ភាគទី59;តើប៉ាប៉ាស្រលាញ់ចៅទេ?

3.9K 197 0
                                    

រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៥៩


      ជុងហ្គុកងើយមុខសម្លឹងមើលទៅព្រះចន្ទចឹត្តចេះតែនិកដល់ភរិយាជាទីស្រលាញ់ដែលបានឃ្លាតទៅឆ្ងាយសែនឆ្ងាយនិងគ្មានថ្ងៃអាចវិលត្រឡប់មកវិញបាន

      « ព្រោះតែឯងទើបថេយ៍ទៅចោលយើង »ជុងហ្គុកអោនចុះមើលទៅកូនប្រុសដែលស្ថឹតនៅក្នុងរង្វង់ដៃ មិនចាំយូរជុងហ្គុកក៏យកជុងយូទៅក្នុងវិមានវិញដាក់អោយម៉ែដោះជាអ្នកមើលមុននិងគេឡើងទៅបន្ទប់បាត់ទាំងមិននិយាយអ្វីសូម្បីតែមួយម៉ាត់

     « ខ្ញុំស្មានតែអ្នកប្រុសចឹត្តទន់ជាមួយអ្នកប្រុសហើយទេតើ ម៉ែដោះតែនេះ..»រីនមើលទៅជុងយូដែលកំពុងតែគេងនៅលើសាឡុងទាំងអាណិតមិនគូរកើតរឿងនេះចំពោះអ្នកប្រុសតូចរបស់នាងឡើយ អាប៉ាក៏បាត់បង់ជីវិតឯប៉ាក៏មិនត្រូវការ

     « មែនហើយ..»ដឹងទេថាមុននេះគាត់សប្បាយចឹត្តខ្លាំងប៉ុណ្ណាពេលដែលឃើញជុងហ្គុកលើកបីកូននោះ ប៉ុន្តែមិនបានប៉ុន្មានផងក៏យកត្រឡប់មកវិញមួយម៉ាត់ក៏មិនស្ដី

     ជុងហ្គុកដើចូលមកក្នុងបន្ទប់វិញទាំងទឹកមុខស្រពោនទឹកភ្នែកក៏ចេះតែស្រក់ចុះមកទប់មិនជាប់នោះឡើយ គ្រប់ពេលដែលគេឃើញមុខជុងយូប្រៀបម្បីដូចជាដាស់ភាពឈឺចាប់អោយកើនឡើងទ្វេដង

     « ថេយ៍អូនទៅចោលបងមួយសប្ដាហ៍ហើយណា »ជុងហ្គុកយករូបរបស់ថេយ៉ុងមកមើល មួយសប្តាហ៍ហើយដែលគ្មានវត្តមានថេយ៉ុងមួយសប្ដាហ៍ហើយដែលថេយ៉ុងទុកគេចោល អោយរស់នៅតែលតោលតែម្នាក់ឯង ជីវិតមួយនេះលែងមានន័យអ្វីទៀតហើយ ដកដង្ហើមរងចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ

     « អូនចាំទេពួកយើងសន្យាជាមួយគ្នាថានៅពេលដែលសម្រាលកូនរួច ពួកយើងនិងរៀបការជាមួយគ្នា..អ្ហិក..វាគឺជាថ្ងៃដែលបងចង់អោយមកដល់បំផុត បងចង់ប្រកាសប្រាប់មនុស្សគ្រប់គ្នាអោយបានដឹងថាអូនជារបស់បង..ហិកហិ..ចង់ឃើញបងឈឺរហូតដល់ឆ្គួតចឹត្តមែនទេថេយ៍? »ជុងហ្គុកតែងតែរងចាំថ្ងៃនោះមករហូត ចង់រៀបការចង់អោយគ្រប់គ្នាដឹងថាថេយ៉ុងជារបស់គេ កូននិងធ្វើជាចំណងចងថេយ៉ុងអោយនៅជាមួយគេជារៀងរហូតប៉ុន្តែមិនដូចអ្វីដែលគេគិតឡើយកូនប្រៀបដូចជាផ្លែដាវមកកាត់ផ្ដាច់ថេយ៉ុងអោយចេញពីគេឆ្ងាយសែនឆ្ងាយគ្មានថ្ងៃអាចនិងត្រឡប់មករកគេបាន

🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »Where stories live. Discover now