រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៣០ការញុាំបាយប្រកបដោយរលូនជុងហ្គុកតាមខ្វល់ខ្វាយពីថេយ៉ុងគ្រប់ពេលវេលាទាំងអស់ ចំណែកឯអ្នកនៅក្នុងក្រុមហ៊ុនវិញអ្នកមួយចំនួនគិតថាជុងហ្គុកនិងថេយ៉ុងប្រាកដជាមានទំនាក់ទំនងពិសេសអ្វីមួយនិងគ្នាជាមិនខាន ប៉ុន្តែនៅមានមួយចំនួនទៀតដែលនិយាយថាពួកគេទាំងពីរគ្រាន់តែជាមិត្តធម្មតាប៉ុណ្ណោះ យ៉ាងណាមានតែចាំទាំងសងខាងចេញមកបកស្រាយប៉ុណ្ណោះ ចំណែកបណ្ដាញសង្គមក៏កំពុងតែតាមដានមើលដូចគ្នាព្រោះថាចន ជុងហ្គុករូបនេះជាមនុស្សដែលមានកេរ្តិ៍ឈ្មោះនិងអំណាចខ្លាំង ថែមទាំងជាមហាសេដ្ឋីវ័យក្មេងថែមទៀតអ្នកណាក៏ចង់ដឹងពីនាយដែរ ជាពិសេសមនុស្សដែលមានសំណាងក្លាយទៅជាកូនប្រសារត្រកូលចនតែម្ដង
« បងត្រូវចូលប្រជុំភាគហ៊ុននៅពេលបន្តិចទៀត អូនចង់ទៅជាមួយបងទេ? »រកឯណាបានទៀតទៅលោកអគ្គនាយកបបួលបុគ្គលិកធម្មតាចូលប្រជុំជាមួយដែរពិតជាមិនធម្មតានោះទេ
« លោកអគ្គនាយក ការប្រជុំមិនអាចអោយបុគ្គលិកធម្មតាៗចូលបានទេចា៌ »ខេឡាដែលកំពុងតែខឹងច្រណែននិងថេយ៉ុងឯណ្ណេះវិញក៏មិនអន់ដែរ នាងមិនចូលចឹត្តថេយ៉ុងតាំងតែពីឃើញដំបូងដល់ពេលដឹងថាជុងហ្គុកនិងថេយ៉ុងមានទំនាក់ទំនងពិសេសនោះនាងកាន់តែស្អប់និងច្រណែនខ្លាំងលើសដើម
« នាងប្រហែលជាលែងចង់មានអណ្ដាតគ្រលាស់និយាយទៀតហើយ »ជុងហ្គុកងាគមកមើលនាងដោយខ្សែភ្នែកពិឃាត គេពិតជាស្អប់នាក់ដែលចូលចិត្តមកលូកសម្ដីជាមួយគេទាំងដែលគេកំពុងតែនិយាយជាមួយនិងអ្នកផ្សេង ប្រាប់ហើយថាគេទុកនាងនេះគឺយល់ដល់ឪពុករបស់នាងដែលខំអង្វរម៉្យាងគាត់ធ្វើការនៅទីនេះតាំងពីជំនាន់លោកចនមកម្លេះ ប៉ុន្តែបើនាងនៅតែប្រហ៊ើនបែបនេះទៀតកុំថាឡើយអណ្ដាតសូម្បីតែខ្យល់ដកដង្ហើមក៏គេអោយនាងមិនបានដែរ
« សូមទោសលោកអគ្គនាយក »នាងអោនមុខចុះស្ទើតែដល់ដីពោលពាក្យសូមទោសទាំងភ័យខ្លួន ដោយសារតែកំហឹងបាំងមុខទើបនាងនិយាយដោយមិនឆ្លងកាត់ខួរក្បាលប៉ុន្តែនាងមិនព្រមចុះចាញ់ថេយ៉ុងនោះទេ ចាំមើលចុះថានាងនិងធ្វើអ្វីបន្ទាប់
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...