ខានចួបគ្នាយូរហើយ ថ្ងៃនេះអេតមីននាំក្មេងរំអួយមករកអ្នកអានវិញហិហិ😘
រឿង #ដែនស្នេហ៍សាតាន🌷 #រដូវកាលទី៣
#ភាគ៣៩B#វគ្គ៤_ស្នេហ៍ដែលមិនបានព្រាងទុក (ត)
ឡាស្ទីន ខាំមាត់សម្លក់មុខយ៉ុនហ្គីយ៉ាងក្នាញ់ ប្រឹងទប់ដៃរបស់គេកុំឲ្យឈ្លានពានរាងកាយនាងបន្តទៀត ប៉ុន្តែកាន់តែហាមគេកាន់តែធ្វើ ទីបំផុតនាងក៏ដង្ហក់ដង្ហើម កន្ត្រាក់ខ្លួនដោយសារគេទាល់តែបាន។
" អ្ហាស៎អ្ហា៎...ពូយ៉ុន..."
" ប្តូររ៉ូបចេញ! អាមួយនេះសុិចសុីណាស់! "
" តែវាស្អាត.... អ៊ូយ៎..." នាងច្រម៉ក់ស្រែកចាច ពេលដាក់ជើងដល់ឥដ្ឋហើយញ័រតតាត់ បើគ្មានគេប្រាកដជាដួលបែកក្បាលមិនខាន។
" ប្តូរឬមិនប្តូរ?? "
" ហុឹក...ប្តូរ...." នាងពេបមាត់សម្លឹងមុខគេម៉ក់ៗ រ៉ូបសុិចសុីវាយ៉ាងម៉េច? រាងកាយនាងគេទាំងប៉ះទាំងឪបនិងថើប គ្រាន់ស្លៀកខ្លីបន្តិចហាមនោះហាមនៅដាក់ទោសនាងឲ្យញ័រជើងដើរមិនរួចទៀត មនុស្សចាស់ចូលចិត្តប្រើអំណាច គួរឲ្យខឹងមែន។យ៉ុនហ្គីញញឹមសមចិត្ត ប្រញាប់គ្រានាងទៅពូក រកឈុតថ្មីមកស្លៀកឲ្យនាងរួចក៏ដឹកដៃនាងទៅខាងក្រោម ធ្វើដំណើរទៅកាន់ វិមានស្តាខេនន៍។
// វិមានស្តាខេនន៍ //
កែវភ្នែកមូលក្រឡង់សម្លឹងមើលផ្ទះដែលគិតថាមកម្តងទៀតនោះ ថ្ងៃនេះក៏មកឈរនៅចំពោះផ្ទះមួយនេះជាថ្មីម្តងទៀត។ យ៉ុនហ្គី លូកដៃក្រសោបប្រអប់ដៃនាងតូចថ្នមៗ មុននឹងបណ្តើរនាងចូលទៅខាងក្នុង វត្តមានរបស់ វីនវីសេន៍ ក៏ចេញមកទទួលរាក់ទាក់នាងទាំងស្នាមញញឹម។
" ទីបំផុតមកដល់ហើយ! វីនស្មានថាស្ទីនមិនមកហើយតើ..."
" គឺ...."
" ឪពុកឯងជាអ្នកហៅយើងមក..." យ៉ុនហ្គី ឆ្លើយជំនួសនាង រួចក្រសោបចង្កេះនាងដើរចូលទៅយ៉ាងប្រងើយ ហើយរូបភាពទាំងនេះស្ថិតក្រោមការសម្កឹងមើលពីនរណាម្នាក់នៅជាន់ខាងលើ។" សួស្តីឡាស្ទីន! សួស្តីលោកយ៉ុនហ្គី..."
លោកស្តាខេនន៍ ចេញមុខមកទទួលពួកគេដោយញញឹម នាងតូចឪនគោរពអ្នកមានគុណតាមសុជីវធម៍ ចំណែកយ៉ុនហ្គី គេគ្រាន់តែឪនគោរពបន្តិច មិនបាននិយាយអ្វីច្រើននោះឡើយ។
YOU ARE READING
ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣
Romanceដំបូងគេមើលថែនាងព្រោះតួនាទី តែក្រោយមកគេចង់មើលថែនាងដោយផ្ទាល់