Ep-10🌷

298 8 0
                                    

ពូយ៉ុន ពូកែម៉ងខាងកាត់ផ្លូវស្រីស្ទីន😂

រឿង #ដែនស្នេហ៍សាតាន 🌷 #រដូវកាលទី៣
#ភាគ១៥
#វគ្គ២_នាងជាមនុស្សក្រោមអំណាចគេ(ត)

// ថ្ងៃបន្ទាប់ //

     រាងតូចច្រឡឹងងើបអង្គុយលើពូកនៅក្នុងបន្ទប់ធំទូលាយដែលនាងមិនសាំភ្នែក តែក៏ស្គាល់ចំណាំខ្លះៗថាជាបន្ទប់យ៉ុនហ្គី។ រាងស្តើងស្ទុះក្រោកឈរ ឆ្លេឆ្លាឪនមើលសម្លៀកបំពាក់ខ្លួនឯងហើយក៏បើកភ្នែកធំៗ ដោយសារតែវាមិនមែនឈុតដែលនាងស្លៀកមុនឡើយ ប៉ុន្តែវាជារ៉ូបគេងយប់រលុងៗពណ៍ស កិបឡេវហើយខ្លីលើជង្គង់។ នរណាប្តូរឲ្យនាង? កំពុងតែគិតសុខៗទ្វារបន្ទប់ក៏បើកឡើងដោយដៃនាយកម្លោះវ័យ២៩ឆ្នាំ បើកទ្វារចូលមក នាងប្រញាប់ងាកមើលគេដោយសំណួរផ្ទុកពេញខួរក្បាល។

" ពូយ៉ុន..."
" ភ្ងាក់ហើយ? ទៅងូតទឹកចេញទៅ នឹងបានញាំអាហារ ម្សិលមិញនាងមិនបានញាំអីទេ! " គេកាន់កែវកាហ្វេរទុកលើតុ ដើរទៅយករបស់ដែលចង់បាន។
" ម៉េចក៏ខ្ញុំគេងនៅក្នុងបន្ទប់ពូ?? "
" រឿងនោះ... ចាំខ្ញុំបកស្រាយពេលក្រោយ..."
" ប៉ុន្តែ..."
" ឆាប់ទៅ! ឈុតរបស់នាងទុកនៅក្នុងបន្ទប់ទឹករួចហើយ..." រាងតូចបិទមាត់ជិត ប្រញាប់ទៅបន្ទប់ទឹកដើម្បីបន្ធូរអារម្មណ៍ដែលគិតអ្វីផ្តេសផ្តាសចេញពីខួរក្បាលនាង។

   ពេលចេញមកវិញ នាងក៏ឃើញគេអង្គុយរង់ចាំនាងនៅលើសាឡុង ដោយមីលបានរៀបចំអាហារនៅលើតុ ពេលឃើញឡាស្ទីន មីលក៏រាក់ទាក់ភ្លាមៗ។
  " អ្នកនាងស្ទីន អាការៈយ៉ាងម៉េចហើយ? បានធូរខ្លះឬនៅ? "
  " ខ្ញុំបានល្អប្រសើរហើយបងមីល! "
  " មកញាំអីបន្តិចទៅ! ខ្ញុំប្រញាប់ចេញទៅខាងក្រៅ"
  " ចាស..." នាងងក់ក្បាលដើរទៅអង្គុយលើសាឡុង មីលក៏ចាកចេញទៅវិញ ដៃស្រឡូនទាញចានអាហារមកញាំយ៉ាងស្ងៀមស្ងាត់ ធ្វើឲ្យអ្នកដែលអង្គុយអានព័ត៌មានក្នុងថេបលេតងាកមើលជារឿយៗ ពេលឃើញស្នាមជាំនៅលើកញ្ចឹងកនាង ព្រោះវីលៀមច្របាច់គេក៏ធ្លោយមាត់សួរ។

" នៅឈឺរបួសទៀតទេ? "
" អត់ទេពូ! អរគុណពូហើយដែលមើលថែខ្ញុំ! " នាងតូចតបដោយលូកដៃអង្អែលកញ្ចឹងកខ្លួនឯងស្រាលៗ។
" នាងនិងវីលៀម ធ្លាប់មានបញ្ហាជាមួយគ្នាមែនទេ? "
  *គ្រាំង!
  ដៃស្រឡូនញ័រទទ្រើក រហូតជ្រុះសមស្លាបព្រាខ្ពុក នាងងើបមុខឡើងសម្លឹងមើលយ៉ុនហ្គីដោយកែវភ្នែករលីងរលោង អារម្មណ៍ភ័យខ្លាចក៏បុកច្រាលពេញប្រអប់ទ្រូងនាងតូច ខណៈដែលខួរក្បាលចាប់ផ្តើមនឹកឃើញរឿងរ៉ាវកាលពីមុន។
  " ខ្ញុំមិនចង់និយាយរឿងនេះទេ កាន់តែមិនចង់គិតទៀត ពូគួរតែប្រាប់ខ្ញុំមុនពេលសម្រេចចិត្តឲ្យខ្ញុំទៅជាមួយ! ពូគួរតែសួរខ្ញុំមួយម៉ាត់សិនមិនមែនសម្រេចចិត្តដោយខ្លួនឯងនោះទេ! ពូគិតថាអំណាចរបស់ពូវាអស្ចារ្យណាស់មែនទេ? ទើបធ្វើអ្វីមិនត្រូវការយល់ពីអ្នកដទៃ? " ឡាស្ទីន ស្តីបន្ទោសយ៉ុនហ្គីខ្លាំងៗតាមអារម្មណ៍ តាមកំហឹងរបស់នាង បើសិនជានាងដឹងមុនថាអ្នកដែលនាងត្រូវជួបជាវីលៀម នាងមិនទៅជាដាច់ខាត ព្រោះនាងបានរត់គេចពីគេ រត់ចេញពីការគៀបសង្កត់របស់គេយ៉ាងវេទនាទើបនាងអាចប្រើជីវិតដូចមនុស្សធម្មតាបានសព្វថ្ងៃនេះ។

ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣ Where stories live. Discover now