រឿង #ដែនស្នេហ៍សាតាន🌷
#ភាគ៥១B#មង្គលការក្រាលឈាម ( ត )
" ឡាស្ទីន...! នាងកើតអីទៅ? "
" អ្ហឹក....ព-ពូយ៉ុន..."
" អាម៉ៃគ៍ ខលហៅឡានពេទ្យឲ្យលឿន! ស-ស្ទីនីកុំកើតអីណា៎..." យ៉ុនហ្គី ញ័រមាត់តតាត់ ស្ទុះទៅបីនាងល្អិតឪបជាប់ទ្រូង រួចលើកនាងពរចុះទៅខាងក្រៅ ស្របពេលម៉ៃគ៍ ត្រៀមឡានរួចជាស្រេច។" ក្មេងឆ្កួតនាងចង់ឲ្យខ្ញុំលួសព្រលឹងស្លាប់មែនទេ? ឈប់យំបានហើយស្ទីនី នាងកើតអីហេតុអីទៅជាបែបនេះ? " យ៉ុនហ្គី អង្គុយក្នុងឡានដោយនាងតូចនៅលភ្លៅ គេយកកូនកន្សែងដាក់ក្នុងមាត់នាងកុំឲ្យនាងខាំអណ្តាតខ្លួនឯងទៀត ស្របពេលដែលឈាមហូរពីដៃនាងស្រក់តក់ៗ ខណៈពេលនោះគេក៏ស្តាប់ឮសម្តីនាងខ្សោយៗ ដែលអត្ថន័យរបស់វាគឺកម្សត់ណាស់។
" ខ្ញុំចង់ស្លាប់ហុឹក..."
" ស្រីឆ្កួតអើយ..." គេញ័រមាត់ញ័រដៃជើងអស់ហើយ ឡាស្ទីនពិតជាបំភ័យគេពេកហើយ មិនយូរប៉ុន្មានពួកគេក៏មកដល់មន្ទីរពេទ្យ ហើយជេសុីប្រញាប់ព្យាបាលនាងភ្លាមៗដោយចាក់ថ្នាំសណ្តំឲ្យនាង។" ជួយនាងផងជេស..."
" ខ្ញុំនឹងខំឲ្យអស់ពីសមត្ថភាព..." យ៉ុនហ្គី អង្គុយនៅខាងក្រៅដៃក្តោបចូលគ្នារួចសម្លឹងទៅបន្ទប់អាយសុីយូ ក្នុងចិត្តគេភ័យណាស់ បើនាងកើតអីទៅគេគិតយ៉ាងម៉េច?( អូនព្រមលះបង់គ្រប់យ៉ាង បូជាគ្រប់យ៉ាងដែលអូនមានដើម្បីពូយ៉ុនតែម្នាក់...)
" នាងកើតអីស្ទីនី? តើនាងមានបញ្ហាអី? "
" ចៅហ្វាយ..." វេលរត់ត្រហេបត្រហបចូលទៅក្បែរយ៉ុនហ្គី ធ្វើឲ្យគេជ្រួញចិញ្ចើមសួរទាំងអារម្មណ៍មិនសូវល្អ។
" ឯងមានការអី? បើរឿងនៅក្រុមហ៊ុនទុកសិនទៅ "
" កូនចៅខ្ញុំនៅអ៊ីតាលីប្រាប់ថាអ្នកស្រីសាន់ត្រូរី បាត់ខ្លួនពីមន្ទីរពេទ្យហើយចៅហ្វាយ..."
" ឯងថាម៉េច?? ហេតុអីក៏បាត់ខ្លួន? " យ៉ុនហ្គី ក្រោកឈរគំហកសួរវេល គេឪនមុខចុះសម្រាប់កំហុសគេព្រោះកូនចៅគេថ្វើប្រហែសពេកហើយគេមិនដឹងថាពួកណាជាអ្នកធ្វើដែរ។" លាក់រឿងនេះឲ្យជិតហាមមិនឲ្យអ្នកផ្សេងដឹងដាច់ខាតពិសេសឡាស្ទីន... ហើយប្រញាប់ទៅតាមរកគាត់មកវិញឲ្យលឿន..."
" បាទចៅហ្វាយ..." វេលងក់ក្បាលផ្ងោចៗ ប្រញាប់ចាកចេញទៅយ៉ាងលឿនស្របគ្នានឹងម៉ៃគ៍ ដើរចូលទៅក្បែរយ៉ុនហ្គីម្តង។
YOU ARE READING
ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣
Romanceដំបូងគេមើលថែនាងព្រោះតួនាទី តែក្រោយមកគេចង់មើលថែនាងដោយផ្ទាល់