ភាគទី 9;អុីតាសុីវិល

6.7K 279 0
                                    


រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី 9

ព្រះអាទិត្យចាប់ផ្ដើមបញ្ចេញពន្លឺសារជាថ្មីធ្វើអោយយើងបានឃើញពីគូរដណ្ដឹងមួយគូរដែលកំពុងគេងអោបគ្នាស្អឹតស្ទើរតែក្លាយជាខ្លួនតែមួយនៅលើគ្រែដូចជាប្ដីប្រពនហធថ្មីថ្មោងទើបតែការ

« ហ្ហិមម..»ជុងហ្គុកចាប់ផ្ដើមបើកភ្នែកឡើងម្ដងបន្តឹចៗទទូលយកថ្ងៃថ្មីប៉ុន្តែព្រឹកនេះមិនដូចជាព្រឹកមុនឡើយគ្រាន់តែបើកភ្នែកឡើងក៏ឃើញអ្នកដែលផ្ដល់ក្ដីសុខអោយខ្លួនកាលពីយប់មិញស្នាមញញិមក៏រីកឡើងទាំងដែលមិនធ្លាប់មាននាក់ណាបានឃើញពីមុនឡើយ

« សុឺតត..ក្រោកបានហើយ »ជុងហ្គុកអោនថើបថ្ងាសថេយ៉ុងបន្តឹចនិងអោនទៅខ្សឹបដាក់ត្រចៀករបស់ថេយ៉ុងថកងៃនេះគេពិតជាមានក្ដីសុខណាស់បើអាចគេចង់នៅក្បែថេយ៉ុងជារីងរហូតនិងក្រោកឡើងបានឃើញថេយ៉ុងមុនគេបែបនេះ

« ជុងហ្គុក..»នាយតូចបើកភ្នែកឡើងក៏ឃើញជុងហ្គុកមុនគេទើបញញិមឡើងហើយក៏បិតភ្នែកគេងវិញធ្វើមិនដឹងទើបធ្វើអោយអ្នកម្ខាងទៀតអត់គ្រឺតខ្នាញ់មិនបានចាប់ថើបពាសពេញផ្ទៃមុខ

« ហិកហិ..»ថេយ៉ុងពេបមាត់រកយំពេលដែលមាននាក់មករំខានគេពិតជាងងុយគេងខ្លាំងណាស់យប់មិញក៏ចំណាយកម្លាំងច្រើនថែមទៀតទើបធ្វើអោយគេគេងមិនក្រោកបែបនេះ

« តោះទៅងួតទឹក »ជុងហ្គុកសើចបន្តឹចហើយក៏ងើបឡើងបីនាយតូចចូលទៅខាងក្នុងបន្ទប់ទឹកងួតទឹកដុះធ្មេញអោយក្មេងខ្ជឹលមួយចប់ហើយក៏មិនភ្លេចហៅអ្នកបម្រើមកប្ដូកម្រាលពូកចេញដែរ ដឹងទេថាពេលងួតទឹកនិងស្លៀកពាក់អោយថេយ៉ុងធ្វើអោយជុងហ្គុកលំបាកប៉ុណ្ណារាងកាយរបស់គេដុតជុងហ្គុកស្ទើរតែខ្លោចអស់ទៅហើយ

« ថេយ៍ ហា..តោះចុះទៅញុាំបាយណា »នេះក៏ម៉ោង8ហើយដែរទើបជុងហ្គុកប្រញ៉ាប់ដាស់ថេយ៉ុងព្រោះថាថេយ៉ុងអត់ទាន់បានញុាំអ្វីនោះទេ បើគេងយូរទៀតក៏មិនល្អនោះដែរ

« បាទ »ថេយ៉ុងក៏មិនមែនជាមនុស្សគេងច្រើនដែរទើបគេអាចភ្ញាក់លឿនម៉្យាងគេក៏ឃ្លានដែរហើយ ជុងហ្គុកក៏ចាប់ក្រសោបបីថេយ៉ុងជាប់និងដៃចុះមកខាងក្រោម ក្រោមខ្សែភ្នែកមនុស្សគ្រប់គ្នាក្នុងវិមានក្នុងចំណោមនោះក៏មានលោកចន និងអ្នកស្រីចនផងដែរតែប៉ុណ្ណេះបានដៃពួកគាត់បង្អាប់កូនៗទៀតហើយចំពោះជុងហ្គុកមិនសូវអីនោះទេតែបើថេយ៉ុងវិញមិនបាច់និយាយ

🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »Where stories live. Discover now