Ep-80

229 12 0
                                    

គេងលក់នៅ? អេតមីនឲ្យ២ភាគណា៎😍

រឿង #ដែនស្នេហ៍សាតាន🌷 #ភាគ៦១A+B

#វគ្គ៦_មង្គលការក្រាលឈាម ( ត )

នាងតូចមើលមុខគេភ្លឹះៗ ទោះព្រមឲ្យគេសម្រាតខោអាវចេញពិតមែន តែនាងក៏នៅអៀន រហូតក្រហមមុខងាំង ឡាស្ទីន ខាំមាត់អឹមអៀនលើកដៃខ្ទប់ដើមទ្រូងខ្លួនឯង ដែលល្ហល្ហេវទទេស្អាតនោះ ម្យ៉ាងនាងក៏រងារដែរ មកចាប់ស្រាតគ្នាកណ្តាលបន្ទប់បែបនេះ ក៏លួចភ័យខ្លះដែរ។
  " នេះអូនគិតដល់ណាឡាស្ទីន? " យ៉ុនហ្គី លើកដៃច្បូតច្រមុះនាងទាំងគ្រឺតក្នាញ់ ហើយក៏ពរនាងទៅបន្ទប់ទឹក គេគ្រាន់តែចង់ញ៉ោះនាង ឃើញនាងអៀនបែបនេះគេមានអារម្មណ៍ល្អណាស់៕

" ពូស្រាតខោអាវអូន..."
" ហើយម៉េចចង់ឲ្យខ្ញុំស្រាតដែរ? តិចបានដើរមិនរួចទាំងឈឺរបួសទៅ..." គេលើកនាងដាក់លើឡាបូលាងដៃ ទៅរកកន្សែងនិងទឹកក្តៅឧណ្ឌៗមួយកូនចានដែក ទូកជូតខ្លួនឲ្យនាង។

// មន្ទីរពេទ្យ //

  ក្រុមគ្រូពេទ្យមមាញឹកនិងព្យាបាលអ្នកជំងឺដោយមិនហ៊ានឈប់សម្រាក ព្រោះមួយនាទី មានមនុស្សស្លាប់ច្រើនណាស់។ រាងក្រាស់ ដើរសម្តៅទៅជណ្តើរយន្តដោយក្នុងដៃកាន់កាហ្វេរ គេលើកដៃម្ខាងចុចជណ្តើរយន្ត ស្របពេលលើកកែវកាហ្វេផ្អឹបនឹងមាត់ ក៏ព្រួសទឹកកាហ្វេរភ្លាមៗក្រោយពេលឃើញនាងតូចរត់ស្រចូលក្នុងជណ្តើរយន្តមករកគេ ព្រោះធម្មតានាងមិនមកមន្ទីរពេទ្យដោយមិនប្រាប់គេឡើយ។

" ម៉ូមកម៉េចមិនប្រាប់បង?? "
" បងទំនេរទេ? " 
" បងទើបវេះកាត់រួច សម្រាកបាន៣០នាទី ម៉ូមានអ្វីឬ? " ហ៊ូសុក ចុចលេខទៅជាន់ទី១៨ ដែលជាបន្ទប់ធ្វើការរបស់គេ។ ម៉ូរ៉ា កាន់កាបូបដើរតាមគេត្រុកៗ រាល់ថ្ងៃនាងមិនដឹងគួរធ្វើអីទេ សាលាវ៉ាកង ហើយនាងមិនអាចទៅធ្វើការក្នុងក្រុមហ៊ុនយ៉ុនហ្គីបាន រឹតតែមិនអាចត្រលប់ទៅវិមានវិញដែរ ទើបចេះតាមគេមិនឈប់បែបនេះ។

" ខ្ញុំចង់ទៅមើលកុន..."
" តែបង...."
"  មិនអីទេបើបងរវល់ ខ្ញុំទៅម្នាក់ឯងក៏បាន..." នាងនិយាយភ្លាមពេលទ្វារជណ្តើរយន្តបើក រួចក៏ត្រលប់ទៅជាន់ក្រោមវិញ ប៉ុន្តែនាងក៏ត្រូវគេចាប់កដៃជាប់ រួចនិយាយយ៉ាងសុភាព។
" ចាំបន្តិចបងដូរអាវសិន..."

ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣ Where stories live. Discover now