មកហើយណា៎២ភាគ អបអរថ្ងៃអេតមីនចាប់កំណើតខិខិ...❤️♋️
រឿង #ដែនស្នេហ៍សាតាន🌷 #រដូវកាលទី៣
#ភាគ៤៩C+D
#វគ្គ៥ជនសើុបការសម្ងាត់ឡាស្ទីននិយាយរួចលូកដៃកាច់សោរដើរចេញ តែមិនបានដូចបំណងព្រោះយ៉ុនហ្គី ដើរតាំងៗទៅចាប់លើកនាងបីយកទៅដាក់គ្រែគេងបោះនាងលើពូកថ្នមៗថែមទាំងឪនចុះមកជិត យកដៃសងខាងឃុំនាងល្អិតឲ្យនៅក្នុងទ្រូងគេមិនឲ្យរបូត។
" ខឹងខ្ញុំរឿងអីក្មេងឆ្កួត? "
" ពូធ្វើអីដឹងខ្លួនឯងហើយ..."
" បើប្រាប់តែម្តងទៅវាថី? ក្បូក្បាច់ច្រើនម្ល៉េះ? "
" ចរិតចឹងបានអូនមិនចង់គេងជាមួយពូ..." នាងឡូឡាខ្លាំងៗស្រែកផាំងៗដាក់មុខគេហើយយកដៃរុញទ្រូងគេចង់របូតឆ្អឹងតែគេមិនជៀសចេញ នៅឆ្លៀតថើបមាត់នាងមួយខ្សឺតទៀត។
" ខ្ញុំឲ្យលុយនាង៥០០លានហើយនៅខឹងទៀត? សារហ្នឹងចង់បានប៉ុន្មានក្មេងរំអួយ? "
" ប៉ុន្មានក៏អូនមិនបាត់ងរដែរ អូនមិនមែនមុខលុយទេកុំយកលុយមកដោះស្រាយ..." នាងងាកមុខចេញ ធ្វើជាខឹងង៉ក់ងរ តែយ៉ុនហ្គីក៏ធ្វើមុខងាប់តាមចរិតគេរួចដកកាតខ្មៅហុចឲ្យនាងនិងនិយាយយ៉ាងឡូយ។
" មួយហ្នឹងគ្រប់ទេ? បើមិនគ្រប់យក២ ៣ទៀតទៅ ឲ្យតែនាងសប្បាយចិត្តចាយទាំងអស់ក៏ចាយទៅ..."" អូនមិនរំភើបទេ..."
" ហើយយកកាតទេ? "
" នរណាថាមិនយក? ឲ្យហ្វ្រីៗហើយមិនយកមានតែឆ្កួត...! តែអូននៅខឹងពូដដែរ..."
" ឡេឡឺដូចឆ្កួតចឹង" គេក្តក់អណ្តាតញញឹមចុងមាត់ លើកដៃញីសក់នាងឡើងបាស់ច្រូង រួចឪនថើបបបូរមាត់នាងយ៉ាងយូរ ដោយស៊កដៃកាន់កញ្ចឹងកខាងក្រោយនាងអង្អែលតិចៗ ឡាស្ទីនក៏ទោរទន់តាមការថើបល្បួងរបស់នាយ ក៏ក្រសោបកញ្ចឹងកយ៉ុនហ្គីស៊កម្រាមដៃលេងសក់របស់គេ។" សក់ពូស្អាតណាស៎! "
" សក់ពូវែងណាស់... អូនចូលចិត្ត! "
" កុំលេងក្បាលខ្ញុំ..."
" សក់ពូអត់មានស្គូវទេ ខ្លាចគេថាចាស់មែន? "
" ចាស់ណាសង្ហារចឹង? មុខឡើងក្មេងដូច១៨ឆ្នាំ..."
" ហាសហាៗ ពូចេះកំប្លែងទៀតហិហិ..."
" សើចរលាក់ស្រួលណាស់ក្មេងឆ្កួត..."
" ពូកាត់សក់ចោលខ្លះទៅ ដុះឡើងលិបភ្នែកហើយ..."
" ខ្ចិល..."
" ចាំអូនកាត់ឲ្យម៉ាស្អាត..."
" ឈប់ឆ្កួតហើយដេកវិញភ្លាម..." គេចាប់ដៃនាងដកពីក្បាលគេវ៉ៃម្រាមដៃផាច់ៗរួចបីនាងមកដេកឱបយ៉ាងណែន។// ថ្ងៃបន្ទាប់ //
ឡាស្ទីនរៀបចំតុបតែងខ្លួនយ៉ាងស្រស់ស្អាតដើម្បីទៅឌីនឺជាមួយយ៉ុនហ្គីតែពីរនាក់។ រាងស្តើងគ្រងរ៉ូបពណ៍ខ្មៅសាច់រលោងរឹបរាង ដៃរ៉ូបសរសៃតូចឆ្មាៗ រ៉ូបខ្លីឆែកភ្លៅបញ្ចេញសាច់សស្គុសដូចសំឡី សក់វែងមូលទឹករលកធំៗទម្លាក់ពេញខ្នង ម្រាមដៃស្រឡូនលើកបំពង់ក្រេមក្រហមលាបលើមាត់ស្រាលៗទើបញញឹមងើបដើរបង្វិលខ្លួនមួយជុំនៅមុខកញ្ចក់ ឃើញថាស្រស់ស្អាតសមចិត្តហើយក៏ដើរទៅរកនាយកម្លោះអង្គុយចាំនៅសាឡុងខាងក្រៅ។
" ពូយ៉ុន! អូនស្លៀករ៉ូបនេះយ៉ាងម៉េចដែរ? ពូចូលចិត្តដែរទេ....អ៊ូយ៎...." នាងល្អិតស្រែកព្រោះភ័យដែលសុខៗគេដើរចូលមកជិតដោយមិននិយាយអ្វីមួយម៉ាត់។
" ពូថាអូនស្អាតទេ? "
រាងតូចច្រលឹងត្រូវនាយចាប់ចង្កេះទាញចូលមកឱបយ៉ាងស្និទ្ធស្នាល គេលើកដៃច្របាច់ចង្កានាងតូចសង្រួមចូលគ្នា ខ្សែរភ្នែកមុតថ្លាសម្លឹងមើលរាងកាយតូចច្រលឹងជាមួយចិត្តរំជួលក្តៅគគុក នាងល្អិតប្រញាប់រើបម្រះពីរវង្វង់ដៃនាយកម្លោះ បបូរមាត់ក៏ស្រែកដេញគេបន្ថែម។
" លែងអូន...ហឺម..."
" លាបក្រេមក្រហមទុំបែបនេះចង់ឲ្យខ្ញុំថើបនាងទាល់រលុបក្រេមទៀតមែនទេ? ស្លៀករ៉ូបខ្លីបែបនេះនាងចង់វាពីបន្ទប់ទៀតឬ? " នាយពោលសម្តីព្រានៗ ដៃម្ខាងលើកជូតក្រេមពីមាត់នាងតូចស្រាលៗ កែវភ្នែកមូលក្លំក៏តាមមើលសកម្មភាពគេដោយស្ងៀម ។
" ប្តូររ៉ូបចេញទាន់ខ្ញុំនិយាយស្រួលជាមួយនាង..."
" តែ..."
" ឬក៏ចង់ឲ្យខ្ញុំហែកវា? "
" ក៏បាន... លែងអូនទៅ...អឺម...."
" ចាំខ្ញុំជួយដោះរ៉ូបឲ្យនាង..."
" មិនបាច់ទេ... " ម្រាមដៃតូចៗលើករុញទ្រូងនាយហើយកាន់ជាយសំពត់រ៉ូបរត់ចូលបន្ទប់វិញយ៉ាងលឿន មិនប្រយ័ត្នក៏ជំពប់ជើងដួល ប៉ុន្តែបានដៃមាំជួយក្រសោបចង្កេះនាងទាញឪបជាប់ទ្រូង។
" សស្លាក់សស្លើត..."
" មនុស្សចាស់រោគចិត្ត...." យ៉ុនហ្គីលើកចិញ្ចើមឌឺនាងមិនឈប់ រួចក្រសោបកាយនាងនៅដើរទៅខាងក្រៅ ជាហេតុនាងល្អិតឆ្លេឆ្លា។
" ពូថាឲ្យអូនដូររ៉ូបនោះអី..."
" មិនបាច់ទេ! ស្រលាញ់ស្លៀកទៅខ្ញុំមិនហាមទេ..."
" ពូគួរឲ្យស្រលាញ់ណាស់ហិហិ..." នាងសើចខិខិថើបថ្ពាល់គេមួយខ្សឺត។
___________
ស្វីតទៀតហើយ😔
YOU ARE READING
ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣
Romanceដំបូងគេមើលថែនាងព្រោះតួនាទី តែក្រោយមកគេចង់មើលថែនាងដោយផ្ទាល់