Ep-92

99 2 0
                                    

រឿង #ដែនស្នេហ៍សាតាន🌷 #ភាគ៦៨A
#វគ្គ៨_មន្ទិលសង្ស័យ ( ត )

ពេលឃើញសាររបស់ម៉ៃគ៍រួច មីល ញញឹមញញែមដាក់ឡាស្ទីន ដោយចាប់ដៃនាងថ្នមៗ រាងតូចរំភើបចិត្តណាស់ ប្រញាប់ចេញទៅរកគេ ប៉ុន្តែនាងបានឃើញត្រឹមតែឡាន ព្រោះយ៉ុនហ្គី ចូលទៅខាងក្នុងតាមផ្លូវផ្សេងបាត់ហើយ។

« គាត់នៅឯណាបងម៉ៃគ៍?? » នាងត្រហេបត្រហបសួរម៉ៃគ៍ ដែលឈរក្បែរឡាន នាយក៏ប្រាប់ថាយ៉ុនហ្គី ដើរតាមច្រកខាងក្រោយ ទៅបន្ទប់ពិគ្រោះ ទើបនាងទៅរកគេទាំងភាពនឹករលឹក ទឹកភ្នែកហូរជន់ជោរថ្ពាល់សើមរហូត។ រាងស្តើងរបស់ម៉ាដាមអាល់ប៊ឺតហ្សង់ត្រូ ថ្មោងថ្មី រត់ត្រហេបត្រហបទៅរកស្វាមី នៅបន្ទប់ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ នាងឈរនៅមាត់ទ្វារបន្ទប់ លើកដៃជូតទឹកភ្នែក ដោយស្នាមញញឹមត្រេកអរដែលគេមកវិញ ប៉ុន្តែភ្លាមៗ នាងស្ទើរទន់ជង្គង់អស់ហើយ ពេលឮសម្តីដុកទ័រ និយាយជាមួយគេ។

« ពួកយើងបានប្រឹងប្រែងអស់លទ្ធភាពហើយលោកយ៉ុនហ្គី! គាត់បានតស៊ូដល់ដំណាក់កាលចុងក្រោយហើយ យើងសូមការអនុញ្ញាតដើម្បីដកអុកសុីសែនចេញពីគាត់.....» ទឹកភ្នែករាប់លានដំណក់ស្រក់តក់ៗលើថ្ពាក់រលោងស្រិលរបស់នាងតូច ឡាស្ទីន ញ័រមាត់ទទ្រើត ដើរចូលទៅខាងក្នុងដូចមនុស្សបាត់បង់វិញ្ញណ កែវភ្នែកក្រហមងាំង សម្លឹងដុកទ័រ ស្របពេលត្រចៀកហឹងទាំងសងខាង។

« លោកនិយាយថាម៉េច?? អ្ហឹក... ម៉ាក់ខ្ញុំ ម៉ាក់ខ្ញុំមិនអាចទេហុឹកៗ »
« ពួកយើងពិតជាសុំទោសខ្លាំងណាស់ម៉ាដាម ដែលមិនអាចជួយអ្វីឲ្យបានច្រើនជាងនេះ...» ដុកទ័រដកដង្ហើមធំ ធ្វើការសុំទោសដល់នាងនិងយ៉ុនហ្គី ស្រីតូចងាកទៅរកស្វាមីដោយបបូរមាត់ញ័រទទ្រើក និយាយលែងត្រូវពាក្យហើយ។

« ពូយ៉ុន! ពូជួយម៉ាក់អូនបានទេអ្ហឹកៗ សូមជួយគាត់ផងណា៎...» នាងចាប់ដៃគេអង្រួនចុះឡើងៗ យ៉ុនហ្គី ក្រសោបប្រអប់ដៃតូចថ្នមៗ រួចក្រោកឈរឡើង ដោយនិយាយលាគ្រូពេទ្យ។
« ខ្ញុំសុំលាសិនហើយ! ថ្ងៃស្អែកខ្ញុំនឹងមកម្តងទៀត ចំពោះរឿងនោះ ខ្ញុំសុំនិយាយគ្នាសិន...»
« បាទបាន! »

យ៉ុនហ្គី ដើរចេញមក ដោយមានម៉ៃគ៍ ចាំបើកទ្វារឡានឲ្យ គេឡើងចូលអង្គុយក្នុងឡាន ជាមួយនាងតូចដែលយំគគ្រូក ពួកគេមិនបាននិយាយអ្វី រហូតទាល់តែមកដល់វិមាន។

គ្រាប់ព្រិលសស្គុស ចាប់ផ្តើមធ្លាក់ប្រ៊ុយៗមកលើដី កង់ឡានឈប់ចតក្នុងរោងឡាន ពេលដើរចេញមក ក៏ឃើញព្រិលធ្លាក់ដំបូង ជាមួយខ្យល់អាកាសត្រជាក់ រងារស្ទើរតែកក។ បបូរមាត់នាងញ័រចំប្រប់លូកដៃក្តោបប្រអប់ដៃស្វាមីយ៉ាងណែន ខណៈពេលដែលកូនចៅចេញពីឡានអស់ សល់តែពួកគេ២នាក់។

« ពូពិតជាចង់លែងលះពិតមែនហ្អេស៎? » ឡាស្ទីន សួរស្វាមីទាំងអួលដើមក ទឹកភ្នែកហូរច្រោកៗសម្លឹងមុខគេ ដែលមិនលួងលោមនាងដូចលើកមុនៗ គេផ្លាស់ប្តូរពិតមែន គេឈប់ស្រលាញ់នាងមែនហើយ។

« ខ្ញុំមិននិយាយច្រើនដងទេ! ឆាប់សុីញ៉េលែងលះទៅ នាងក៏បានទ្រព្យសម្បត្តិពាក់កណ្តាលហើយដែរ ទីនេះ ផេនហោស៍ ក៏ជារបស់នាង គ្រាន់តែនាងសុីញ៉េលែងលះឲ្យខ្ញុំ....»
« តែអូនមិនយល់អ្ហឹកៗ ហេតុអីទើបពូចង់លែងលះ? ផ្តល់ហេតុផលឲ្យអូនមួយមកអ្ហឹកៗ តើអូនបានធ្វើអីខុសអីទើបពូសុំចែកផ្លូវគ្នា? »

« ខ្ញុំធុញនឹងនាងដែលពូកែយំ នាងគួរឲ្យធុញ ខ្ញុំមិនចង់ឃើញមុខនាងទេ ស្រីក្រីក្រដូចនាង មានសំណាងរៀបការជាមួយខ្ញុំគិតថាបានធ្វើបុណ្យ១០០វត្តទៅហើយ! ប៉ុណ្ណឹងគ្រប់គ្រាន់ទេ? »
« ហុឹកៗ ច-ចុះពាក្យដែលពូនិយាយថាពូស្រលាញ់អូន? អ្ហឹកៗ ពូថា នឹងមើលថែអូនអស់មួយជីវិត ពូទុកអូនជាគូជីវិតអ្ហឹកៗ » នាងតូចយំស្រែកឡូឡាទាមទារទំនួលខុសត្រូវរបស់គេដែលធ្លាប់សន្យាជាមួយនាង ដូចជាក្មេងដែលរករឿងម៉ាក់ប៉ា ដែលសន្យាថានាំទៅដើរលេង។

« ខ្ញុំថាស្រលាញ់នាង តែមិនបានថាស្រលាញ់នាងរហូតឯណា? ខ្ញុំគ្រាន់តែឃើញនាងនៅក្មេង នាងស្អាត ទើបយកនាងមកលេងមួយភ្លែត ពេលនេះអស់ចិត្តហើយ សូម្បីតែមុខនាងក៏មិនចង់ឃើញដែរ ចឹងបែកគ្នា លែងលះទៅ...» និយាយចប់គេបើកទ្វារឡានចុះទៅ ដើរយឺតៗដោយមានម៉ៃគ៍ ជួយគ្រា។

« តើអូនធ្វើអីឲ្យពូមិនពេញចិត្តឬ? និយាយមកណាពូណា អូននឹងកែប្រែវាហុឹកៗ ប៉ុន្តែមិនមែនជាការលែងលះឡើយ.... ពូក៏ដឹងថាអូនស្រលាញ់ពូខ្លាំងណាស់... បេះដូងអូនមានតែពូម្នាក់ សូមពូកុំបំផ្លាញ់វាអូអ្ហឹកៗ »

« ខ្ញុំមិនពេញចិត្តគ្រប់យ៉ាងលើខ្លួននាង តាំងពីនាងកហុកខ្ញុំម្ល៉េះ ខ្ញុំស្អប់ស្រីចរិតដូចនាង ពិតជាស្អប់ណាស់...» គេនិយាយសង្កត់ត្រង់ឃ្លាថា ស្អប់ណាស់ កែវភ្នែករឹងថ្កល់របស់គេ សម្លឹងចំមុខតូចច្រលឹង ដូចសំណាញ់ច្របាច់ដើមទ្រូងនាងឲ្យឈឺពើតៗ ប្រៀបដូចជាម្ចុលរាប់លានចាក់ទម្លុះសរសៃបេះដូងនាងអិចឹង។

ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣ Where stories live. Discover now