រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៤៦ជុងហ្គុកបាននាំថេយ៉ុងមកដល់ក្នុងវិមានចនវិញប៉ុន្តែថេយ៉ុងមិនបាននិយាយអ្វីច្រើននោះទេខុសពីជុងហ្គុកដែលព្យាយាមនិយាយយ៉ាងច្រើនជាមួយនិងថេយ៉ុង ដូចដឹងស្រាប់ថាថេយ៉ុងសតិមិនល្អម្ដងបែបនេះម្ដងបែបនោះដោយសារតែអម្បាញ់មិញនេះគេបារម្ភពីជុងហ្គុកទើបគេបង្ហាញទង្វើរបែបនេះចេញមក
« អូនឃ្លានដែរទេថេយ៍? »ជុងហ្គុកលើកថេយ៉ុងអោយមកអង្គុយលើភ្លៅដៃទាំងពីក្រសោបចង្កេះតូចជាប់
« ខ្ញុំ..ខ្ញុំមិនឃ្លានទេ »ថេយ៉ុងគ្រវីក្បាលតឹចៗបដឹសេដ គេមិនឃ្លានឡើយព្រោះគេបានញុាំបាយជាមួយយ៉ុនហ្គីរួចហើយ
« ខ្ញុំ?? »ខ្ញុំអញ្ចឹងមែនទេ?ហេតុអ្វីក៏ប្រើភាសានេះជំនួសពាក្យថាអូន ប៉ុន្តែគេអាចស្មានដឹងថាថេយ៉ុងនៅខ្លាចគេនៅឡើយមុននេះថេយ៉ុងគ្រាន់តែចង់ការពារគេប៉ុណ្ណោះ
« អូនត្រូវចងចាំណាថេយ៍ ទុះបងជាមនុស្សបែបណាក៏ដោយ បងជាមនុស្សឃោឃៅសម្រាប់មនុស្សគ្រប់គ្នាប៉ុន្តែមិនមែនសម្រាប់អូននោះទេ បងស្រលាញ់អូនខ្លាំងណាស់ ហើយបងជឿថាអូនក៏ស្រលាញ់បងដែរគ្រាន់តែអូនទទូលយករឿងរ៉ាវទាំងនោះមិនទាន់បាន ប៉ុន្តែបងអង្វរអូនកុំចាកចេញពីបងអី »គេដឹងថាថេយ៉ុងទទូលយករឿងដែលកើតឡើងនោះមិនទាន់បាន គេដឹងថាថេយ៉ុងពិបាកចឹត្តប៉ុន្តែសុំតែម៉្យាង សុំកុំចាកចេញពីគេអីព្រោះជីវិតនេះមិនអាចខ្វះថេយ៉ុងបានឡើយ
« ហិកហិ..សូមទោសៗ »ថេយ៉ុងក៏យំចេញមកតែម្ដងនៅពេលដែលស្ដាប់អ្វីដែលជុងហ្គុកបាននិយាយ គេស្រលាញ់មនុស្សម្នាក់នេះខ្លាំងណាស់ ស្រលាញ់មនុស្សដែលគេតែងតែហៅថាបិសាចប៉ុន្តែគេពិតជាមិនទាន់ធ្វើចឹត្តបានពិតមែន មនុស្សដែលគេស្រលាញ់ជាប្រភេទមនុស្សដែលគេស្អប់និងខ្លាច តើគេគួរតែធ្វើបែបណា?
« ហេតុអ្វីត្រូវសូមទោស?អូនមិនបានខុស បងទេដែលខុស បងសូមទោស »គេមិនចង់ស្ដាប់ពាក្យថាសូមទោសចេញពីមាត់របស់ថេយ៉ុងឡើយ ប្រពន្ធរបស់គេមិនបានខុសគេទៅវិញទេដែលជាអ្នកខុស
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...