ភាគបន្ត 💗
រឿង #ដែនស្នេហ៍សាតាន🌷 #ភាគ៦៣A
#វគ្គ៧_ស្នេហ៍បែកបាក់ ( ត)« ស្ទីនឈប់!!! » វីនវីសេន៍ ចុះពីឡានរត់ទៅចាប់ឪបនាងពីក្រោយបោកផ្ទប់នឹងទ្វារឡាន ដោយលើកដៃឃុំរាងតូចនៅក្នុងរង្វង់ដៃគេ។
« អ្ហឹក.... វីនចង់ធ្វើអី? ដោះលែងខ្ញុំទៅណា៎វីន! ពួកយើងជាមិត្តនឹងគ្នាកុំធ្វើបែបនេះអី.... សុំអង្វរ...» នាងតូចយំសស្រាក់ លើកដៃសំពះគេ ជើងឈរលែងជាប់ហើយ មានអារម្មណ៍ថាគ្មានអ្នកអាចមកជួយនាងបានឡើយ សូម្បីតែយ៉ុនហ្គី ក៏មិនអាចមកជួយនាងបានដែរ។« ហុឹស! មិត្តហ្អេស៎? តែវីន មិនដែលទុកស្ទីនត្រឹមមិត្តទេ វីន ស្រលាញ់ស្ទីន ស្រលាញ់មកយូរហើយ ពេលឃើញស្ទីននិងអាចង្រៃនោះទាក់ទងគ្នា វីន ឈឺណាស់ ហើយក៏ព្យាយាមបំបែកអ្នកទាំងពីរជាច្រើនដងដែរ តែនៅតែមិនបានសម្រេច!! »
« អ្ហឹកៗវីន.... កុំធ្វើបែបនេះអី....»
« បើមិនចង់ឲ្យអាយ៉ុនហ្គី ស្លាប់ទេ ស្ទីនត្រូវតែស្តាប់តាមខ្ញុំ....» និយាយហើយ គេក៏កន្ត្រាក់ដៃនាងតូចអូសចូលទៅក្នុងសណ្ឋាគារ ដោយឱបចង្កេះនាងជាប់ ហាក់បីដូចជានាងយល់ព្រមអញ្ចឹង ទាំងដែលការពិតនាងត្រូវគេគំរាមកំហែង។« វីនកុំសម្លាប់គាត់អ្ហឹកៗ » មកដល់ក្នុងបន្ទប់ហើយនាងក៏យំអង្វរគេដូចដើម ថែមទាំងព្យាយាមនៅឲ្យឆ្ងាយពីគេទៀតផង។
« អិចឹងព្រមឲ្យខ្ញុំធ្វើប្តីស្ទីនថែមម្នាក់ទៀតទៅ...»
*ផ្លាច់!
បាតដៃតូចៗ លើកទះមុខសង្ហារៗរបស់វីនវីសេន៍ បបួលឲ្យនាយកម្លោះងាកមុខទៅម្ខាង ព្រោះកម្លាំងដៃតូចៗនាងក៏ធ្ងន់មិនណយដែរ អាចឲ្យគេហូរឈាមតាមគែមមាត់បាន។« ហុឹស! ចូលចិត្តហិង្សារក៏មិនប្រាប់? »
« អ្ហាយ៎....វីន.... អ្ហឹកៗ » រាងតូចប្រឹងរត់គេចចេញ ប៉ុន្តែគេលឿនណាស់ ចាប់ច្បាមសក់នាងកន្ត្រាក់រុញផ្តួលទៅលើគ្រែគេងមួយទំហឹង។ នាងតូចដេកយំឱបពោះខ្លួនឯង បបូរមាត់ស្លេកស្វាយ ខំប្រឹងអង្វរគេមិនឈប់ ខ្លាចគេបំពាននាង ខ្លាចកូននាងមានគ្រោះថ្នាក់។« អ្ហឹកៗ ខ្ញុំទុកចិត្តវីន ហេតុអីវីនធ្វើបែបនេះដាក់ខ្ញុំ? ដោះលែងខ្ញុំទៅណាវីនហុឹក ខ្ញុំស្រលាញ់ពូយ៉ុន ខ្ញុំមិនអាចក្បត់នឹងគាត់ទេ ហើយពួកយើងក៏មានកូនជាមួយគ្នាដែរអ្ហឹកៗ វីន កុំធ្វើបាបពួកយើងអីណា៎ ពួកយើងជាមិត្តនឹងគ្នារហូតមក ខ្ញុំចង់រក្សារមិត្តភាពនេះបន្តទៀត សូមវីន ឈប់ត្រឹមហ្នឹងទៅបានទេ?? ខ្ញុំសុខចិត្តបំភ្លេចរឿងដែលកើតឡើងនៅថកងៃនេះអ្ហឹកៗ »
« មានកូនហ្អេស៎?? » ទឹកមុខវីន ស្រាប់តែប្រែប្រួល ពេលដឹងថានាងមានកូន គេសម្លឹងទៅពោះនាងមិនឈប់ រួចក៏ដើរទៅយកកាំបិតនៅបន្ទប់ផ្សេង កាន់ដើរសម្តៅទៅរកនាងនៅលើពូក ដោយទឹកមុខបិសាច។
YOU ARE READING
ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣
Romanceដំបូងគេមើលថែនាងព្រោះតួនាទី តែក្រោយមកគេចង់មើលថែនាងដោយផ្ទាល់