Ep-110

304 8 7
                                    

មកហ្អៃកនយើងងងងងងង
រឿង #ដែនស្នេហ៍សាតាន🌷 #ភាគ៧៨B

#វគ្គ៩_ពាក្យថាស្រលាញ់

ស្រលាញ់មួយម៉ាត់មិនគ្រប់គ្រាន់ទេ វាត្រូវការទង្វើមកបញ្ជាក់ពីចិត្តស្មោះផងដែរ! ប្រៀបដូចជាឃ្លានបាយ ត្រូវតែដាំបាយដើម្បីញាំឲ្យឆ្អែតបាត់ឃ្លាន។


  // ថ្ងៃថ្មី //

      រាងតូចច្រឡឹង អង្គុយចោងហោង កាន់ក្រដាសជូតទឹកមាត់ពីមុខកូនប្រុសដែលបៅទឹកដោះឆ្អែតជ្រុលដល់ភើចេញមកខាងក្រៅ។ ឡាស្ទីន ជូតសម្អាតរួចក៏ទាញអាវរងារពាក់ដណ្តប់លើកូនប្រុសដោយស្នាមញញឹម។ យ៉ូនអ៊ែ ចាប់ម្រាមដៃម្តាយដាក់ចូលមាត់ បៀមយ៉ាងជក់មាត់ ហើយហាមាត់ដាក់ម្តាយធ្វើភ្នែកកំប្លង់ៗ គេទធាក់ជើងតិចៗរួចសើចហៀរទឹកមាត់មកសារថ្មី។
  « អីយ៉ាកូនអ៊ែ! លេងទឹកមាត់ទៀតហើយ....» រាងតូចឆក់កន្សែងសើមជូតមាត់ឲ្យកូនប្រុសម្តងទៀត ពួកគេឈរនៅខាងក្រៅផ្ទះ ដើម្បីចាំអេឡិច មកទទួលទៅខាងក្រៅជាមួយគ្នា។
   « អ៊ែៗ ង៉ាៗ » ក្មេងតូចយំរហឹមត្រចៀក ពេលឡាស្ទីន ដកម្រាមដៃចេញពីមាត់គេទើបយំឡូឡា ដូចបាត់របស់លេងសំខាន់។ ឡាស្ទីន ប្រញាប់ជូតទឹកភ្នែកឲ្យកូនប្រុសទាំងភ័យញ័រមាត់តតាត់។
   « អ្ហឹក! កូនអ៊ែ! ម៉ាមីសូមទោសណា៎! » នាងបីកូនពីអង្រឹងរទេះទារក ក្មេងតូចកាន់តែយំថែម ចំណែកឡាស្ទីន ក៏ពេបមាត់យំតាមកូនប្រុស។ ជាការពិតនាងមិនទាន់ចេះមើលកូនស្ទាត់ទេ នៅពេលមុនគេមិនយំនាងគិតថាកូនស្លូតស្រួលមើលថែ តែឥឡូវគេយំហើយឲ្យនាងធ្វើបែបណា??

   « ហ៊ឹក! ម៉ាមីគួរធ្វើម៉េច? កូនអ៊ែឃ្លានមែនទេ?? »
   « អ៊ែ...ង៉ាៗ »
  « អូៗកូនឆ្លាតកុំយំៗអ្ហឹកៗ »
  « ឲ្យកូនមកបងមក!! » សម្លេងគ្រល័របន្លឺពីក្រោយខ្នង ស្របនឹងដៃមាំទាំងគូរស្រវាបីកូនប្រុសពីភរិយាថ្នមៗ។ គេឃើញនាងយំតាមកូន គិតថាច្បាស់ជាលួងកូនមិនបាត់ ទើបមកជួយលួងកូន។ ព្រោះគេធ្លាប់មើលថែប្អូនៗពីមុនមក ចាត់ទុកថាប្រើការបាន។

ឡាស្ទីន ឈរខ្ញាំក្រចកដៃសម្លឹងមើលកូនប្រុសត្រូវយ៉ុនហ្គី បីនោះទាំងភ័យអរៗ កូននាងស្រាប់តែបាត់យំពេលយ៉ុនហ្គី បី។ គេមើលមុខឪពុកម៉ក់ៗ ហើយសើចក្អឹក រួចលើកដៃសងខាងចាប់ញីថ្ពាល់យ៉ុនហ្គី ។ គេញញឹមដាក់កូនប្រុស យកម្រាមដៃមេ ចុចលើថ្ពាល់កូនប្រុសថើរៗ យ៉ូនអ៊ែ ស្រវាម្រាមដៃឪពុកដាក់ចូលមាត់បឺតជញ្ចក់យកតែម្តង។

ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣ Where stories live. Discover now