ពូយ៉ុនមកហើយចាស៎ 💜
រឿង #ដែនស្នេហ៍សាតាន 🌷 #រដូវកាលទី៣
#ភាគ១១
#វគ្គ២_នាងជាមនុស្សក្រោមអំណាចគេ(ត)យ៉ុនហ្គី យកដៃរបស់គេដាក់អង្អែលលើក្បាលស្រីតូចថ្នមៗ ផ្ទៃមុខសក្បុសស្លេកស្លាំងដោយគ្មានឈាមមួយដំណក់ នាងមើលឃើញគ្រាប់ញើសធំៗលើថ្ងាស់នាយ ក្នុងចិត្តភ័យព្រួយលួចបួងសួងអស់ទេវតា ព្រះជាម្ចាស់ឲ្យជួយឃុំគ្រងគេឲ្យឲ្យមានសុវត្ថិភាពផង។
" ខ្ញុំមិនកើតអីងាយៗនោះទេ... ម៉ៃគ៍ ទៅវិមានវិញទៅ..."
" ប៉ុន្តែពូហូឈាមច្រើនណាស់! "
" ខ្ញុំមិនអីពិតមែន! ទៅពេទ្យនាំតែមានរឿងច្រើនទេ... ឆាប់ទៅម៉ៃគ៍...." គេនិយាយដោយដកដង្ហើមយឺតៗរួចផ្តេកខ្នងពិតកៅអីឡាន។
" បាទចៅហ្វាយ..." ម៉ៃគ៍ បត់ឡានត្រលប់ទៅវិមានតាមបញ្ជារ ប៉ុន្តែក៏ចូលទៅគ្រូពេទ្យប្រចាំត្រកូលឲ្យមកព្យាបាលយ៉ុនហ្គីដល់វិមានផងដែរ។// វិមានអាល់ប៊ឺតហ្សង់ដ្រូ //
ពាក់កណ្ដាលយប់ទៅហើយ មនុស្សក្នុងវិមានក៏គេងលក់អស់រលីង ឡានខ្មៅឈប់ចតមុខក្លោងទ្វារផ្ទះ ម៉ៃគ៍ បើកទ្វារឡានជួយគ្រាយ៉ុនហ្គីចុះចេញមក ដោយឡាស្ទីនរួសរាន់ជួយគ្រាគេម្នាក់ទៀតនាំទៅក្នុងបន្ទប់។
" ខ្ញុំបានចូលហៅគ្រូពេទ្យជេសុីមកហើយទាន៎! " ម៉ៃគ៍ រាយការណ៍ប្រាប់នាយ យ៉ុនហ្គី ងក់ក្បាលតិចៗលើកដៃខ្ទប់របួសខ្លួនឯង ហើយងាកមុខទៅរកនាងតូចដោយសម្លេងស្អកៗ។
" រកទឹកមួយកែវឲ្យខ្ញុំមក ខ្ញុំស្រេកទឹកណាស់..."
" ចាស...ចាសៗ ខ្ញុំទៅឥឡូវនេះហើយហុឹក..." ស្រីក្រមុំស្ទុះឆ្លេឆ្លារត់ចុះទៅខាងក្រោមចាក់ទឹកមួយកែវលើកជូនគេយ៉ាងញាប់ជើង នាងដាក់ខ្លួនអង្គក្បែរគេបញ្ចុកទឹកគេដោយកាបារម្ភ។
" ពូចង់បានមួយកែវទៀតទេ? " នាងសួរពេលគេផឹកទឹកអស់មួយកែវហើយយ៉ុនហ្គីក្រវីក្បាលរុញកែវទឹកចេញ ចំពេលគ្រូពេទ្យមកដល់ល្មម ជាស្ត្រីវ័យសាមសិបឆ្នាំក្រាស់ ស្លៀកឈុតគ្រូពេទ្យកាន់កាបូបសម្ភារះដើរតាមម៉ៃគ៍។
" សួស្តីលោកយ៉ុនហ្គី..." គ្រូពេទ្យឪនគោរពនាយ នាយតូចស្ទុះងើបក្រោកឈរថយក្រោយ ខ្លាចរំខានការងាររបស់គ្រូពេទ្យ
" ពេទ្យមកហើយ! ខ្ញុំចាំនៅខាងក្រៅ..."
" នាងនៅទីនេះហើយ... " គេឈោងចាប់ដៃឡាស្ទីន រាងស្តើងខាំមាត់រលីងរលោងទាំងថ្ពាល់សើមទឹកភ្នែកនៅឡើយ នាងឈរស្ងៀមក្បែរយ៉ុនហ្គីដែលចាបើកដៃនាងជាប់ណែនមិនលែង ខណៈដែលគ្រូពេទ្យកំពុងលាងរបួសនិងដកអំបែងកញ្ចក់ចេញពីរបួសយ៉ុនហ្គី។" រួចរាល់ហើយចាស៎! ហាមត្រូវទឹកមួយសប្តាហ៍ណា៎ របួសត្រូវលាងមួយថ្ងៃពីរដងយ៉ាងតិច ទើបរបួសឆាប់ក្រៀមហើយមេរោគមិនឆ្លង! ថ្នាំផ្សះលេបក្រោយបាយមួយថ្ងៃពីរពេលណា៎ លេបមួយសប្តាហ៍ដូចគ្នា! " គ្រូពេទ្យជេសុី ញញឹមនិយាយយ៉ាងសុភាព ដោយហុចថ្នាំនិងសម្ភារ:លាងរបួសឲ្យម៉ៃគ៍រក្សារទុក។
" ម៉ៃគ៍ ជូនដំណើរអ្នកគ្រូពេទ្យ! "
" អរគុណហើយអ្នកគ្រូពេទ្យ ដែលមកទាំងយប់! " ឡាស្ទីននិយាយអរគុណទាំងភ្នែកហើមៗ ម៉ៃគ៍ ក៏នាំគ្រូពេទ្យទៅខាងក្រៅ ក្នុងបន្ទប់ក៏នៅសល់តែពួកគេទាំងពីរនាក់។ យ៉ុនហ្គី ទាញដៃនាងតូចឲ្យអង្គុយលើពូកជិតគេ រួចលើកមេដៃជូតទឹកភ្នែកឲ្យនាងក្រមុំស្រាលៗ។
" ធំហើយកុំយំច្រើនដូចក្មេងទៀត! ខ្ញុំបានប្រាប់នាងហើយ..."
" ហុឹក! ខ្ញុំខ្លាចពូកើតអី ខ្លាចពូមិនស្រួលខ្លួនហុឹក! "
" មិនបារម្ភពីខ្លួនឯងទេ មកខ្វល់ជាមួយខ្ញុំធ្វើអី? ក្រែងចង់ទៅចោលខ្ញុំហើយមិនអុិចឹង? " គេសួរផ្ចាញ់ផ្ចាល់នាងតូចស្ងាត់មាត់ឈឹង ឮតែសម្លេងយំសឺតសឺកៗ រួមទាំងទឹកភ្នែកដែលហូរតក់ៗមិនចេះឈប់នោះ។" ទោះខ្ញុំទៅក៏មិនចង់ឲ្យពូមានបញ្ហាដែរហុឹក! ពូក្លាយជាបែបនេះក៏ដោយសារតែខ្ញុំហុឹកៗ បើខ្ញុំមិនទារចេញទៅខាងក្រៅទេពូក៏គ្មានរបួសដែរអ្ហឹកៗ ខ្ញុំសុំទោសណា៎ពូណា៎អ្ហឹក " នាងយំញ័រដៃទទ្រើតទាំងគូរប្រណមចូលគ្នាត្រដុសតិចៗលើកសំពះយ៉ុនហ្គី សុំការអធ្យាស្រ័យពីគេ។
" ឲ្យ...ឲ្យខ្ញុំ....អ្ហឹក ខ្ញុំសុំទោសហុឹក..."
" ស្ទីនបានហើយ! ខ្ញុំមិនបានខឹងនាងទេ កុំសុំទោសខ្ញុំ នាងគ្មានកំហុសទេ..." គេចាប់ដៃនាងជាប់និយាយទាំងមុខស្មើរដដែរ នាងតូចនៅស្ងៀមបន្តការយំដ៏កម្សត់របស់នាងបន្ត នាងខ្លាចគេខឹងស្អប់ជាមួយនាង គិតថានាងជាមេស៊យនាំគេទៅជួបគ្រោះថ្នាក់ ការពិតនាងគ្មានចេតនាទេ នាងមិនដឹង នាងមិនស្គាល់ទីនេះ នាងគ្រាន់តែចង់ទីកន្លែងរបស់នាងវិញ នាងមិនចង់សាងការលំបាកដល់អ្នកណាម្នាក់ទេ។
________
នាងគ្រាន់តែចង់នៅកន្លែងដែលនាងធ្លាប់នៅប៉ុណ្ណោះ
YOU ARE READING
ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣
Romanceដំបូងគេមើលថែនាងព្រោះតួនាទី តែក្រោយមកគេចង់មើលថែនាងដោយផ្ទាល់