ឡាស្ទីន ឆ្លើយតបទាំងញញឹមញញែម ដៃលូកឱបដើមដៃស្វាមីយ៉ាងណែន រួចផ្តេកក្បាលយឺតៗកើយស្មាមាំរបស់គេស្រាលៗ តែក៏ប្រញាប់ដកចេញវិញភ្លាមៗ ពេលឃើញនាយកម្លោះជាបងជីដូនមួយផងជាមិត្តភក្កិផង។
" វីន...! "
" សួស្តីស្ទីនី! សុខសប្បាយទេមុខមាត់ដូចស្រស់ថ្លាជាងមុនណា៎..."
" ហិហិ...ស្ទីនសុខធម្មតាទេ អង្គុយនិយាយគ្នាសិនមក ស្ទីនខានចួបវីន យូរហើយ! ការងាររវល់ណាស់មែនទេ? "
" គួរសមដែរ! ព្រោះនៅបន្ទាយមានការរៀបចំឡើងឋាន:ថ្មី ទើបរវល់ច្រើនជាងរាល់ដង! អ្នកមីងយ៉ាងម៉េចហើយស្ទីន? " វីនវីសេន៍ ដាក់គូថអង្គុយរួចជជែកលេងជាមួយនាងតូចតាមធម្មតា តែអីដែលមិនធម្មតាគឺយ៉ុនហ្គី សម្លក់មុខគេថ្លែរ។" អ្នកម៉ាក់នៅមិនទាន់ដឹងខ្លួនទេ តែថ្ងៃមុនស្ទីនទៅមើលគាត់ ឃើញគាត់កម្រើកដៃ ស្ទីនគិតថាមិនយូរទេគាត់នឹងខ្លួនឆាប់ៗ " នាងនិយាយផងញញឹមផង មានក្តីសុខណាស់ពេលបាននិយាយពីម៉ាក់បែបនេះ ពិសេសដំណឹងល្អៗ នាងចង់ចែករំលែកជាមួយវីន ជាអ្នកនៅក្បែរនាងតាំងពីយូរមកហើយនោះ។
កម្មវិធីបានប្រារព្ធទៅយ៉ាងរីករាយ យ៉ុនហ្គី មើលនាឡិកាម៉ោង១០យប់ហើយ ក៏នាំឡាស្ទីនចេញពីកម្មវិធី ត្រលប់ទៅផេនហោស៍វិញ ព្រោះថ្ងៃស្អែកមានណាត់ជាមួយជេសុី ដើម្បីឆែកមើលសុខភាពនាងតូចទៀត។ គេបណ្តើរភរិយាតូចច្រឡឹងចូលក្នុងឡានស្ព័រខ្មៅរលោងស្រិលនៅជាន់ខាងក្រោម គេជ្រើសរើសបើកឡានដោយខ្លួនឯង ជាងការដែលឲ្យម៉ៃគ៍ មកបើកជំនួស ម្យ៉ាងគេទើបរៀបការរួច ទើបមិនចង់រំខានកូនចៅ។
" ហុឹម... ងងុយណាស់! " នាងតូច ខិតទៅរកដើមដៃស្វាមី ផ្តេកក្បាលលើស្មាគេគេរួចសម្លឹងទៅទេសភាពតាមដងផ្លូវ ក៏ឃើញកូនចៅយ៉ុនហ្គី ដែលវេល បញ្ចូនឲ្យតាមការពារ បើកឡានពីក្រោយតាំងពីចេញពីកម្មវិធីម្ល៉េះ៕ យ៉ាងណាទោះ យ៉ុនហ្គី បើកឡានដោយខ្លួនឯងក៏ដោយ ការការពារសុវត្ថិភាពគេ ត្រូវតែមានជានិច្ច។
" គេងសិនទៅចឹង! ចាំដល់ផេនហោស៍ ខ្ញុំដាស់..."
" ចង់គេងឱបពូ...."
" កុំក្បាលខូចពេកនាងល្អិត...." មាត់គេនិយាយបែបប្រាកដប្រជា ប៉ុន្តែដៃមិនស្ងៀមទាល់តែសោះ ពេលនេះកំពុងស៊ូកប៉ះសាច់ភ្លៅឡាស្ទីនចុះឡើងៗ រហូតម្ចាស់ខ្លួនគេចាប់ដៃដាក់លើភ្លៅយកតែម្តង នាងក៏លើកជើងគងទាក់ខ្លា ដើម្បីឲ្យខ្ពស់ជាងមុនផងដែរ។" ឈ្លើយ..."
" ក្រែងពូចូលចិត្តមិនចឹង ? "
" ផាច់...." គេមិនមាត់ អង្អែលភ្លៅនាងចុះឡើងៗវ៉ៃផាច់ៗ រួចដាក់ដៃលើភ្លៅនាងវិញ។" ពូយ៉ុន...." ស្ងាត់មួយសន្ទុះ នាងតូចក៏ហៅគេវិញ ព្រោះឃើញមានម៉ូតូមួយបើកវ៉ាមុខឡានពួកគេយ៉ាងលឿន។ មិនយូរប៉ុន្មានពួកគេក៏មកដល់ផេនហោស៍ យ៉ុនហ្គី បើកទ្វារឡានឲ្យនាងតូច ប្រកបដោយស្នាមញញឹមនិងភាពផ្អែមល្ហែម ស្រីតូច ញញឹមដាក់ស្វាមី គេកាន់ដៃនាងបណ្តើរចូលផេនហោស៍ ស្របពេលបុគ្គលិក រុញរទះឥវ៉ាន់ដើរចេញទៅខាងក្រៅ។
" អូនចង់ងូតទឹកក្តៅ..."
" ធម្មតាក្រែងមិនចូលចិត្តហ្អី? " គេជ្រួញចិញ្ចើមសួរនាង រាងតូចដើរទៅមុខមុនរួចបកក្រោយវិញភ្លាមៗនាងញញឹមឆ្លលយ៉ាងពិរោះ..
" អូនមានអារម្មណ៍ថាចង់ងូតទឹកក្តៅឧណ្ហៗ ..." ស្រីតូចញញឹមរីកថ្ពាល់ក្រហាញៗ នឹកដល់ពេលបានងូតទឹកក្តៅឧណ្ឌៗ ក៏ស្រស់ស្រាយបាត់ទៅហើយ នាងតូចញញឹមញញែម ហើយភ្លាមៗក៏ប្រែទឹកមុខ បើកភ្នែកធំៗពេលឃើញមនុស្សប្រុសស្លៀកឈុតខ្មៅ កាន់កាំបិតដើរសម្តៅមករកយ៉ុនហ្គី។" ពូយ៉ុន...." រាងតូចរត់ទៅរកគេ ដោយមិនខ្វល់អ្វីទាំងអស់ក្រៅពីចង់ការពារគេតែមួយគត់ នាងលូកដៃក្រសោបខ្នងគេយ៉ាងណែន គេមិនដឹងរឿងក៏បង្វិលនាងមួយជុំ ស្របពេលបុរសឈុតខ្មៅយកកាំបិតចាក់នាងពីក្រោយភ្លាមៗ។
*ជ្រិប...!
" ព-ពូយ៉ុន..."
" ស្ទីនី...." យ៉ុនហ្គី ទើបដឹងភ្លាមៗ ពេលឃើញបុរសនោះកាន់កាំបិតប្រលាក់ដោយឈាម គេឪនមើលស្រីតូចកំពុងទន់ខ្លួនល្អូកក្នុងដៃគេ ទឹកមុខនាងស្លេកស្លាំង ដៃចាប់ផ្តើមញ័រ បបូរមាត់និយាយតិចៗប្រាប់គេ...
" អូ-អូនការពារពូបានហើយ..." រាងតូចនិយាយចប់ ក៏ទន់ត្របកភ្នែកសន្លប់ក្នុងដៃគេមួយរំពេច។
" ឡាស្ទីន....! ពួកឯងទៅចាប់វាឲ្យលឿន...! ខ្ញុំយកនាងទៅពេទ្យ នាងកុំបិទភ្នែកអីស្រីស្ទីន..." យ៉ុនហ្គី ទប់ខ្លួននាងដោយដៃម្ខាង ដៃម្ខាងទៀតស្រែកចង្អុលកូនចៅទៅចាប់ឃាតករ ដែលរត់ចេញទៅនោះ។ គេភិតភ័យណាស់ បបូរមាត់ឡើងញ័រតតាត់ ប្រញាប់ក្រសោបរាងតូចច្រលឹងរត់សម្តៅទៅឡាន ដើម្បីយកនាងទៅព្យាបាល។
" កុំកើតអីឲ្យសោះណាឡាស្ទីន...."
YOU ARE READING
ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣
Romanceដំបូងគេមើលថែនាងព្រោះតួនាទី តែក្រោយមកគេចង់មើលថែនាងដោយផ្ទាល់