អេតមីនមកវិញហើយ🎉
រឿង #ដែនស្នេហ៍សាតាន 🌷 #ភាគ៧៤A+៧៤B#វគ្គ៨_ជីវិតក្រោយការលែងលះរបស់នាង ( ត)
« អធ្យាស្រ័យប្រពន្ធលោកនៅផ្ទះ ធ្វើតែម្ហូបថែទាំផ្ទះនិងកូនៗមែនទេ? »
« ប្រាកដណាស់! ជាមនុស្សស្រីទៅចេះដឹងអីរឿងរកស៊ីរបស់ស្វាមីនោះ! ចាំតែចាយលុយដែលប្តីខំមកវាល្អណាស់ទៅហើយ!! »
« លោកអ៊ែវិន!! » លោកមេធាវីហាមាត់សម្រួលស្ថានការណ៍ ព្រោះគាត់និយាយបែបនេះដូចជាទម្លាក់តម្លៃស្ត្រីណាស់។« ខ្ញុំជាមនុស្សស្រី ខ្ញុំជាស្ត្រីខ្ញុំក៏មានសមត្ថភាពអាចធ្វើការដូចបុរសបាន ជួនកាលខ្ញុំអាចធ្វើការបានច្រើនជាងបុរសទៅទៀត! ដែលខ្ញុំបើកការប្រជុំនៅថ្ងៃនេះគឺខ្ញុំចង់ប្រាប់ថា ចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងមកគ្រប់គ្រងការងារជំនួសស្វាមីរបស់ខ្ញុំ! រីឯរឿងភាគហ៊ុន... សម្រាប់អ្នកដែលចង់ដកភាគហ៊ុនចេញ ខ្ញុំមិនមានការជំទាស់ទេ! » ឡាស្ទីន និយាយយ៉ាងអង់អាចបំផុត កែវភ្នែកនាងសម្លឹងទៅលោកអ៊ែវិន ដែលមើលស្រាលនាង គិតថានាងទន់ខ្សោយ ប៉ុន្តែគេគិតខុសហើយ។
« ល្អណាស់! ចឹងក្នុងនាមខ្ញុំជាម្ចាស់ភាគហ៊ុន៣០ភាគរយ ខ្ញុំនឹងដកចេញ! ហើយនាងកុំអង្វរខ្ញុំឲ្យសោះ! » លោកអ៊ែវិន និយាយចប់ពើងទ្រូងក្រោកក្រេសដើរចេញពីបន្ទប់ប្រជុំទាំងខឹងនាងយ៉ាងខ្លាំង។ ត្រឹមជាក្មេងពីម្សិលម្ង៉ៃហ៊ានមកនិយាយដេញគាត់បែបនេះ ចំជាមិនស្គាល់ក្តាមឈូសពិតមែន។ គេនៅទីនេះតាំងពីជំនាន់លោកអាល់ប៊ឺត ឪពុកយ៉ុនហ្គីម្ល៉េះ។ បើនិយាយឲ្យចំ ពេលអត់ពីយ៉ុនហ្គី គ្រប់គ្រងក្រុមហ៊ុនអ្នកដែលសាកសមបន្តដំណែងជាគាត់។
គ្រាន់តែលោកអ៊ែវិន ដើរចេញទៅសម្លេងឡូឡាក្នុងអង្គប្រជុំក៏លាន់ដូចផ្សារបន្លែ អ្នកខ្លះពេញចិត្តនឹងសម្តីនាងតូច អ្នកខ្លះមិនពេញចិត្តព្រោះបាត់បង់ម្ចាស់ភាគហ៊ុន៣០ភាគរយ ក្រុមហ៊ុនអាចប្រឈមមុខនឹងការបិទទ្វារ។
« ម៉ាដាមមិនគួរនិយាយបែបនេះដាក់លោកអ៊ែវិនទេ! »
« មែនហើយ! កន្លងមកដោយសារតែហ៊ុនរបស់គាត់ទើបពួកយើងរីកចម្រើនបានដល់សព្វថ្ងៃនេះ! »
« ចុះស្វាមីខ្ញុំ? តើគេមិនខិតខំធ្វើការកសាងក្រុមហ៊ុនឲ្យរីកចម្រើនទេអ្ហេស៎? ប៉ុន្តែស្វាមីខ្ញុំ ចេញពីផ្ទះមកធ្វើការលើសម៉ោងក៏មាន ហោះហើរឆ្លងប្រទេស មានបញ្ហាក៏ជាអ្នកដោះស្រាយ ចំណែកគ្រប់គ្នាវិញ? គ្រប់គ្នាធ្វើអីបានខ្លះហើយ? ឬក៏អ្នកទាំងអស់គ្នាដេកចាំលុយផ្ទេចូលកុងរៀងរាល់ខែ ដោយមិនបាច់មកធ្វើការ និងចេះតែនិយាយហៃអើតាមគ្នា ចេះតែប៉ុណ្ណឹងទេឬ?? »
« ...... » គ្រប់គ្នា ស្ងាត់ជ្រាបពេលត្រូវនាងតូចនិយាយខ្លាំងៗដោយសម្លេងមាំ កន្លងមកយ៉ុនហ្គី ធ្វើការតែឯង មានបញ្ហាគេជាអ្នកដោះស្រាយហើយមិនដែលរអ៊ូរទាំអ្វីទេ ទើបពួកគេបានចិត្តចេះតែតែស្ករតាមគ្នា អាងតែមានឈ្មោះជាម្ចាស់ភាគហ៊ុនទើបពេលមានបញ្ហាចេះតែគំរាមដកភាគហ៊ុន។
YOU ARE READING
ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣
Romanceដំបូងគេមើលថែនាងព្រោះតួនាទី តែក្រោយមកគេចង់មើលថែនាងដោយផ្ទាល់