ពីមុនលះបង់ដើម្បីម៉ាក់បាន ឥឡូវលះបង់ដើម្បីពូបានដូចគ្នា
រឿង #ដែនស្នេហ៍សាតាន🌷 #រដូវកាលទី៣
#ភាគ៥៧B
#មង្គលការក្រាលឈាម ( ត )ឡាស្ទីន យំយេក ក្រញែងខ្លួនពីការក្រសោបស្មារបស់ស្វាមី នាងគិតច្រើន គិតរឿងផ្តេសផ្តាសឡើងមក ខ្លាចគេវាយដំនាង ព្រោះមើលតាមកាល:ទេស: ពាក្យសម្តីគេនិយាយដាក់នាង វាអាចទៅរួច។ នាងធ្លាប់ត្រូវបងប្រុសចុងវាយធ្វើបាប ឃុំទុកក្នុងបន្ទប់បង្អត់បាយក៏មាន ដូច្នេះនាងគឺខ្លាចយ៉ុនហ្គី ខ្លាចយកតែរើបម្រះឲ្យឈ្នះនឹងរត់ទៅពួននៅក្នុងបន្ទប់ដាក់គន្លឹះឲ្យជាប់។
" អ្ហឹកៗ កុំធ្វើបាបអូនណា៎អ្ហឹកៗ "
" ឡាស្ទីន..." យ៉ុនហ្គី គំហកហៅនាងមួយសម្លេង ពេលឃើញនាងតូចរើបម្រះយកងាប់រស់ ប្រទាញរុញគេចេញសម្រូតខ្លួនចុះទៅខាងក្រោមរួចយកដៃសងខាងឪបខ្លួនឯង ដោយញ័រខ្លួនទទ្រើត។ គេ ក្រោកឈរ យកដៃចូកសក់ទៅក្រោយទាំងមុខតប់ប្រមល់ជាខ្លាំង គេមិនទាន់ធ្វើអីនាងទេ ហេតុអីក៏បាក់ស្បាតខ្លាចគេខ្លាំងម្ល៉េះ?
" មានលេបថ្នាំទេ?? "
" អ្ហឹកៗ អូនមិនបានឆ្កួតទេហុឹក អូនមិនលេប..." នាងងើបមុខតវ៉ាជាមួយគេទាំងទឹកភ្នែកហូរតក់ៗ នាងមិនបានកើតអីទេដូច្នេះគ្មានរឿងអីដែលនាងត្រូវលេបថ្នាំ។ គេទុកនាងជាមនុស្សឆ្កួតតាំងពីពេលណា??
" ថ្នាំនៅឯណា? " គេជញ្ជក់មាត់សួរនាងដោយអន្ទះអន្ទែង នាងមិនព្រមលេបថ្មាំអិចឹងទើបចេះតែស្រែកយំខុសរាល់ដង ថែមទាំងបង្ករឿងមិនឈប់។ យ៉ុនហ្គី ដើរទៅយកថ្នាំនៅបន្ទប់ធ្វើការរបស់គេ ដែលជេសុី បានផ្ញើឲ្យពីថ្ងៃមុន គេកាន់ទឹកនិងថ្នាំមួយគ្រាប់ដើរទៅរកនាងនៅផ្ទះបាយ ប៉ុន្តែមិនបានឃើញនាងទេ។
" ដាឡាស្ទីន!! ឆាប់ចេញមកឲ្យលឿន..." គេស្រែកគំហកហៅនាងយ៉ាងម៉ួម៉ៅ រួចក៏ដើរទៅបន្ទប់គេង សម្តៅទៅទូរខោអាវ បើកទ្វារក៏ឃើញនាងសម្ងំនៅក្នុងនេះមែន។
" អ្ហឹកៗ ពូ....ឈឺ...." នាងយំខ្សឹកខ្សួលក្រវាសដៃគេចេញមិនឲ្យប៉ះនាង យ៉ុនហ្គីលូកដៃទៅពរនាងតូចចេញពីទូរខោអាវមកដាក់លើពូក រួចចាប់ច្របាច់មាត់នាងបញ្ច្រកថ្នាំនិងទឹក។" អ្ហឹកៗ ពូយ៉ុន.... ហុឹកៗ អូនមិនបានឆ្កួត! " នាងក្រវាសគេចេញ លើកដៃប៉ាត់ទឹកភ្នែកពីថ្ពាល់យំពេបមាត់សម្លឹងមើលគេយ៉ាងឈឺចាប់បំផុត។ យ៉ុនហ្គី ដកដង្ហើមធំមួយវួស ក៏ច្រត់ចង្កេះស្តីឲ្យនាងផាំងៗ។
" បើមិនឆ្កូតក៏លេបថ្នាំទៅបង្ការជម្ងឺឆ្កួត! ឲ្យដឹងផងទៅថាខ្លួនឯងមិនបានប្រក្រតីដូចអ្នកផ្សេង!!! "
"...." ឡាស្ទីន យំឪបជង្គង់ សម្រក់ទឹកភ្នែកយំរហាម ខឹងផងតូចចិត្តផងដែលគេថាឲ្យនាងខ្លាំងៗ ទោះនាងមិនប្រក្រតី ប៉ុន្តែនាងមិនបានសម្លាប់អ្នកណាទេ នាងសុំតែសុខប៉ុណ្ណោះ។
YOU ARE READING
ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣
Romanceដំបូងគេមើលថែនាងព្រោះតួនាទី តែក្រោយមកគេចង់មើលថែនាងដោយផ្ទាល់