Ep-8

235 8 0
                                    

ពូយ៉ុនល្បិចសាហាវណាស់😂

រឿង #ដែនស្នេហ៍សាតាន 🌷 #រដូវកាលទី៣
#ភាគ១២
#វគ្គ២_នាងជាមនុស្សក្រោមអំណាចគេ(ត)

" ក្មេងឆ្លាត! ហឺម...សម្រួលអារម្មណ៍នាងអូខេ? គ្រប់យ៉ាងមិនមែនកំហុសនាងទេស្ទីន ពួកវានោះមានគំនុំជាមួយខ្ញុំ ទើបឆ្លៀតឪកាសសម្លាប់ខ្ញុំចោល នាងជាជនរងគ្រោះក្នុងរឿងនេះ ហើយខ្ញុំទើបជាអ្នកនាំនាងឲ្យមានគ្រោះថ្នាក់...  កុំយំទៀតបានទេក្មេងឆ្លាត? "
  " ហុឹកហុឹក ពូនិយាយពិតមែនណា? ពូមិនខឹងស្ទីនអ្ហឹកៗ "
  " ត្រូវហើយខ្ញុំមិនខឹងនាងទេ! ឆាប់ជូតភ្នែកចេញ ឈប់យំហើយទៅគេង ថ្ងៃស្អែកនាងនឹងភ្លេចវា..."
  " តែ...តែពូគិតយ៉ាងម៉េច? ពូមិនទាន់ញាំបាយទេហើយក៏មិនទាន់ងូតទឹកដែរ... ពេទ្យក៏ហាមមិនឲ្យរបួសពូត្រូវទឹកទៀត... គិតយ៉ាងម៉េចទៅ?? " នាងតូច ច្រត់ដៃលើពូកជ្រួញចិញ្ចើមសម្លឹងមុខគេ ក្រែងមានវិធីដោះស្រាយ ។

" នាងទៅគេងចុះ ម៉ៃគ៍ គេចេះចាត់ចែងហើយ..."
" ពូសម្រាកសិនទៅ បន្តិចទៀតខ្ញុំមកវិញ..." នាងក្រមុំងើបក្រោកដើរចេញពីបន្ទប់បំណងទៅផ្ទះបាយ ស្រីស្រស់បើកទូរអាហារឃើញនៅសល់បាយនិងបន្លែសាច់ខ្លះៗ ក៏ចាត់ចែងចម្អិនបានបាយឆាមួយចានរៀបដាក់ថាស លើកទៅខាងលើ។

" មកហើយៗ! តែមិនដឹងថាត្រូវមាត់ពូឬអត់ទេ សាកភ្លក្សមើលសិនទៅពូ..." ឡាស្ទីន ដាក់ថាសអាហារលើតុ ជួយលើកយ៉ុនហ្គីឲ្យអង្គុយផ្អែកនឹងក្បាលគ្រែទើបកាន់ចានបាយដួសបញ្ចុកគេ។
  " ហាមាត់...." យ៉ុនហ្គីមិនប្រកែក ព្រមហាមាត់ឲ្យនាងបញ្ចុក ស្រីតូចផ្ទៀងចាំមើលគេសរសើរនាងដែរឬអត់ តែជាក់ស្តែងគេទំពារលេបចូលពោះអស់បាត់។
  " ឆ្ងាញ់អត់ពូ? "
  " លឿនមកខ្ញុំឃ្លានណាស់! ចាំញាំរួចខ្ញុំប្រាប់នាង..."
  " ចា..ចាស៎ៗ " ដៃតូចលើកស្លាបព្រាដួសបាយបញ្ចុកយ៉ុនហ្គីជារឿយៗទាល់តែអស់ពីចាន។
  " ពូញាំទឹកទៅហើយចាំលេបថ្នាំតាមក្រោយ..."
  " អុឹម..."
  " ខ្ញុំឆាបាយឆ្ងាញ់ត្រូវមាត់ពូទេ?? " នាងងើយមុខសួរគេម្តងទៀត បេះដូងលោតដឹបៗ រង់ចាំអ៊ុតចម្លើយរបស់អ្នកកម្លោះ ។ យ៉ុនហ្គី ញិចញញឹមចុងមាត់តបទៅនាងទាំងសោះកក្រោះ។
  " ធម្មតាទេ..."
  " ខ្ញុំដឹងហើយ..." នាងញញឹមស្ងួត រៀបចានស្លាបព្រាដាក់ថាសដើម្បីយកទៅខាងក្រោមវិញ ប៉ុន្តែត្រូវនាយចាប់កដៃតូចៗរបស់ឡាស្ទីនជាប់ ដោយវាចា...
  " ខ្ញុំងូតទឹកមិនកើតទេ នាងជូតខ្លួនឲ្យខ្ញុំមក..."
  " ពូថាម៉េច?? " នាងស្តាប់មិនច្រលំទេឬ? គេប្រើនាងឲ្យជូតខ្លួនឲ្យគេមែនទេ? ស្រីតូចបើកភ្នែកធំៗសម្លឹងមុខយ៉ុនហ្គី ឆ្លាស់គ្នានិងរាងកាយរបស់គេដែលកំពុងពាក់អាវសឺមីសប្រឡាក់ឈាមនោះចំហទ្រូងតិចៗ ថ្ពាល់ក្រពុំឡើងកម្តៅភាយៗពណ៍ក្រហមព្រឿងៗ នាងលេបទឹកមាត់ក្អឹកៗ ដៃក្តាប់ថាសជាប់ណែន បបូរមាត់ញ័រតិចៗស្រដីសឹងតែស្តាប់មិនឮ។
  " ប៉ុន្តែខ្ញុំថា...."
  " ខ្ញុំស្អុះស្អាប់ខ្លួនណាស់ ឆាប់ទៅហើយឆាប់មកវិញឮទេ? ខ្ញុំនៅចាំ..." គេប្រលែងកដៃនាង និយាយដោយសម្លេងមាំទាំដាក់រាងតូច នាងក្រមុំគ្មានពាក្យប្រកែកនោះទេបានត្រឹមងក់ក្បាលតិចៗបោះជំហានដើរចេញពីបន្ទប់ស្ទើរឈានជើងមិនចង់ទៅមុខ។
 
ម្រាមដៃស្រឡូនកាន់កូនចានដែកតូចល្មមមានលាយទឹកក្តៅឧណ្ឌៗនិងកូនកន្សែងស្អាតមួយ នាងកាន់ជាប់ដោយបែកញើសដៃតិចៗ ជើងបោះជំហានទៅក្នុងបន្ទប់យ៉ុនហ្គី ឃើញគេនៅអង្គុយផ្អែកខ្នងរង់ចាំនាងដូចដើម ហើយគេក៏លើកដៃបក់ហៅនាងមកជិតគេ។
  " ដើរលឿនមកនាងល្អិត..."
  " ចា-ចាស៎! " នាងស្រដីទាំងញ័រមាត់តតាត់បេះដូងលោតខ្លាំងៗដូចរលកទឹកសមុទ្របោកគ្រាំៗ រាងតូចទម្លាក់ខ្លួនអង្គុយលើពូកក្បែររាងក្រាស់ គេក៏បង្គាប់បញ្ចារនាងដោយផ្ទៃមុខរាងស្មើរធេង។
  " ដោះអាវឲ្យខ្ញុំផង! "
  " ចាសចាំខ្ញុំដោះអាវឲ្យពូ! " រាងស្តើងឈោងដៃទាំងគូរចាប់ទាញជាយអាវនាយពីស្មារបស់គេយឺតៗស្របពេលថ្ពាល់សរលោងម៉ត់ខៃរបស់នាងក្រមុំខិតទៅជិតផ្ទៃមុខអ្នកកម្លោះ ធ្វើឲ្យគេសម្លឹងមុខនាងមិនដាក់ភ្នែកឡើយ ជាហេតុធ្វើឲ្យឡាស្ទីន អៀនព្រានរឹងខ្លួន ញ័រដៃកម្រើកមិនចង់កើត។ នាយដោះអាវឲ្យគេថ្នមៗ ទាញពីស្មាធំទូលាយរបស់គេ ស្បែកគេសរណាស់ សហើយភ្លឺរលោងស្អាតជាងមនុស្សស្រីទៅទៀត ទាស់តែមានស្នាមគ្រាប់កាំភ្លើងសឹងពេញរាងកាយគេ សាច់ដុំគេហាប់ណែនមើលទៅមាំមួនណាស់។

ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣ Where stories live. Discover now