ទោះឈ្លោះគ្នាក៏ពូ បំពេញតួនាទីជាប្តីដ៏ល្អដែរ....
រឿង #ដែនស្នេហ៍សាតាន 🌷 #ភាគ៥៨C
#មង្គលការក្រាលឈាម ( ត )" ព្រោះអូនយល់ការណ៍ ទើបអូនព្រមទៅ តែបើពូដេញអូនព្រោះមិនចង់ឃើញមុខអូនៗមិនចង់ទៅទេ..."
" ចេញទៅ..." យ៉ុនហ្គី ដេញនាងលើកទីពីរហើយ តែឡាស្ទីន រឹងទទឹងមិនព្រមទៅ ទើបគេក្រោកឈរ ចាប់បីនាងដើរទៅបន្ទប់គេងតែម្តង។
ឡាស្ទីន យំអណ្តឺតអណ្តក ចង់នៅក្បែរគេ តែគេមិនអនុញ្ញាត ចង់ប្រឆាំង រើបម្រះខ្លាំងៗ តែគ្មានកម្លាំងតបតនឹងគេទេ។ ទីបំផុតរាងតូចច្រលឹងក៏ត្រូវគេទម្លាក់លើពូកទន់ល្មើយសារជាថ្មី។" ហុឹកៗ បើពូមិនចង់ឃើញមុខអូន ពូសម្លាប់អូនតែម្តងទៅអ្ហឹកៗ "
" ឃើញនាងឈឺចាប់ម្តងបន្តិចបែបនេះ ទើបគួរឲ្យចង់មើល...." គេនិយាយចប់ បែរខ្នងដើរចេញ ប៉ុន្តែត្រូវឈប់គាំងភ្លាមៗ ពេលឮនាងស្រែកសួរគេ។
" បើអូនស្លាប់ ពូអាចឈប់ស្អប់អូនទេ?? " នាងហត់ណាស់ ហត់នឹងយំអង្វរគេឲ្យលើកលែងទោសឲ្យនាងណាស់ ហេតុអីជីវិតនាងមិនអាចរីករាយឲ្យបានច្រើន? រស់នៅជាមួយគ្នាទាំងគ្មានក្តីសុខ មានតែទឹកភ្នែកនឹងការឈឺចាប់ នាងមិនដឹងថានាងអាចទ្រាំដល់ពេលណាទេ។" ...." យ៉ុនហ្គី មិនបាននិយាយអ្វីតបតទៅនាងឡើយ គេដើរចេញទៅបាត់ចាក់សោរបន្ទប់ជាប់។ ឡាស្ទីន ពេបមាត់យំហ៊ូ ទឹកភ្នែកហូរជោគជាំពេញថ្ពាល់សខ្ចី រាងតូចគេងយំទាំងក្តីទុក្ខ រហូតដល់ពេលរសៀល។
យ៉ុនហ្គី ទើបតែបង្ហើយការងាររួច ក៏ឈៀងមើលប្រពន្ធដែលបានឃុំពីថ្ងៃនោះបន្តិច ចង់ដឹងនាងយ៉ាងម៉េចហើយ។ គេរុញទ្វារយឺតៗ ឃើញនាងតូចអង្គុយរាប់គ្រាប់ថ្មាំនៅលើពូក ដោយមិនបាច់អារម្មណ៍ថាគេដើរចូលមកហើយ។
" ធ្វើស្អី??? " គេមិនមែនមិនដឹងទេថានាងរាប់គ្រាប់ថ្មាំ ប៉ុន្តែចង់ដឹងគំនិតនាងរាប់ធ្វើអី? ចង់យកទៅណា? មិនមែនបោះចោលទេដឹង?
" អូ-អូន... "
" ឲ្យមកវិញ ! "
" ហុឹក... អត់ទេ! ពូនឹងបោះវាចោលអ្ហឹកៗ " នាងតូចក្បង់គ្រាប់ថ្នាំដាក់ចូលកំប៉ុង ក្រសោបឱបជាប់ទ្រូង រំកិលខ្លួនទៅក្រោយ គេចពីយ៉ុនហ្គី នាងខ្លាចគេដណ្តើមថ្នាំចេញពីនាងយកទៅចោល។
" ឲ្យមកខ្ញុំឥឡូវនេះ..."
" អ្ហឹកៗ អត់ទេៗ អូនមិនឲ្យពូបោះវាចោលទេហុឹកៗ ពូនឹងទុកឲ្យអូនស្លាប់អ្ហឹកៗ "
" ខ្ញុំមិនបានថាយកវាទៅបោះចោលទេ... ឈប់ឆ្កួតបានហើយ ឆាប់លេបថ្នាំទៅ..." យ៉ុនហ្គី ឈោងចាប់កន្ត្រាក់កដៃនាងអូសមកកណ្តាលពូក ហុចទឹកឲ្យនាងផឹកពេលលេបថ្នាំ។ ឡាស្ទីន ពេបមាត់យំហ៊ូ ដាក់ថ្នាំចូលក្នុងមាត់រួចផឹកទឹកបន្តិច ក៏ហុចទឹកឲ្យគេវិញ ព្រមទាំងខិតទៅកៀនជញ្ជាំង ឬកពារខ្លបខ្លាចគេ ធ្វើឲ្យយ៉ុនហ្គី ដកដង្ហើមធំ។" ជូតទឹកភ្នែកចេញហើយប្តូរខោអាវទៅ..."
" ពូចង់នាំអូនទៅណា? "
" បើចង់ទៅក្រៅ ឆាប់ប្តូរខោអាវទៅ...." គេនិយាយរួច ក៏ងើបចេញពីពូកដើរទៅខាងក្រៅបន្ទប់ ដោយចំហទ្វារ។ ឡាស្ទីន ញញឹមត្រេកអរ ស្ទុះក្រោកពីពូក រត់ទៅមើលគេនៅខាងក្រៅរួចរើសឈុតពណ៍ស ស្លៀកហើយប្រញាប់ដើរទៅរកគេយ៉ាងលឿនស្លេវ។" អូ-អូនរួចហើយ...." នាងនិយាយរដាក់រដុប ដៃខ្ញាំចូលគ្នាតិចៗ ទាំងបុកពោះភ័យអរៗ យ៉ុនហ្គី មិនបាននិយាយអី ក្រៅពីនៅស្ងៀមបន្តិច ទើបបើកទ្វារដើរចេញទៅខាងក្រៅ ដោយស្រីតូចតាមពីក្រោយត្រុកៗ។
" ចូលឡាន..."
" ចាស!!!" នាងងក់ក្បាលរួចឡើងទៅអង្គុយក្នុងឡានក្បែរកន្លែងគេបើកបរ ស្រីតូច អង្គុយយ៉ាងស្ងៀម មិនសួរនាំថាគេនាំនាងទៅកន្លែងណាឡើយ ព្រោះនាងកំពុងរំភើបចិត្តដែលគេបបួលនាងចេញទៅខាងក្រៅ ចង់គេយកនាងទៅដល់កន្លែងណាលែងសំខាន់ហើយ។ រាងតូច ញញឹមញញែម ងាកមុខទៅមើលទេសភាពនៅតាមកញ្ចក់ឡាន ទាំងស្នាមញញឹមស្រទន់ ស្រស់ស្រាយ ពិសេសបានឃើញជួរភ្នំរាបខ្ពស់ប្រដាក់គ្នា ទេសភាពព្រៃភ្នំ ដើមឈើពណ៍បៃតងស្រងាត់ រួមទាំងខ្យល់អាកាសតិចៗ ជះតាមប្រហោងកញ្ចក់ឡាន ដែលយ៉ុនហ្គី បង្ហើបល្មមសម្រាប់ឲ្យខ្យល់ចូល។
មិនយូរប៉ុន្មាន ពួកគេក៏មកដល់មន្ទីពេទ្យចំណាស់មួយ នៅក្បែរជាយក្រុង ផ្លូវជិះមកក៏ស្ងាត់ជ្រងំ ឡាស្ទីន ចាប់ផ្តើមមិនស្រួលក្នុងចិត្តហើយ ព្រោះផ្លូវចូលមក គឺស្ងាត់ខ្លាំងណាស់។" ពូនាំអូនមកទៅនេះធ្វើអី?? "
" ដើរតាមមក..." គេចាប់កដៃនាងជាប់ ដើរនាំផ្លូវនាងចូលទៅខាងក្នុងមន្ទីពេទ្យចំណាស់នេះ ស្រីតូច មានអារម្មណ៍មិនល្អភ្លាមៗ ខួរក្បាលនឹកឃើញរឿងអាក្រក់ៗ នាងព្យាយាមដើរបិទភ្នែកព្រោះខ្លាចឃើញរូបភាពអាក្រក់ៗ។
" អ្ហឹកៗ ពូចង់យកអូនទៅណា?"
" បើកភ្នែកទៅ..." គេនាំនាងមកកាន់បន្ទប់សង្រ្គោះបន្ទាន់ ឡាស្ទីន ដៃក្តាប់ដើមដៃគេជាប់ ព្រោះខ្លាចគេយកនាងមកធ្វើរឿងផ្តេសផ្តាស អាចនិយាយថានាងមិនទុកចិត្តគេឡើយ។
នាងបើកភ្នែកយឺតៗ សម្លឹងទៅកាន់បន្ទប់កញ្ចក់ថ្លា អាចមើលសកម្មភាពគ្រប់យ៉ាងនៅខាងក្នុងបាន បបូរមាត់នាងញ័រទទ្រើត ប្រលែងដៃចេញពីយ៉ុនហ្គី លើកប៉ះកញ្ចក់បន្ទប់ ទឹកភ្នែកក៏រមៀលស្រក់តក់ៗ នាងយំព្រោះរំភើបចិត្ត យំព្រោះការភ្ងាក់ផ្អើល។
" ម៉ា-ម៉ាក់...."
_________
YOU ARE READING
ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣
Romanceដំបូងគេមើលថែនាងព្រោះតួនាទី តែក្រោយមកគេចង់មើលថែនាងដោយផ្ទាល់