យ៉ុនហ្គី ឮហើយញញឹមមុខរីកទាំងព្រឹក ពេលបានស្តាប់ពាក្យផ្អែមល្ហែមពីមាត់នាងតូចជាភរិយា គេលែងខ្លួននាងតូចចេញពីការឱបបន្តិច រួចដាស់តឿននាងដោយសម្តីទន់ភ្លន់។
" លើកក្រោយហាមធ្វើបែបនេះទៀតឮទេ ? កុំយកខ្លួនឯងមកធ្វើខែលឲ្យខ្ញុំ ព្រោះវាជាតួនាទីខ្ញុំ ស្តាប់យល់? "
" អូនយល់ហើយ តែ..."
" អត់មានតែស្ករទេ ខ្ញុំជូតខ្លួនឲ្យនាង បន្តិចទៀតគ្រូពេទ្យមកហើយ! "
" ដោះអាវទៅ..."
" អត់ទេ..." នាងតូចស្រែកប្រកែកភ្លាមៗ លើកដៃខ្ទប់ឈុតសម្លៀកអ្នកជម្ងឺជាប់ ខ្លាចគេធ្វើអីផ្តេសផ្តាសដាក់នាង ដែលទង្វើនាងធ្វើឲ្យយ៉ុនហ្គីសើចគឃិក ក្មេងឡប់ៗនេះ គិតអីឈ្លើយៗណាស់ ស្មានថាគេចាប់នាងរំលោភទាំងព្រលឹមក្នុងបន្ទប់ពេទ្យឬ?" ដោះអាវទៅខ្ញុំជូតខ្លួនឲ្យនាង ប្រយ័ត្នស្អុយខ្លួនដាក់ពេទ្យ..."
" អូនមិនបានស្អុយទេ..." នាងពេបមាត់សម្លក់មុខគេ ដៃដាក់ចំសន្សឹមៗឈប់តវ៉ា ព្រោះដឹងថាមិនឈ្នះស្រាប់ហើយ ណ្ហើយចុះ គេជាប្តីនាង ត្រឹមតែជូតខ្លួនគ្មានអីខុសប្លែកទេ មួយរាងកាយនាងកន្លែងណាដែលគេមិនធ្លាប់ឃើញ? នៅសល់តែដើរស្រាតកាត់មុខគេទេដែលមិនទាន់ធ្វើ។យ៉ុនហ្គី ចាប់ប្រលះឡេវអាវនាងតូចម្តងមួយៗ គេជូតខ្លួនឲ្យនាងរួចរាល់ គ្រូពេទ្យក៏ចូលមកពិនិត្យអាការៈនាងតូច ហើយក៏អនុញ្ញាតឲ្យនាងត្រលប់ទៅផ្ទះដូចគ្នា ព្រោះរបួសមិនត្រូវកន្លែងសំខាន់។
មុនទៅផ្ទះ គេក៏នាំនាងមកញាំអាហារនៅកន្លែងល្បីមួយ យ៉ុនហ្គី ដួសម្ហូបដាក់ចានស្រីស្រស់ ប៉ុន្តែនាងមិនព្រមលើកដៃកាន់ស្លាបព្រាញាំឡើយ។
" ម៉េចក៏មិនញាំបាយ? "
" ពូមិនព្រមហៅអូនថាអូន ហើយហៅខ្លួនឯងថាបង..."
" នាងក៏ហៅខ្ញុំពូដែរ ម៉េចមិនប្តូរ? "
" តែអូននិយាយពាក្យអូនៗដាក់ពូណា៎ ចឹងហៅអូនថាអូនដែរមក..." នាងអង្គុយមិនសុខចិត្តដែលគេនៅហៅនាង ថានាង និងហៅខ្លួនឯងថាខ្ញុំរហូត តូចចិត្តលែងឃ្លានបាយហើយ។ យ៉ុនហ្គី ចាប់ទាញកៅអីនាងមកជាប់កៅអីគេរួចនិយាយដោយមុខស្មើរៗតាមចរិតត្រជាក់របស់គេ។" ញាំបាយទៅ.."
" អត់ញាំទេ..."
" កើតអី? "
" ថើបអូនមួយខ្សឺតសិនបានព្រមញាំ..."
" ចង់ទុកឲ្យពោះទទេរ គេងទៀតទៅ មិនបាច់ញាំទេ..."
" ពូយ៉ុន..."
" ក្មេងក្បាលខូច អូនរករឿងច្រើនណាស់ថ្ងៃនេះ..."
" អូនចង់ឲ្យពូលួងអូន"
" អត់ចេះលួង! មិនញាំបាយអត់ទៅឈប់តាមចិត្តទៀតហើយ..."
" ចឹងឈប់ប៉ះអូន ឈប់ថើបអូនទៀតទៅ"
" រឿង២ហ្នឹងខុសគ្នា កុំបូកឡូក...."
" មិញពូហៅអូនថាអូន..."
" ក្រែងចង់ឲ្យហៅ? "
" ចឹងហៅខ្លួនឯងថាបងផង..."
" ហៅខ្ញុំថាបងដែរទៅ..."
" អត់ហៅ..."
" ហាមាត់..." គេខ្ចិលនិយាយជាមួយនាងណាស់ ក៏ដួសបាយបញ្ចុកនាងវិញ បើនៅឈ្លោះគ្នាបន្ត ប្រហែលយប់អធ្រាតមិនទាន់ចប់ផង នាងកាន់ឌឺខ្លាំងណាស់ ឈប់ខ្លាចគេហើយ ថែមទាំងចេះគំរាមទៀត ក្មេងរំអួយអីឡូវក្លាហានជាមុនច្រើនណាស់។// វិមានអាល់ប៊ឺតហ្សង់ដ្រូ //
យ៉ុនហ្គីនាំឡាស្ទីន មកវិមាន ព្រោះទីនេះមានមនុស្សច្រើនអាចជួយមើលថែនាង ជាងទុកឲ្យនាងនៅផេនហោស៍តែម្នាក់ឯង។ រាងក្រាស់បីភរិយាឡើងទៅបន្ទប់ ដែលនាងគេងលក់ក្នុងដៃគេយ៉ាងស្ងប់សុខ។
ម៉ៃគ៍ នៅរង់ចាំចៅហ្វាយយកឡាស្ទីនទៅបន្ទប់គេងហើយចេញមកវិញ ដើម្បីនិយាយការងារ។" យ៉ាងម៉េចហើយម៉ៃគ៍? សើបបានអីខ្លះ? "
" មនុស្សប្រុសដែលចាក់អ្នកនាងស្ទីន ជាកូនចៅលោកវីលៀម... "
"...." យ៉ុនហ្គី នៅស្ងៀម ដៃក្តាប់យ៉ាងណែន ព្រោះវីលៀម ព្យាយាមឆ្លងដែនច្រើនដងហើយ គេក៏ធ្លាប់ប្រមានដែរ គេមិនខឹងដែលវីលៀមចង់សម្លាប់គេ តែខឹងព្រោះឡាស្ទីន របស់គេជាអ្នករងរបួស ដូច្នេះគេត្រូវតែធ្វើអ្វីម្យ៉ាង។" បញ្ចូនមនុស្សទៅកម្ចេចហាងពេជ្រវាទៅ... " យ៉ុនហ្គី និយាយទាំងមុខមាំ ខួរក្បាលក៏ចាប់ផ្តើមរកនឹងវិធីកម្ចាត់វីលៀមចេញទៅឲ្យឆ្ងាយ រួមទាំងវីនវីសេនន៍ ក៏ត្រូវចាកចេញពីឡាស្ទីនសំណព្វចិត្តគេដូចគ្នា។
" ពូយ៉ុន...ពូ..ហ្អឹម..." សម្លេងស្រែកហៅល្វើយៗ របស់នាងតូច បបួលឲ្យអ្នកអង្គុយស្ទុះក្រោកក្រេស ដើរចេញទៅខាងក្រៅភ្លាមៗ យ៉ុនហ្គី រត់ទៅរកភរិយាចាប់ក្រសោបកាយនាងលើកពរពីឥដ្ឋ ថែមទាំងក្តក់អណ្តាតសួរទាំងជ្រួញចិញ្ចើម។
" ចង់ទៅណានាងល្អិត..."
" អូនរកពូយ៉ុន! មិនឃើញពូនៅក្នុងបន្ទប់ទើបអូនដើររក...ហុឺ..." ស្រីតូច ដាក់ដៃឪបកស្វាមី បិទភ្នែកតិចៗ ពេលគេឪនថើបថ្ពាល់នាងខ្សឺតៗ។ យ៉ុនហ្គី ពរនាងតូចដើរទៅបន្ទប់គេងវិញដោយយកជើងធាក់ទ្វារបន្ទប់គ្រាំង។" ខ្ញុំជាប់និយាយការងារជាមួយម៉ៃគ៍ មិនបានចាប់អារម្មណ៍មានក្មេងភ័យខ្លាចបាត់ខ្ញុំសោះ... ឃ្លានដែរទេនឹងបានឲ្យមីល ធ្វើអីឲ្យញាំ..."
" អូនមិនឃើញពូក្នុងបន្ទប់ស្មានពូទៅវិញហើយ... បើដឹងថាពូរវល់អិចឹងអូនអត់រំខានទេ...ហុឺ..." បបូរមាត់ទន់ៗ ត្រូវស្វាមីផ្តិតស្នាមថើបយ៉ាងផ្អែមល្ហែម ឡាស្ទីន ក្រសោបកញ្ចឹងកគេទោរទន់ទៅរកការថើបមួយនោះ រហូតចាប់អារម្មណ៍ថា អាវនាងត្រូវគេប្រឡះឡេវអស់ហើយ។
" ពូយ៉ុន ដោះអាវអូនធ្វើអី? "
" ជូតខ្លួនឲ្យប្រពន្ធ..."
" តែអូន..."
" ជូតខ្លួនច្រើនដង ទើបមិនក្តៅខ្លួន ពេទ្យផ្តាំមកចឹង..." គេនិយាយរួច ចាប់ដោះអាវនាងចេញក្រវាត់ទៅក្រោមគ្រែតាមដោយឈុតក្នុង បន្ទាប់ក៏ទាញខោនាងឲ្យរបូតព្រមគ្នា។
" ជូតខ្លួនហេតុអីស្រាតខោអាវអស់រលីងចឹង? "
" ពេទ្យផ្តាំថា ស្រាតខោអាវទើបជូតខ្លួនបានសព្វ"
_____
មិនដឹងថាពេទ្យឬពូយ៉ុនទេ😔
YOU ARE READING
ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣
Romanceដំបូងគេមើលថែនាងព្រោះតួនាទី តែក្រោយមកគេចង់មើលថែនាងដោយផ្ទាល់