រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី ៣៨ស៊ូឆៀចាប់ផ្ដើមឆ្លេឆ្លាមិនដឹងថាធ្វើអ្វីអោយត្រឹមត្រូវនៅពេលនេះ នេះមកពីនាងធ្វើអ្វីដោយមិនគិតអោយបានវែងឆ្ងាយ មើលងាយមុខសញ្ញាជ្រុលខ្លាំងពេកចុងក្រោយធ្វើអោយនាងដើចូលអន្ទាក់ដែលនាងបានសាងឡើង គ្រប់យ៉ាងត្រឹមតែជាការសម្ដែងពួកគេទាំងពីរមិនបានទាស់សម្ដីគ្នាឡើយ
« មិនពិតឯងកុហក..ឯងប្រាប់គ្រប់គ្នាទៅថាឯងជាអ្នកធ្វើ សារភាពប្រាប់គ្រប់គ្នាទៅថាឯងក្បត់ »ស៊ូឆៀស្រាប់តែចូលទៅអង្រួនស្មាថេយ៉ុងខ្លាំងៗដើម្បីអោយថេយ៉ុងម្ដល់ចម្លើយតាមអ្វីដែលនាងចង់បាន សភាពរបស់នាងពេលនេះគឺមិនខុសពីមនុស្សឆ្គួតនោះឡើយ
« ឈប់ឆ្គួតទៅវ៉ាង ស៊ូឆៀ »ជុងហ្គុកចូលទៅបំបែកនាងចេញពីថេយ៉ុងហើយច្រើននាងមួយទំហឹងអោយដួលទៅលើការ៉ូដោយមិនខ្វល់ថានាងជាមនុស្សស្រីអ្វីឡើយ អ្វីដែលគេខ្វល់នោះគឺនាងកំពុងតែធ្វើបាបថេយ៉ុង
« នាងគ្មានសិទ្ធអ្វីមកធ្វើបែបនេះដាក់ប្រពន្ធរបស់យើងទេ »ជុងហ្គុកលើកដៃចង្អុលមុខនាងចំៗនៅចំពោះមុខមនុស្សគ្រប់គ្នា នាងមានសិទ្ធអ្វីមកធ្វើបែបនេះដាក់ថេយ៉ុងនោះគេមិនសម្លាប់នាងនៅត្រង់នេះទុកថាសំណាងណាស់ទៅហើយ
« ពួកឯងឆាប់មកចាប់នាងទៅ »ជុងហ្គុកងាគទៅប្រាប់ដល់កូនចៅឈុតខ្មៅ4-5នាក់អោយមកចាប់នាងចេញច្បាស់ណាស់ថាមិនមែនយកទៅអោយប៉ូលីសប៉ុន្តែយកទៅអោយយមរាជទៅវិញទេ
« បាទ ចៅហ្វាយ »ពួកគេចូលទៅចាប់នាងតាមបញ្ជារបស់អ្នកជាចៅហ្វាយប៉ុន្តែស៊ូឆៀឯណាព្រមអោយគេចាប់បានដោយងាយៗដោយគ្មានការរើបម្រាសនោះ
« លែង..ឆាប់លែងយើងទៅ »នាងព្យាយាមរើបម្រាសចេញពីការចាប់របស់មនុស្សប្រុសពីរនាក់ ឆ្លៀតបានឥកាសល្អនាងក៏អាចរើចេញពីដៃរបស់ពួកគេរត់ចេញទៅយ៉ាងលឿន
« អាយយ..»ជាអកុសលដែលនាងរត់មិនបានមើលផ្លូវអោយបានច្បាស់ទើបត្រូវឡានកុងតាន័រខ្នាតធំបុកពេញទំហឹងធ្វើអោយនាងដេកស្លាប់ភ្លាមៗនៅលើចញ្ចើមផ្លូវសាកសពមើលមិនយល់ខួរត្រូវចេញមកខាងក្រៅឯឡានដែលជាអ្នកបង្ករហេតុអម្បាញ់មិញក៏បើកចេញទៅបាត់ដោយគ្មាននាក់ណាចេញមកទទូលខុសត្រូវឡើយ
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...