រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៤៩ក្រោយពីពិនិត្យការងាររួចរាល់ជុងហ្គុកប្រញ៉ាប់ត្រឡប់មកវិមានវិញដោយអោយហ្វីនៅធ្វើបន្តហើយក៏មិនបានអោយអង្គរក្សមកតាមទើសដៃទើសជើងដែរ ប៉ុន្តែអ្វីដែលគូរអោយភ្ញាក់ផ្អើលនោះគឺ..
ផាំងៗៗ...គ្រាប់កាំភ្លើងរះមកជាច្រើនគ្រាប់សម្ដៅមករកឡានរបស់ជុងហ្គុក គ្នារបស់វាមាន4-5ឡានឯណ្ណោះចំណែកឯជុងហ្គុកគឺមានតែខ្លួនមួយ
« ចង្រៃយ៍..»ជុងហ្គុកវាយចង្កូតឡានទាំងមួម៉ៅរកកាំភ្លើងតបតទៅវិញក៏មិនបានគេប្រញ៉ាប់ពេកទើបមិនបានដាក់អ្វីមកតាមខ្លួនបានត្រឹមតែបើកឡានគេចប៉ុណ្ណោះចំណែកផ្លូវក៏ស្ងាត់ថែមទៀត
« ថេយ៍បងស្រលាញ់អូន »ជុងហ្គុកទន្ទេញពាក្យនេះជាប់មាត់បើកឡានក្នុងល្បឿនលឿនផ្ដាច់ព្រលឹង
ផាំងៗ...គ្រាប់កាំភ្លើងលើកនេះមិនមែនដូចលើកមុនឡើយគឺវាបានទម្លុះកង់ឡានរបស់ជុងហ្គុកធ្វើអោយនាយក្រាសមិនអាចទប់ចង្កូតបានរេទៅបុកដើមឈើធំមួយនៅជិតផ្លូវមួយទំហឹង
« ថេយ៍ បងស្រលាញ់អូននិងកូន »មុននិងរលុតស្មារតីជុងហ្គុកនៅតែប្រឹងនិយាយពាក្យនេះ និកដល់តែមនុស្សដែលខ្លួនឯងស្រលាញ់ សូមទោសដែលប្រហ៊ើនហ៊ានខុសសម្ដីជាមួយនិងប្រពន្ធបណ្ដូលចឹត្ត
ចំណែកឯពួកអស់នោះក៏នាំគ្នាបើកឡានចេញទៅផុតអស់មិនអាចនៅយូរបានទេខ្លាចថាមានអ្នកមកទាន់ ដោយសារតែមានសម្លេងគ្រាប់កាំភ្លើងទើបមានអ្នករាយការអោយក្រុមប៉ូលីសមកមើល ជុងហ្គុកត្រូវបានបញ្ជួនទៅកាន់មន្ទីពេទ្យធំជាបន្ទាន់របួសរបស់គេនៅពេលនេះគឺធ្ងន់ធ្ងខ្លាំងណាស់ឈាមដាបពេញខ្លួនទាំងអស់
ដំណឹងនៃគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនេះមិនបានរួចផុតពីអ្នកកាសែតនោះទេ គ្រាន់តែដឹងដំណឹងនេះភ្លាមលោកចននិងអ្នកស្រីចនបានមកមន្ទីពេទ្យភ្លាមហើយក៏មិនភ្លេចនាំថេយ៉ុងមកដែរ អ្វីដែលគូរអោយឈឺក្បាលទៀតនោះនៅខាងមុខមន្ទីពេទ្យគឺសុទ្ធសឹងតែជាអ្នកកាសែតពេញត្រៀបត្រា បើនិយាយពីថេយ៉ុងវិញគេយំដង្ហក់តាំងតែពីដឹងរឿងនេះភ្លាមៗមកម្លេះដល់ពេលមកជួបអ្នកកាសែតសួរជីកឬសជីកគល់ធ្វើអោយគេយំកាន់តែខ្លាំង គេមិនចង់ជួបស្ថានភាពបែបនេះនោះទេ ប៉ុន្តែក៏បានជំនួយពីកងអង្គរក្សព្រមទាំងប៉ូលីសទម្រាំតែអាចគេចផុតមិនងាយឡើយ
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...