រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ១៧ពេលវេលាវាពិតជាដើលឿនខ្លាំងណាស់មកដល់ពេលនេះគឺវាមានរយ:ពេលមួយសប្ដាហ៍ទៀតទៅហើយសម្ព័ន្ធភាពរបស់ជុងហ្គុកនិងថេយ៉ុងកាន់តែស្អឹតរមូតពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ខ្វះគ្នាលែងបានបើនិយាយពីរឿងនោះវិញគឺធ្វើជាមួយគ្នាស្ទើរតែរាល់ថ្ងៃគ្រាន់តែថាទំនាក់ទំនងប្ដីប្រពន្ធគេទាំងពីរស្ថឹតនៅក្នុងការលាក់បាំងនៅឡើយ
« បងទៅធ្វើការហើយណាប្រពន្ធសម្លាញ់ »ជុងហ្គុកអោនថើបថេយ៉ុងដែលអង្គុយលើរទះរុញ ជោគជ័យកាន់តែខ្លាំងការងារកាន់តែច្រើនប៉ុន្តែគេនិងរកពេលវេលាជួបជុំគ្រួសារគេមិនធ្វើអោយថេយ៉ុងខ្វល់ច្រើននោះទេ
« បាទ..លោកប្ដី »ថេយ៉ុងញញិមតបទៅកាន់អ្នកជាប្ដីនិងមើលឡានជុងហ្គុករហូតឡានចេញទៅផុតទើបគេចូលទៅខាងក្នុងវិញ
ជុងហ្គុកមកដល់ក្រុមហ៊ុនគេក៏ចូលធ្វើការតាមធម្មតាប៉ុន្តែចឹត្តដែលនិកនាដល់ប្រពន្ធវាច្រើនខ្លាំងពេកទើបគេដើចេញពីofficeទៅរកកន្លែងស្ងាត់ល្អមួយដើម្បីខលទៅនិយាយគ្នាជាមួយថេយ៉ុង ជុងហ្គុកនិយាយបណ្ដើរញញិមបណ្ដើអារម្មណ៍តានតឹងទាំងប៉ុន្មានរលាយទៅជាខ្យល់នៅពេលបានលឺសម្លេងរបស់ថេយ៉ុងមនុស្សដែលខ្លួនឯងស្រលាញ់
« បងស្រលាញ់អូនណា »នេះជាឃ្លាចុងក្រោយដែលជុងហ្គុកបាននិយាយមុននិងចូលទៅធ្វើការវិញពេលបាននិយាយជាមួយបានលឺសម្លេងមនុស្សដែលខ្លួនឯងស្រលាញ់ក៏រាងកាត់បន្ថយការនិករលិកខ្លះ ប៉ុន្តែគេមិនដឹងទេថាមានមនុស្សម្នាក់បានស្ដាប់លឺពេលដែលគេនិយាយទូរស័ព្ទ ម្នាក់នោះគឺជីមីននេះឯងគេគ្មានចេទនាមកលួចស្ដាប់នោះទេប៉ុន្តែគេដើកាត់មកដោយចៃដន្យក៏មិនបានស្ដាប់ពីដំបូងដែរប៉ុន្តែគេបានស្ដាប់លឺឃ្លាចុងក្រោយ មួយឃ្លានេះធ្វើអោយគេស្ទើរតែក្អួតឈាមគេធ្លាប់ស្រម៉ៃថាថ្ងៃមួយគេនិងបានលឺពាក្យស្រលាញ់នេះចេញពីមាត់ជុងហ្គុក ពេលនេះក៏បានលឺពិតមែនប៉ុន្តែសម្រាប់អ្នកផ្សេងមិនមែនសម្រាប់គេនោះទេ
« ខ្ញុំស្ដាប់ច្រឡំមែនទេ?រឺខ្ញុំយល់ច្រឡំ? »តើគេស្ដាប់ច្រឡំមែនទេចន ជុងហ្គុកនេះរឺមានមនុស្សដែលគេស្រលាញ់រួចហើយ?គេមិនជឿនោះទេជុងហ្គុកមិនដែលខ្វល់ខ្វាយ មិនដែលគិតរឿងនេះនោះទេតាំងពីដើមមកគេដឹងច្បាស់ណាស់ព្រោះគេធ្វើការនៅទីនេះយូរគូរសមហើយបើជុងហ្គុកមានទាក់ទងជាមួយអ្នកណាគេប្រាកដជាបានដឹងនិងបានឃើញ
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...