រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ២៣ជុងហ្គុកមិនបានទៅណាបន្តទៀតទេគឺត្រឡប់ទៅវិមានចនវិញតែម្ដង ពេលខ្លះគេចង់គេចណាស់ព្រោះតែពេលចូលមកដល់មិនមានថេយ៉ុងដូចរាល់ថ្ងៃនោះទេប៉ុន្តែគេត្រូវតែទ្រាំមិនយូរទេថេយ៉ុងនិងត្រឡប់មកវិញ ពេលចូលមកដល់ក្នុងបន្ទប់គេសម្អាតខ្លួនចូលគេងប៉ុន្តែក៏គេងមិនលក់ព្រោះតែមិនទម្លាប់គ្មានថេយ៉ុងអោយគេងអោបគិតទៅពេលគ្មានថេយ៉ុងធ្វើអោយពិភពលោកគេប្រែទៅជាខ្មៅងងិត
ប្រហែសជាពាក់កណ្តាលយប់សម្លេងទូរស័ព្ទរបស់ជុងហ្គុកក៏បន្លឺឡើងទើបគេប្រញ៉ាប់លើកទទូលយ៉ាងលឿនព្រោះតែនោះជាលេខរបស់ថេយ៉ុងនោះអីពេលនេះគេបានមកដល់ទឹកដីប្រទេសបារាំងហើយ ( adminអត់ដឹងគេជិះប៉ុន្មានម៉ោងពីកូរ៉េទៅបារាំងទេទើបadminដាក់រយ:ពេលបែបនេះទៅ ) ក្រោយពីនិយាយទូរស័ព្ទជាមួយថេយ៉ុងបានមួយសន្ទុះហើយទើបគេបិទទាំងចឹត្តមិនចង់ គេចង់លឺសម្លេងថេយ៉ុងណាស់ចឹត្តនិកដល់ប្រពន្ធវាធំធេងប៉ុន្តែថេយ៉ុងត្រូវសម្រាកហើយ
ថ្ងៃថ្មីក៏គ្មានអ្វីប្លែកសម្រាប់ជុងហ្គុកនោះដែរគឺគេមានតែធ្វើការនិងធ្វើការរកពេលវេលាសម្រាកស្ទើរតែមិនបានជាពិសេសគឺសណ្ឋាគារដែលកំពុងតែសាងសង់ឈឹតរួចនេះតែម្ដងវាជាប់ឈ្មោះជាសណ្ឋាគាមានកម្ពស់ខ្ពស់ជាងគេនៅក្នុងក្រុងសេអ៊ូលក៏ដូចជាខ្ពស់បំផុតក្នុងប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុនក៏ចាប់ផ្ដើមរីកចម្រើនខ្លាំងខ្លាបន្ថែមទៀតធ្វើអោយកេរ្តិ៍ឈ្មោះសេដ្ឋីវ័យក្មេងរូបនេះកាន់តែរីកសុះសាយទាំងក្នុងនិងក្រៅប្រទេស
« ហេតុអ្វីក៏ក្លាយជាបែបនេះ? »ឆាង ដេវីនដែលជាម៉ាហ្វៀមួយរូបក្នុងសង្គមងងិតហើយក៏ជាសត្រូវរបស់ជុងហ្គុកដូចគ្នា តាំងពីដើមរហូតមកដល់ពេលនេះគេតែងតែចាញ់ជុងហ្គុក ចាញ់មករហូតនាមជាម៉ាហ្វៀមួយរូបនិងគេដែរប៉ុន្តែមិនមានអ្នកណាទុកគេក្នុងក្រសែភ្នែកឡើយម្នាក់ៗគិតតែពីសសើរពីចន ជុងហ្គុកគឺតែងតែជាចន ជុងហ្គុកគ្រប់ពេលវេលា
« ចៅហ្វាយចឹត្តត្រជាក់សឹនទៅ »អ្នកជាកូនចៅជំនិតព្យាយាមនិយាយអោយចៅហ្វាយរបស់ខ្លួនស្ងប់អារម្មណ៍មើលចុះគេពិតជាខឹងខ្លាំងណាស់ តើគូរធ្វើបែបណាទៅ?
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...