Ep-31

305 4 0
                                    

ថ្ងៃនេះអារម្មណ៍ល្អ អេតមីនឲ្យ២ភាគខិខិ
រឿង #ដែនស្នេហ៍សាតាន 🌷 #រដូវកាលទី៣
     #ភាគ៤២B+៤២C

   #វគ្គ៤_ស្នេហ៍ដែលមិនបានព្រាងទុក ( តចប់ )
     ក្រោយពីរាត្រីផ្អែមដូចទឹកឃ្មុំ ក្តៅរោលរាលដូចភ្លើងបានបញ្ចប់ ពេលវេលាក៏ឈានចូលដល់ព្រឹកបន្ទាប់ហើយ។

// ថ្ងៃបន្ទាប់ //

" នាងល្អិត..."
" ហុឹម...." ឡាស្ទីន ក្រហឹមតិចៗបើកភ្នែកព្រឹមៗ ឃើញផ្ទៃមុខយ៉ុនហ្គីមុនគេ នាងច្រត់ដៃក្រោកយឺតៗ រហ័សដាក់ក្បាលកើយលើទ្រូងនាយ ដែលតុបតែងកាយទៅប្រជុំ។
  " ក្រោកឡើងភ្លឺហើយ..."
  " ពូទៅធ្វើការម៉ោងប៉ុន្មាន? "
  " ម៉ោង៩ ថ្ងៃនេះមានប្រជុំម៉ោង១១ព្រឹក! សឺត... " គេថើបថ្ពាល់រលោងសខ្ចីមួយខ្សឺត ដៃលូកចូលក្នុងភួយស្ទាបសាច់ទន់ៗ ដើមទ្រូងរបស់នាងលេងកម្សាន្ត។
  "  ហុឹម...ឈឺរបួសដែរទេ? " យ៉ុនហ្គី លូកដៃអង្អែលថ្ពាល់ប៉ោងៗនាងតូចថ្នមៗ ធ្វើឲ្យនាងល្អិតក្រញ៉ែងខ្លួនតិចៗប្រញាប់ងាកមុខចេញព្រោះគេក្តិចថ្ពាល់នាងឈឺណាស់។

" ពូក្តិចថ្ពាល់គេ..."
" ច្រលំដៃក្តិច! ទំនងពេកស្មាននំ Mochi ហើយ..."
" ពូយ៉ុន..."
" តមាត់បែបនេះរបួសលែងឈឺហើយមែនទេ? ចឹងក្រោកឡើងទៅក្រុមហ៊ុនជាមួយខ្ញុំ..." និយាយចប់ក៏ស៊កដៃក្រៀកចង្កេះឡាស្ទីនជាប់ នាងប្រញាប់ឡូឡាខ្លាំងៗរកលេសដើម្បីគេចការងារ ព្រោះមិនចង់ធ្វើការជាមួយគេទេ។
" អត់ទេៗ អ៊ូយ៎ឈឺក្បាលណាស់ហុឹកហុឹក ឈឺខ្លាំងមែនទេន..."
" ល្បិចរាក់កំផែល...."
" ពូយ៉ុន...."
" សឺត...! មិនបានបង្ខំចិត្តទេ មិនស្រួលខ្លួនគេងចុះ ល្ងាចខ្ញុំមកវិញបើនាងនៅមិនទាន់ជាទៀត ចាំខ្ញុំចាក់ថ្នាំ ស៊ុបភ្លេមិន ចូលខ្លួននាង! "
" Supplementអីពូ? " នាងតូចធ្វើមុខម៉ក់ៗ មិនយល់អត្ថន័យសម្តីគេសោះ យ៉ុនហ្គី ឪនមុខចុះមកខ្សឹបដាក់ត្រចៀកនាងទាំងញញឹម
" Supplement ពិសេសចាក់ហើយនាងបាត់រដូវ..." ដៃនៅមិនចេះដៃនៅមិនចេះស្ងៀមលូកចូលអាវគេងយប់នាងច្របាច់ដើមទ្រូងនាងលេងមិនឈប់។

" អ្ហាស៎អ្ហា៎...ពូ..."
" កុំថ្ងូរដាស់ប្អូនខ្ញុំ ប្រយ័ត្នរំលោភទាំងឈឺទៅ..."
" ពូច្របាច់ទ្រូងខ្ញុំម្លឹងៗ មិនថ្ងូរស្ទុះស្លាប់មិនខាន អ្ហឹស៎អ្ហា៎ៗ"
" ម៉ោងទើប៨តើ ទម្រាំដល់ម៉ោង១១ ប្រហែលដាក់នាងបាន២ ៣តឹកដែរ...ហុឹមសឺត... ចាំថ្ងូរឲ្យឮៗណាស្រីក្មេង!! " គេឈរជ្រែងដៃដោះឡេវអាវសឺមីម្តងមួយគ្រាប់ៗ ពីមុខរាងតូច អង្គុយលើពូកសម្លឹងមើលគេមិនដាក់ភ្នែក។
  " យប់មិញប៉ុន្មានដងហើយពូមិនធុញខ្លះទេអ្ហេះ? "
  " អត់ទេ! ខ្ញុំចូលចិត្តឃើញនាងថ្ងូរក្រោមទ្រូងខ្ញុំណាស់..."
" អ្ហា៎ពូ...អាក្រក់ណាស់ហុឹស..."
" ខ្ញុំទៅងូតទឹកហើយ..." នាងក្រោកក្រេស ស្ទុះរត់ចូលបន្ទប់ទឹកបាត់ ទុកឲ្យយ៉ុនហ្គី ឈសើចម្នាក់ឯងខិខិ ថ្ងៃនេះសម្រាប់គេគឺមានសេចក្តីសុខបំផុតហើយ គេស្រែកញ៉ោះនាងពីខាងក្រៅ ធ្វើឲ្យនាងតបតមកវិញលឿនដូចមីសុីល។
" ចាំខ្ញុំងូតជាមួយ...."
" មិនបាច់ទេ...."
" កំណាញ់ខ្លួនសំបើមណាស់នាងល្អិត..." គេឈរញញឹមម្នាក់ឯង មុននឹងរៀបចំខ្លួនទៅប្រជុំនៅព្រឹកនេះ ដោយឡាស្ទីននៅសម្រាកយកកម្លាំងក្នុងវិមាននេះ។

ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣ Where stories live. Discover now