុងក៏បានរៀបរាប់រឿងរ៉ាវគ្រប់យ៉ាងអោយលោកទាំងពីរអោយបានដឹង ពួកគាត់ពិតជាត្រេកអរខ្លាំងណាស់ក្នុងការត្រឡប់មកវិញរបស់ថេយ៉ុង នេះប្រសឹនបើជុងហ្គុកដឹងនោះគេប្រាកដជាត្រេកអរដល់ស្រក់ទឹកភ្នែកជាមិនខាន

     « ថ្ងៃនេះជាថ្ងៃកំណើតរបស់ជុងហ្គុកអញ្ចឹងហើយខ្ញុំក៏ចង់Surprisesជុងដែរ..អញ្ចឹងហើយកុំប្រាប់ជុងថាខ្ញុំត្រឡប់មកវិញណា »ថ្ងៃនេះជាថ្ងៃកំណើតរបស់ជុងហ្គុកហើយគេក៏ចង់ធ្វើអោយជុងហ្គុកភ្ញាក់ផ្អើល ចង់ដឹងណាស់ថាជុងហ្គុកនិងបែបណាប្រសឹនបើឃើញគេនោះ

     « អញ្ចឹងមានតែទៅដល់ក្រុមហ៊ុនហើយកូន »លោកចនជួយផ្ដល់យោបល់ថ្ងៃនេះលឺថាមានការងារច្រើនណាស់បើចាំគេមកវិញមិនបានSurprisesអ្វីទេមានតែទៅដល់ក្រុមហ៊ុនប៉ុណ្ណោះ

     « កូនទៅជាមួយអាប៉ាដែរបាទ »រឿងល្អៗបែបនេះគេម៉េចនិងអាចរំលងបានទៅ គេត្រូវតែទៅដែរខានមិនបានទេហើយក៏មិនចង់ឃ្លាតឆ្ងាយពីអាប៉ារបស់គេដែរព្រោះទើបតែបានជួបគ្នាគេចង់អោបអាប៉ារបស់គេអោយបានយូរៗ

🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »Tempat cerita menjadi hidup. Temukan sekarang