រឿង #ដែនស្នេហ៍សាតាន 🌷 #រដូវកាលទី៣
ភាគ១+២#វគ្គ១_កាតព្វកិច្ចអ្នកមើលថែ
គេថាក្រោយមេឃភ្លៀង មេឃនឹងស្រឡះ ប៉ុន្តែធាតុពិតជាក់ស្ដែងវិញមេឃមិនស្រឡះសម្រាប់ជីវិតគ្រួសារនេះទេ ក្រោយពីបាត់បង់ម្តាយទៅមិនយូរប៉ុន្មាន ពេលនេះឪពុកតែម្នាក់ជាសសរទ្រូងគ្រួសារ ជាបង្អែករបស់កូនៗក៏បាត់បង់ជីវិរក្នុងគ្រោះថ្នាក់ចរាចរណ៍ទៅម្នាក់ទៀត បន្សល់ក្មេងៗភ្នែកខ្មៅទាំងពីរនាក់ប្អូនឲ្យរស់នៅយ៉ាងឯកា ខ្វះភាពកក់ក្តៅតាំងពីក្មេង ទើបលោកតាលោកយាយ នាំមករស់នៅជាមួយអ៊ុំប្រុសអ៊ុំស្រីជុំគ្នាតែម្តង។
// មួយខែក្រោយពីការចាកចេញរបស់ជុងគុកនិងសានសាន//
" មីងស្ទីនី...." សម្លេងស្រួយស្រេះរបស់ក្មេងស្រីតូចច្រឡឹង រត់សម្តៅទៅឪបអ្នកមីងរបស់នាងដោយភាពនឹករលឹក ក្រៅពីអ្នកម៉ាក់លោកប៉ាចែកឋានទៅ ជុងហ្វា ក៏មករស់នៅជាមួយលោកតាលោកយាយនិងជីមីន សូមី ហើយនៅថ្ងៃចុងសប្តាហ៍ ថេយ៉ុងក៏នាំដាឡាស្ទីនទៅលេងក្មេងៗ។
" ហ្វា....ហឺម..." នាងតូចញញឹមក្របួចមាត់ទទួលក្មួយស្រីដែលរត់មករកនោះ ឪបជាប់ទ្រូងនិងថើបខ្សឺតៗ ធ្វើឲ្យក្មេងតូចញញឹមផ្អែមរីកថ្ពាល់ក្រហាញៗគួរឲ្យស្រលាញ់។ កន្លងផុតទៅ៣ខែហើយ ជុងវ៉ូន ជុងហ្វា អាចសម្របខ្លួនរស់នៅជាមួយលោកតាលោកយាយនិងអ៊ុំប្រុសអ៊ុំស្រីបាន ពួកគេក៏មិនយំដូចលើកដំបូងទៀតដែរ។
" ហ្វានឹកមីងស្ទីនីណាស់... មីងខានមកលេងហ្វាយូរហើយ... មីងរវល់ការងារមែនទេ? ប្រហែលជាហត់ហើយមើលចុះឥឡូវនេះមីងស្គមច្រើនណាស់...." ហ្វានិយាយដោយភាពមឹករលឹក ធ្វើឲ្យដាឡាស្ទីន ប្រញាប់តបទៅក្មួយកុំឲ្យទាស់ចិត្ត។
" មីងទើបធ្វើការនៅកន្លែងថ្មី ដូច្នេះមានការងារច្រើនដែលមីងត្រូវរៀនសូត្រ ប៉ុន្តែហ្វាទុកចិត្តចុះ រាល់ថ្ងៃសៅរ៍អាទិត្យ មីងប្រាកដជាមកលេងជាមួយហ្វាមិនខានទេ...ហិហិ...."
" យ៉េ....មីងស្ទីនីគេងជាមួយហ្វាណា៎..."
" ចាស៎បានស្រាប់ហើយសំណព្វចិត្តមីង..." នាងក្រមុំនាំក្មួយស្រីនិយាយផងបណ្តើរគ្នាចូលទៅក្នុងបន្ទប់របស់ហ្វា ចំណែកថេយ៉ុង ក៏សួរសុខទុក្ខក្មួយប្រុសព្រោះមិនឃើញគេនៅផ្ទះ។
YOU ARE READING
ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣
Romanceដំបូងគេមើលថែនាងព្រោះតួនាទី តែក្រោយមកគេចង់មើលថែនាងដោយផ្ទាល់