រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី 6ជុងហ្គុករុញរទះរុញរបស់ថេយ៉ុងចូលទៅក្នុងផ្សារទំនើបក្រោមក្រសែរភ្នែកមនុស្សយ៉ាងច្រើនតែសួរថាគេខ្វល់ទេ?ចម្លើយនោះគឺអត ហេតុអ្វីគេត្រូវខ្វល់នោះសំខាន់អោយតែថេយ៉ុងមិនអីនោះគឺគ្រប់គ្រាន់ហើយ នេះជាលើកទីមួយហើយដែលឃើញម៉ាហ្វៀឈាមត្រជាក់រូបនេះចេះយកអ្នកណាតាមខ្លួន ទាំងដែលរាល់ដងគេមិនដែលខ្វល់និងអ្នកណានោះទេក៏មិនចូលចឹត្តយកអ្នកណាអោយមកជាប់ដៃជាប់ជើងនាំតែរញ៉េរញ៉ៃនោះដែរតែលើកនេះប្លែកខ្លាំងណាស់ ជាពិសេសមើលទៅអ្នកដែលចន ជុងហ្គុករូបនេះនាំមកជាមនុស្សពិការជើងទៀតផង គេជាអ្នកណាទៅទើបអាចនៅក្បែម៉ាហ្វៀរូបនេះបាន?មើលទៅគេពិតជាមានសំណាងណាស់ដែលបានជុងហ្គុកតាមខ្វល់ខ្វាយបែបនេះ...ធ្វើអោយអ្នកនៅទីនោះនាំគ្នានិយាយខ្សឹបខ្សៀវគ្នា អ្នកខ្លះទៀតក៏លួចច្រណែននិងនាយតូចដែលនៅលើរទះរុញ ប៉ុន្តែមួយចំនួនទៀតបែជានាំគ្នានិយាយដាក់ថេយ៉ុងទាំងពាក្យសម្ដីប្រមាថមើលងាយព្រោះថាថេយ៉ុងជាមនុស្សពិការ
« សូមស្វាគមន៍លោកចនមកកាន់ហាងរបស់ខ្ញុំ »គ្រាន់តែមកដល់ម្ចាស់ហាងក៏ចេញមកទទូលស្វាគមន៍ដោយផ្ទាល់តែម្ដង មិនអាចលេងសើចបានទេនេះអ្នកណា?នេះគឺចន ជុងហ្គុកណាអ្នកណាមិនដឹងអ្នកណាមិនស្គាល់ពីអំណាចរបសើគេនោះ
« អ្ហិមម.. »ជុងហ្គុកងក់ក្បាលទទូលមុននិងរុញថេយ៉ុងចូលទៅខាងក្នុង ធម្មតាហើយមនុស្សដូចជាចន ជុងហ្គុកមិនចេះទន់ភ្លន់ដាក់អ្នកណាស្រាប់ហើយចំណែកឯអង្គរក្សនាំគ្នាឈរការពារនៅខាងមុខហាងមិនហ៊ានចូលទៅនោះទេបើគ្មានបឋញ្ជាពីចៅហ្វាយរបស់ខ្លួននោះ
« តើលោកចនត្រូវការអ្វីដែរចា៌..ខ្ញុំនិងអោយបុគ្គលិករៀបចំជួន »ស្ត្រីចំណាស់ចូលទៅសួរជុងហ្គុកម្ដងទៀតទាំងសម្ដីទន់ភ្លន់ដដែលគាត់ត្រូវគោរពទុះជុងហ្គុកមានអាយុតឹចជាងគាត់ក៏ដោយ ហើយក៏មិនភ្លេចមើលទៅកាន់ក្មេងប្រុសដែលកំពុងតែអង្គុយនៅលើរទះរុញដែរមើលទៅគេពិតជាស្អាតខ្លាំងណាស់
« យកសម្លៀកបំពាក់ដែលទើបតែចូលថ្មីសម្រាប់គេ50-60ឈុតអោយគេមក »ជុងហ្គុកនិយាយបែបនេះម្ចាស់ហាងដឹងបាត់ទៅហើយថាសម្រាប់អ្នកណាទើបប្រញ៉ាប់អោយបុគ្គលិករៀបចំជួនយកសុទ្ធតែសម្លៀកបំពាក់ទើបតែចេញថ្មីមកដាក់តម្រៀបគ្នាហើយមើលទៅវាពិតជាសាកសមនិងថេយ៉ុងខ្លាំងណាស់ចំណែកឯពណ៌ក៏មិនស្រស់ពេកដែរ
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...