រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៤០ជុងហ្គុកក្រោកឡើងម្ដងទៀតនៅថ្ងៃត្រង់ទាំងមានមនុស្សជាទីស្រលាញ់នៅអោបក្នុងដៃយ៉ាងមានក្ដីសុខ ធ្វើអោយហាមមិនញញិមមិនបាន គេសូមអោយពេលល្អៗបែបនេះកើតឡើងជារៀងរហូត
« បងស្រលាញ់អូនហើយក៏មិនអនុញ្ញាតអោយអូនចេញទៅណាចោលបងដែរប្រពន្ធសម្លាញ់របស់បង »ជុងហ្គុកមើលទៅមុខភរិយាវ័យក្មេងរបស់ខ្លួន គេសន្យានិងខ្លួនឯងថានិងមិនលែងដៃអោយថេយ៉ុងចាកចេញពីគេឡើយ ទុះត្រូវធ្វើអ្វី ដោះដូអ្វីសូម្បីតែជីវិតក៏គេព្រមគ្រប់យ៉ាងគេធ្វើដើម្បីថេយ៉ុង
« ហ្ហិមម..ជុង »ថេយ៉ុងបើកភ្នែកឡើងម្ដងបន្តឹចៗហើយក៏មិនភ្លេញញិមដាក់មនុស្សជាទីស្រលាញ់នោះដែរ
« បងយ៉ាងម៉េចហើយ? »ថេយ៉ុងក្រោកឡើងចោទសួរទៅកាន់ជុងហ្គុកទាំងការបារម្ភខ្លាចថាជុងហ្គុកនៅតែមិនស្រួលខ្លួនទៀត
« អោយតែអូននៅក្បែបង បងនិងមិនអីនោះទេ »គេមិនមែននិយាយលេងឡើយប៉ុន្តែវាជាការពិតអោយតែបាននៅក្បែកាយប្រពន្ធការមិនស្រួលខ្លួនទាំងប៉ុន្មានក៏រលាយបាត់ម្ដងបន្តឹចៗរហូតដល់រលាយអស់យ៉ាងចម្លែក
« អញ្ចឹងអូននិងនៅក្បែបងរហូតទៅ ល្អដែរទេ? »ថេយ៉ុងលើកដៃទៅអង្អែលថ្ពាល់អ្នកជាប្ដីថ្នមៗដោយសេចក្ដីស្រលាញ់ពេញក្រអៅបេះដូង បើអាចគេនិងនៅក្បែជុងហ្គុកជារៀងរហូតគ្មានថ្ងៃបែកចេញទៅណាឡើយប៉ុន្តែពួកគេទាំងពីរម៉េចនិងអាចបញ្ឈប់ពេលវេលាបាននោះមានកើតមានស្លាប់ជារឿងធម្មតា
« សន្យាជាមួយនឹងបងមកថាអូននិងមិនទៅណាចោលបង មិនមានគំនិតចង់ចាកចេញពីបង អូននិងនៅក្បែបងជារៀងរហូត »ដឹងទេថាគេសប្បាយចឹត្តយ៉ាងណានៅពេលដែលថេយ៉ុងនិយាយថានិងនៅក្បែគេជារៀងរហូត មិនទៅណាចោលគេប៉ុន្តែគេនៅតែមិនអស់ចឹត្តគេចង់បានពាក្យសន្យា
« អូនសន្យា »ថេយ៉ុងងគ់ក្បាលតឹចៗហើយលើកកូនដៃថ្ពក់និងកូនដៃរបស់ជុងហ្គុកពោលពាក្យសន្យាចេញពីចឹត្តទុះមានរឿងអ្វីកើតឡើងក៏គេមិនចាកចេញពីជុងហ្គុកដែរ
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...