រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៥១ល្ងាចបន្តិចក៏ដល់ពេលដែលលោកដុកទ័រត្រូវមកពិនិត្យស្ថានភាពរបស់ជុងហ្គុកបន្ថែមអោយបានដឹងកាន់តែច្បាស់ថាគេនិងមិនអីយ៉ាងពិតប្រាកដ
« សូមអនុញ្ញាតទាន »លោកដុកទ័រសូមអនុញ្ញាតជាមុនសឹនមិនហ៊ានចូលទៅពិនិត្យអាការៈអោយនាយក្រាសភ្លាមៗនោះទេជាពិសេសនោះគឺខ្លាចទឹកមុខរបស់ជុងហ្គុកតែម្ដងឡើងមុាំដូចចង់សម្លាប់មនុស្សយ៉ាងអញ្ចឹង
« ប្រញាប់បន្តិចទៅ »គេមិនចូលចឹត្តយឺតយ៉ាវឡើយ ម៉្យាងគេដឹងខ្លួនឯងច្បាស់ថាលែងមានបញ្ហាអ្វីទៀតហើយប៉ុន្តែថេយ៉ុងមិនព្រមនៅតែទាមទាចង់អោយលោកដុកទ័រមកពិនិត្យអោយបានច្បាស់
« បាទ »លោកដុកទ័រក៏ប្រញាប់ចូលពិនិត្យអោយជុងហ្គុកខ្លាចថាទាស់ចឹត្តស្ដីបន្ទោសអោយគាត់ទៀត
« លោកចនលែងមានអ្វីគូរអោយបារម្ភទៀតហើយម្ចាស់តូចអាចទុកចិត្តបាន »ក្រោយពីពិនិត្យរួចលោកដុកទ័រក៏បានងាគមកនិយាយពីស្ថានភាពរបស់ជុងហ្គុកអោយថេយ៉ុងបានដឹង នេះដោយសារតែជុងហ្គុកជាមនុស្សរឹងមុាំធ្វើអោយគេឆាប់ជាវិញបានលឿនប៉ុន្តែមិនទាំងស្រុងឡើយ
« អគុណហើយលោកដុកទ័រ ហើយក៏សុំទោសដែលជុងហ្គុកនិយាយស្ដីមិនសមរម្យ »ថេយ៉ុងអគុណហើយក៏មិនភ្លេចសុំទោសលោកដុកទ័រជំនួសគេដឹងថាចរឹករបស់ជុងហ្គុកតែប៉ុណ្ណឹងហើយមិនចេះគូរសមដាក់អ្នកណានោះទេ
« ថេយ៍...»ជុងហ្គុកដែលនៅលើគ្រែនោះចង់តវ៉ាថេយ៉ុងហេតុអ្វីត្រូវសុំទោស?គេមិនបានខុសដូច្នេះគ្មានអ្វីគូរអោយសុំទោសឡើយ ប៉ុន្តែមិនទាន់បាននិយាយបន្តផងក៏ត្រូវទម្លាក់មុខចុះយ៉ាងគូរអោយអាណិតនៅពេលដែលថេយ៉ុងងាគមកសម្លក់ដាក់គេ
« មិនអីទេម្ចាស់តូចខ្ញុំមិនហ៊ានទទូលឡើយ អញ្ចឹងខ្ញុំសុំលាទៅវិញហើយ »លោកដុកទ័រព្យាយាមទប់សំណើចនៅពេលដែលបានឃើញទឹកមុខម៉ាហ្វៀមានអំណាចដូចជាចន ជុងហ្គុក មិនគួរអោយជឿសោះថាពេលនៅជាមួយប្រពន្ធលោកម៉ាហ្វៀឃោឃៅម្នាក់នេះក្លាយទៅជាកូនទន្សាយបែបនេះសោះ នេះចូលលក្ខណៈថាក្លាចប្រពន្ធហើយណា
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...