រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ២១ថេយ៉ុងអង្គុយមើលកាយវិការប្ដីទាំងចង់សើចប៉ុន្តែព្យាយាមទប់ខ្លាចថាអ្នកខ្លះអន់ចឹត្តលើសដើម នេះរឺលោកចន ជុងហ្គុកដែលគ្រប់គ្នាស្គាល់ថាជាម្ចាស់ក្រុមហ៊ុនឡានធំបំផុតនៅក្នុងប្រទេសនោះ ល្បីមកតគ្នាថាជាមនុស្សមុឺងម៉ាត់ម៉ត់ចត់ប៉ុន្តែពេលនេះទើបដឹងថាបែបនេះសោះ
« ខឹងអូនហ៌លោកប្ដី »ថេយ៉ុងធ្វើជារំកឹលទៅអង្គុយជិតនិងអោបចង្កេះរបស់ជុងហ្គុក គេអាចស្មានដឹងទៅហើយថាហេតុអ្វីជុងហ្គុកក្លាយជាបែបនេះហើយក៏មិនឆ្ងល់ដែរថាហេតុអ្វីក៏ជុងហ្គុកអាចដឹងរឿងគេនិងយ៉ុនហ្គីបានមើលតែអង្គរក្សទៅគឺសុទ្ធតែរបស់គេទាំងអស់និង ប៉ុន្តែគេពិតជាមិត្តនិងគ្នាមែន
« ចាំបាច់សួរ?? »ជុងហ្គុកលួចញញិមមិនអោយនាយតូចថេយ៉ុងដឹងពេលដែលថេយ៉ុងលូកមកអោបចង្កេះរបស់គេ គេដឹងថាថេយ៉ុងប្រាកដជាមិនគិតអ្វីទៅលើម្នាក់នោះទេប៉ុន្តែសម្រាប់ម្នាក់នោះមិនប្រាកដឡើយទាំងស្អាតទាំងគូរអោយស្រលាញ់បែបនេះត្រូវតែហួងហែងបើមិនអញ្ចឹងខ្លាចគេឆក់បាត់
« អូននិងគេគ្មានអ្វីពិតមែនណាជុង..អូនអាចស្រលាញ់អ្នកណាក្រៅពីប្ដីរបស់អូនទៅ »ថេយ៉ុងនៅតែអោបចង្កេះជុងហ្គុកមិនព្រមលែង បើអោយគេទៅស្រលាញ់អ្នកផ្សេងក្រៅពីជុងហ្គុក ស្វាមីដ៏សែនល្អរបស់គេ គេសុខចឹត្តស្លាប់ល្អជាង
« បងមិនជឿទេ »ជុងហ្គុកធ្វើជាគ្រវីក្បាលមិនជឿសម្ដីដែលនាយតូចថេយ៉ុងនិយាយ ប៉ុន្តែក្នុងចឹត្តលួចរំភើបគេជឿចឹត្តថេយ៉ុងថាស្រលាញ់គេពិតមែនឯគេក៏ស្រលាញ់ថេយ៉ុងខ្លាំងដូចគ្នា
« អូនពិតជាស្រលាញ់បងពិតមែន..អូនស្រលាញ់បងៗៗៗចន ជុងហ្គុករបស់អូន »ថេយ៉ុងស្រាប់តែនិយាយខ្លាំងៗបើថានិយាយក៏មិនត្រូវដែរហៅថាស្រែកត្រូវជាងគេចង់អោយប្រុសម្នាក់នេះដឹងថាខ្លួនពិតជាស្រលាញ់គេខ្លាំងណាស់ស្រលាញ់ខ្លាំងជាងអ្វីៗទាំងអស់
« ប្រាកដ? »ជុងហ្គុកបែមករកថេយ៉ុងនិងលើកនាយតូចអោយច្រកគាវនៅលើភ្លៅបែមុខមករកគេ ឯដៃរបស់នាយក្រាសលូកអោបចង្កេះតូចយ៉ាងប្រហ៊ើន
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...