Ep-33

179 4 0
                                    

ជុប៎ៗ អេតមីនមកឆាប់ៗ
រឿង #ដែនស្នេហ៍សាតាន🌷 #រដូវកាលទី៣
#ភាគ៤៤A + #ភាគ៤៤B
   #វគ្គ៥ជនសើុបការសម្ងាត់ ( ត)

  ងាកទៅមើលអ្នកនៅខាងក្នុងវិញ នាំគ្នាគេង១០នាទីក៏អូសដល់មេឃចាប់ផ្តើមងងឹតបណ្តើរៗហើយ យ៉ុនហ្គី ដឹងខ្លួនមុនស្រីតូច គេក្រោកយឺតៗ លើកនាងឲ្យគេងស្រួលបួល រួចថើបថ្ពាល់ប៉ោងទន់ៗឡាស្ទីនមួយខ្សឺត ពេលគេងលក់បែបនេះ គួរឲ្យក្នាញ់ចង់លេបចូលពោះខ្លាំងណាស់។
 
យ៉ុនហ្គី លើកដៃមើលនាឡិកា ទ្រនិចដើរដល់ម៉ោង៦ល្ងាចហើយ គេបីឡាស្ទីន ដើរចេញទៅខាងក្រៅ ដោយវេលជាអ្នកបើកទ្វារអូហ្វីស នាយដើរបីស្រីតូចចុះទៅខាងក្រោមដាក់នាងក្នុងឡានថ្នមៗរួចងាកទៅប្រាប់វេល។

" មិនបាច់ទៅវិមានទេ! ទៅផេនហោសន៍ទៅ..."
" បាទចៅហ្វាយ..." វេល ងក់ក្បាលបញ្ឆេះឡានបើកចេញតាមបញ្ជារចៅហ្វាយ។ ស្របពេលឡានទៅផុតឆ្ងាយដាច់កន្ទុយភ្នែក ក៏មានមនុស្សម្នាក់ស្លៀកឈុតខ្មៅដើរចូលការិយាល័យរបស់យ៉ុនហ្គី ហើយគេនោះមានកាតបុគ្គលិកដែលអាចចេញចូលបានថែមទៀត។

// ផេនហោសន៍ //

    អគារខ្ពស់សន្លឹមដាច់កន្ទុយភ្នែកនៅក្នុងទីក្រុងហ៊្សូរិច ត្រូវបានស្គាល់ថាជាអគាវិមានរបស់ពួកមានលុយ ពួកសេដ្ឋីជាន់ខ្ពស់ជាដើម។ នៅជាន់ខាងលើគេបង្អស់ មានបន្ទប់តែមួយប៉ុណ្ណោះ ដែលជាជាន់ពិសេសជាងគេបំផុតនៃផេនហោសន៍នេះ ព្រោះវាមានអាងទឹកជាប់វេរ៉ងដា មានសួនច្បារខ្នាតតូច ហើយមានបន្ទប់ស្ទីមសូណាផ្ទាល់ខ្លួន និងបន្ទប់ហាត់ប្រាណ ហើយនិងផាប់មួយសម្រាប់លក្ខខណ:គ្រួសារ ឬជួបជុំមិត្តភក្កិ។ ដែលអគារជាន់ខាងលើគេបង្អស់នេះ ជាកម្មសិទ្ធិរបស់ យ៉ុនហ្គី អាល់ប៊ឺតហ្សង់ដ្រូ មហាសេដ្ឋីមុឺនលាន រូបនេះ។

" សួស្តីលោកយ៉ុនហ្គី..." សន្តិសុខទាំងអស់ធ្វើការឪនគោរពដល់យ៉ុនហ្គី ដែលឈានជើងចូលក្នុងអគារវិមានផេនហោសន៍ មិនត្រឹមតែសន្តិសុខទេ បុគ្គលិកគ្រប់ផ្នែក មេការ អ្នកចាត់ការក៏គោរពយ៉ុនហ្គីព្រមគ្នា ព្រោះស្គាល់ពីឥទ្ធិពលរបស់គេខ្លាំងណាស់ នៅជាប់ឈ្មោះជាភ្ងៀវលំដាប់វីវីអាយភីទៀតផង។

" សួស្តីលោកយ៉ុនហ្គី សូមគោរពលោក..."
" ហុឹម... នាំគ្នាទៅវិញទៅ ខ្ញុំគ្រាន់តែមកសម្រាក... " គេតបខ្លីៗ អ្នកចាត់ការផេនហោសន៍ យល់ចិត្តស្តូកក៏បើកទ្វារជូនគេបម្រើដោយភាពពេញចិត្ត។ យ៉ុនហ្គីក៏បីនាងតូចកំពុងគេងលក់ ដណ្តប់អាវក្រៅគេឡើងបាំងមុខជិតឈឹងចូលទៅខាងក្នុង។ បន្ទាប់មកក៏នាំកូនចៅចេញទៅវិញ ទុកតែពីរបីនាក់សម្រាប់ឲ្យយ៉ុនហ្គីប្រើ។

ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣ Where stories live. Discover now