រឿង អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទី 3ជុងហ្គុកបានត្រឹមតែស្ងៀមស្ងាត់ឈរមើលនាយតូចថេយ៉ុងយំអោបអ្នកស្រីចនបែបនេះក្នុងទ្រូងខាឆ្វេងរបស់គេចាប់ផ្ដើមមានអារម្មណ៍ប្លែកៗឡើងមកទាំងដែលគេមិនធ្លាប់បែបនេះកន្លងមកឡើយ
« ខ្ញុំចង់ទៅផ្ទះវិញ »ថេយ៉ុងនៅតែទន្ទេញពាក្យនេះជាប់មាត់គេមិនអាចរស់នៅទីនេះបានឡើយព្រោះគេមិនស្វាគមន៍យើងទេ បើគេនៅបន្តច្បាស់ណាស់ថាគេប្រាកដជាគ្រាំឈាមស្លាប់ដោយសារសម្ដីដែលមុតដូចផ្លែដាវរបស់ជុងហ្គុកមិនខាន
« សមចឹត្តឯងហើយមែនទេជុងហ្គុក »លោកចនងាគមកមើលជុងហ្គុកដែលគិតតែពីឈរមើលមិននិយាយអ្វីសោះតែគាត់អាចដឹងថាកូនប្រុសរបស់គាត់កំពុងតែគិតអី
«...»ជុងហ្គុកមិនតបអ្វីបែខ្នងឡើងទៅជាន់ខាងលើចូលបន្ទប់បាត់គេពិតជាពិបាកទ្រាំណាស់នៅពេលឃើញក្មេងម្នាក់នោះយំគេក៏មិនយល់ពីខ្លួនឯងដូចគ្នាដឹងត្រឹមថាគេមិនចង់ឃើញថេយ៉ុងស្រក់ទឹកភ្នែកឡើយពេលនេះគេចាប់ផ្ដើមវិលវល់អស់ហើយ
« ហេតុអីយើងក្លាយជាបែបនេះ? »ជុងហ្គុកលើកសំណួរសួរខ្លួនឯងជាច្រើនលើកច្រើនសារហេតុអ្វីមានអារម្មណ៍ថាស្ដាយក្រោយដែលធ្វើបែបនោះដាក់ថេយ៉ុង?ហេតុអ្វីចាំបាច់មានអារម្មណ៍ថាដឹងខុស?ទាំងដែលគេមិនធ្លាប់បែបនេះកន្លងមកបើគេធ្វើអ្វីហើយគេមិនដែលស្ដាយក្រោយនោះទេ គេសម្លាប់មនុស្សរាប់មិនអស់ប៉ុន្តែក៏មិនដែលមានអារម្មណ៍ខុសដែរប៉ុន្តែសម្រាប់ក្មេងពិការម្នាក់នេះគេបែជាចេះស្ដាយក្រោយនៅទង្វើរដែលខ្លួនបានធ្វើទៅវិញគ្រាន់តែថាគេជាមនុស្សមាត់រឹងមិនដែលចេះសូមទោសអ្នកណាពីមុនឡើយ
« ចង់ទៅវិញអញ្ចឹងមែនទេ?មិនងាយដល់ថ្នាក់នេះនោះទេ »និកដល់ពេលដែលថេយ៉ុងនិយាយថាចង់ត្រឡប់ទៅវិញធ្វើអោយគេមួម៉ៅតែម្ដងចូលមកទីនេះបានតែគេមិនអនុញ្ញាតអោយចេញទៅវិញងាយដល់ថ្នាក់នេះនោះទេ
« យើងក៏ចង់ដឹងថាឯងអាចចេញផុតពីយើងរឺអត់ »ជុងហ្គុកញញិមចុងមាត់វាមិនងាយនោះទេគេមិនព្រមអោយថេយ៉ុងចេញពីវិមាននេះជាដាច់ខាតហើយក៏មិនព្រមអោយថេយ៉ុងឃ្លាតចេញឆ្ងាយពីគេដូចគ្នា( ចង់អោយគេនៅធ្វើអី ក្រែងថាស្អប់គេ😒 )
YOU ARE READING
🥀អំណាចស្នេហ៍ម៉ាហ្វៀ🥀« ចប់ »
Romanceអំណាចស្នេហ៍អំណាចនៃសេចក្ដីស្រលាញ់ធ្វើអោយចន ជុងហ្គុករូបនេះហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែដំណក់ឈាមតែមួយគត់ក៏គេហ៊ានលះបង់អោយតែអាចរក្សាថេយ៉ុងនៅក្បែខ្លួនរបស់គេជារៀងរហូត ប៉ុន្តែទោះជាយ៉ាងណាក៏ថេយ៉ុងនៅតែចាកចេញពីគេ ចាកចេញទៅគ្មានថ្ងៃត្រឡប់ « ថេយ៍បងសំពះអូនចុះព្រម...