ក្តីសុខទើបមានមិនច្រើន ឥឡូវត្រូវជាប់ឃុំទៀតហើយឡាស្ទីន
រឿង #ដែនស្នេហ៍សាតាន🌷 #រដូវកាលទី៣
#ភាគ៥៦B#មង្គលការក្រាលឈាម ( ត )
កែវភ្នែកនាងញ័ររំលេចដោយទឹកភ្នែកស្រក់ហូរជន់ជោរពេញថ្ពាល់សខ្ចី ស្រីតូចក្តាប់ដៃខ្ញាំឈុតច្លួនឯងយ៉ាងណែន ជើងស្រឡូនញ័រឈរលែងចង់នឹងមួយកន្លែងហើយឈានថយក្រោយតិចៗពេលយ៉ុនហ្គី ដើរចូលទៅជិតនាងជាមួយទឹកមុខពេញដោយកំហឹងជាពន់ពេក។
" មានអីដោះសារទេ? "
" អ្ហឹកៗ ពូយ៉ុន...." នាងញ័រមាត់ចំប្រប់និយាយស្អីក៏លែងចេញដែរ នាងភ័យណាស់ ទឹកមុខគេគួរឲ្យខ្លាចណាស់ នាងមិនដឹងខួរក្បាលគេគិតអ្វីឡើងមកឡើយ ពេលនេះគេមិនដូចពូយ៉ុនរបស់នាងទៀតទេ។
" អរគុណដែលនិយាយពាក្យពិតចេញឲ្យខ្ញុំបានស្តាប់! អញ្ចឹងទៅយករង្វាន់ជាមួយណាទៅឡាស្ទីន! " យ៉ុនហ្គី ខាំធ្មេញក្រឺតៗ និយាយចប់ចាប់ទាញដើមដៃនាងកន្ត្រាក់អូសមកជិត រួចដើរចេញទៅវិញដោយភាពកំណាច គេមិនទុកឪកាសឲ្យនាងបាននិយាយអ្វីមួយម៉ាត់ទាល់តែសោះ។" អ្ហឹកៗ ពូយ៉ុនលែងអូន! អូនឈឺ...ហុឺៗ " រាងតូចរមួលខ្លួនពត់ពែនពេលត្រូវគេខ្ញាំសាច់នាងមួយទំហឹងៗ និងត្រូវរត់តាមគេក្លាក់ៗពីក្រោយ។ ចុះដល់ជាន់ក្រោមគេដេញវេលចេញ ឡើងបើកឡានខ្លួនឯងដោយរុញនាងតូចជាប្រពន្ធចូលទៅខាងក្នុងឡានមួយទំហឹងគ្មានភាពថ្នាក់ថ្នម។
" អ្ហាក៎....អ្ហឹកៗ ពូយ៉ុនអូនឈឺណា៎..."
" ប៉ុណ្ណឹងវាមិនទាន់គ្រប់គ្រាន់ទេសម្រាប់ស្រីដូចនាង! "
*ង៉ោង....!
យ៉ុនហ្គី ជាន់ហ្វ្រាំងឡានមួយកប់ៗ ធ្វើឲ្យឡាស្ទីនភ័យប្រហោងពោះ យកដៃក្តាប់ខ្សែរក្រវ៉ាត់ឡានយ៉ាងជាប់។ នាងយំនៅតាមផ្លូវដោយការភិតភ័យ ថ្ងៃដែលនាងខ្លាចវាបានមកដល់ហើយ នាងធ្វើឲ្យគេខកបំណងលើនាងម្តងទៀតហើយ។យ៉ុនហ្គី បើកឡានដោយស្ងៀមស្ងាត់ទឹកមុខគេរៀបស្មើបញ្ចាក់ពីអារម្មណ៍ម៉ួម៉ៅខឹងផង ហួសចិត្តផង រហូតដល់មេឃចាប់ផ្តើមងងឹតបន្តិចម្តងៗ ទើបដល់ផេនហោស៍។ គ្រាន់តែចតឡានភ្លាមគេចាប់ទាញនាងល្អិតចុះពីឡានដោយគ្មានស្បែកជើង កន្ត្រាក់ដើមដៃនាងឲ្យដើរតាមគេទៅបន្ទប់យ៉ាងដាច់មេត្តា។
" អ្ហឹកៗ ពូយឺតៗ អូនតាមមិនទាន់ទេហ្អឹកៗ "
" រំអួយណាស់! បើដើរមិនទាន់ខ្ញុំវាយនាងបំបាក់ជើង! " គេគំរាមនាងទាំងមុខមាំ ភ្នែកសម្លក់នាងថ្លែរ ស្រីតូចញ័រដល់បេះដូងតតាត់ ប្រឹងរតតាមគេទៅដល់បន្ទប់គេងដោយឈឺជើង របួសជាន់កំទេចកំទីមុតជើងហូរឈាមរឹមៗ។" ពូយ៉ុនស្តាប់អូនបកស្រាយសិនណា៎អ្ហឹកៗ "
*ប្រាវ....!
" អ្ហាយ៎...ហ្អឹកៗ "
ឡាស្ទីនស្ទុះយកដៃក្តោបក្បាលខ្លួនឯង សម្រូតខ្លួនចុះយ៉ាងលឿនពេលយ៉ុនហ្គី យកថូរផ្កាគប់ទៅជញ្ជាំងនៅក្រោយខ្នងនាងផ្លោងមកវិញបែកខ្ចាយ។
យ៉ុនហ្គី ដើរទៅចាប់ស្រីតូចលើកឲ្យឈរឡើង ទាញមុខនាងឲ្យសម្លឹងមើលខ្សែរភ្នែកគេយ៉ាងមុតជ្រៅ បបួលឲ្យស្រីតូចកាន់តែភ័យញ័រដៃជើងទទ្រើក យំដង្ហក់ដូចក្មេង។" បកស្រាយស្អីទៀតបើនាងតាំងចិត្តលួចវាទៅឲ្យអាវីលៀមហើយពិតទេ? "
" អ្ហឹកៗ អូនសុំទោសៗៗ ពូយ៉ុន! ពូអភ័យទោសឲ្យអូនផងណា៎អ្ហឹកៗ អូនស្រលាញ់ពូអ្ហឹកៗ ហ្អាយ៎...." នាងតូចចូលទៅឪបដៃគេជាប់ ប៉ុន្តែត្រូវគេក្រវែងនាងចេញទៅម្ខាង រាងតូចដួលផ្ងោក្រោយបុកនឹងទូរខោអាវ សម្ភារៈនៅខាងលើទូរក៏ធ្លាក់ចុះរួចបុកក្បាលនាងហូរឈាមរឹមៗ។" អ្ហឹកៗ ពូយ៉ុន.... ពូខឹងអូនរឿងនេះអូនយល់ណា៎... តែសូមពូស្តាប់អូនសិនថាអូនធ្វើដើម្បីម៉ាក់អ្ហឹកៗៗ "
" ចុះចុងក្រោយវាយកម៉ាក់ឲ្យនាងវិញទេ?? "
" ....." ឡាស្ទីនស្ងាត់មាត់គិតតែពីយំ ព្រោះការពិតវីលៀម មិនបាននាំម៉ាក់យកឲ្យនាងវិញទេ គេបោកប្រាស់នាង។" អ្ហឹកៗ អូនខុសហើយ.... អូនសុំទោសពូណា៎អ្ហឹកៗ " នាងលុតជង្គង់សំពះសុំទោសគេយ៉ាងញាប់មាត់ គិតថាគេនឹងព្រមអភ័យទោសឲ្យនាង ព្រោះនាងជាប្រពន្ធគេ គេក៏និយាយរួចហើយថាគេស្រលាញ់នាងដែរ។
" គ្មានប្រយោជន៍ទេ! ខ្ញុំស្អប់នាងហើយ..."
" មិនអាចទេ... ពូនិយាយថាពូស្រលាញ់អូន..."
" ខ្ញុំថាស្រលាញ់នាង មិនប្រាកដថាខ្ញុំមិនធ្វើឲ្យនាងឈឺចាប់ឯណា?? " យ៉ុនហ្គី និយាយរួចក៏បែរខ្នងដើរទៅរកទ្វារបើកចេញ ប៉ុន្តែងាកទៅនិយាយដាក់នាងមួយប្រយោគចុងក្រោយ។" ស្រីឆ្កួតដូចជានាង សមតែនៅក្នុងបន្ទប់នេះ ព្រោះចេញទៅក្រៅម្តងៗ ធ្វើឲ្យខ្ញុំបាក់មុខណាស់! "
" ពូចង់ឃុំអូនមែនទេ? អ្ហឹកៗ កុំអីពូយ៉ុន! អូននឹងស្តាប់សម្តីពូអ្ហឹកៗ សូមកុំឃុំអូនទុកអីណា៎..."
" នៅទីនេះឲ្យសប្បាយចុះប្រពន្ធសម្លាញ់! "
" អូនអត់ចូលចិត្តភាពងងឹតទេពូយ៉ុនអ្ហឹកៗ កុំសងសឹកអូនដោយវិធីនេះអីអ្ហឹកៗ "
" ខ្ញុំចូលចិត្តភាពបោកប្រាស់មែនទេ? ខ្ញុំធ្លាប់ប្រាប់នាងហើយមិនអិចឹង? នាងមិនស្មោះត្រង់នឹងខ្ញុំខ្លួនឯងនាងគ្មានសិទ្ធាមទារអ្វីទាំងអស់! " គេស្រែកគំហកហើយចាប់កន្ត្រាក់ដៃនាងរុញចូលទៅក្នុងបន្ទប់រួចទាញទ្វារបិទគ្រឹប។
__________
ពូយ៉ុនមិនលើកលែងទោស....
YOU ARE READING
ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣
Romanceដំបូងគេមើលថែនាងព្រោះតួនាទី តែក្រោយមកគេចង់មើលថែនាងដោយផ្ទាល់