ររឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ១៨ក្រោយពេលទិញបានរបស់ប្រើប្រាស់ខ្លះៗហើយជីមីនក៏ដើចេញពីផ្សារទំនើបដលម្បីរកតាក់សុីពេលគេចេញមកពីក្រុមហ៊ុននោះគេមិនបានយកឡានមកនោះទេព្រោះតែឡានគេបែកកង់គេជិះតាក់សុីមកប៉ុណ្ណោះ
« អាយយ..»ជីមីនស្រែកឡើងភ្លាមៗដោយសាមានឡានមួយបើកមកប៉ះធ្វើអោយគេត្រូវដួលនៅលើផ្លូវប៉ុន្តែមិនធ្ងន់ណាស់ណានោះទេគ្រាន់តែជើងរបួសគេមានរបួសសើស្បែកចេញឈាមមករឹមៗប៉ុណ្ណោះ
« នែ..ឯងដើមិនបើកភ្នែកទេមែនទេ? »ម្ចាស់ឡានសេរីទំនើបចុះមកពីឡានស្ដីអោយជីមីនយកតែម្ដងទាំងដែលគេសោះជាអ្នកធ្វើខុស
« ខ្ញុំវិញទេដែលគូរតែសួរលោកនោះ គ្មានភ្នែកទេមែនទេ?ទើបបើកឡានមិនឃើញមនុស្សបែបនេះ? »ជីមីនឯណាទៅស្លូតនោះមនុស្សកំពុងតែខ្លួនផងមកថាអោយសំណាងហើយជើងគេឈឺកុំអីវាយគ្នាអោយដឹងឈ្នះចាញ់តែម្ដង
« ហើយយ៉ាងម៉េច?ឯងស្លាប់ហើយរឺនៅ? »បុសសង្ហារសម្បុរស.ស្លេកលើកចញ្ចើមសួរឌឺផ្គើននិងជីមីនគេម្នាក់នេះហើយគឺមីន យ៉ុនហ្គីគ្មានអ្នកផ្សេងនោះទេមនុស្សដូចជាយ៉ុនហ្គីនេះណាជាមនុស្សដែលមិនចេះចាញ់នោះទេទុះខ្លួនជាអ្នកខុសក៏ដោយ
« នេះលេងដាក់ទំនាយគ្នាមែនទេ?ឆើស..បើខ្ញុំស្លាប់មែនខ្ញុំនិងមកកាច់ក.លោកមុនគេ »មុនដំបូហមិនសូវអីទេបើមិនសូមទោសហើយកុំមកថាអោយនេះលេងសួរបែបនេះចង់បង្កររឿងច្បាស់ណាស់
« ហើយចង់យ៉ាងម៉េច?រឺក៏ចង់បានលុយ យើងជួបមនុស្សបែបនេះច្រើនហើយ »យ៉ុនហ្គីសើចចុងមាត់គូរអោយចង់ដាល់ផ្កាប់មុខសុីដីនៅនិងកន្លែងអោយសមចឹត្តនោះទេ
« នេះលោកមើលងាយខ្ញុំ? »ជីមីនចង្អុលមកខ្លួនឯងនេះមើលងាយគ្នាច្បាស់ណាស់គិតថាខ្លួនឯងមានលុយតែម្នាក់ឯងមែនទេគេក៏មានដូចគ្នា
« $300គ្រាន់ទេ »យ៉ុនហ្គីហុចលុយអោយជីមីនមើលចុះថាគេជាមនុស្សបែបណាគិតថាលុយអាចទិញអ្វីបានគ្រប់យ៉ាងមែនទេ?
« ខ្ញុំមិនត្រូវការ »ជីមីនគេពិតជាហួសចឹត្តនិងប្រុសនៅចំពោះមុខខ្លួនខ្លាំងណាស់គេមិនត្រូវការលុយអ្វីទេគេគ្រាន់តែចង់បានពាក្យសូមទោសប៉ុណ្ណោះ
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...