មកហើយ 🎉💕
រឿង ដែនស្នេហ៍សាតាន 🌷 #ភាគ៧៤C
#វគ្គ៨_ជីវិតក្រោយការលែងលះរបស់នាង (ត)« អ្ហឹកៗ » នាងឈរមើលមុខគេយ៉ាងតក់ស្លុត មិនគិតថាបានជួបគេនៅទីនេះ ក្នុងពេលនេះឡើយ។ រយៈពេលបីខែនេះ នាងដេកនឹកគេរាល់យប់ យំរកគេគ្រប់ពេល អង្វរព្រះជាអម្ចាស់ឲ្យនាងបានជួបគេគ្រប់ថ្ងៃទាំងអស់ ហើយនៅទីបំផុតព្រះក៏មើលឃើញការបួងសួងរបស់នាងហើយ។ ឡាស្ទីន ដើរទៅរកគេទាំងចិត្តរំភើបញាប់ញ័រជាខ្លាំង បំណងហាមាត់សួរសុខទុក្ខគេ តែការបារម្ភរបស់នាងក្លាយជាអាសារបង់ ពេលគេបោះសម្តីគ្រោតគ្រាតដាក់នាងទាំងផ្ទាំងៗ។
« ខ្ញុំស្មានថាក្រោយពេលលែងលះរួចនាងនឹងយំសោកសៅ ព្រោះឮស្រែកកោកៗថាស្រលាញ់ខ្ញុំណាស់ តែមើលទៅខ្ញុំគិតច្រើនដោយខ្លួនឯងហើយ!! »
« មេចក៏និយាយបែបនេះ?? » ឡាស្ទីនក្រវីក្បាល ញាប់ស្អេក ពេលគេសម្លឹងមកនាងដោយភាពត្រជាក់ នាងឆេះឆួលពេញទ្រូង ស្តាប់សម្តីគេចប់យល់ថាគេកំពុងប្រមាថស្នេហានាងមានឲ្យគេ ទើបនិយាយមិនថ្នមទឹកចិត្តនាងសូម្បីតែបន្តិច។
« និយាយអីដែលពិតតើ ! »
« កាន់តែផ្តេសផ្តាស់ហើយ!! គិតបែបនេះមកលើខ្ញុំបានយ៉ាងម៉េច?? » នាងតូចជ្រួញចិញ្ចើមសម្លឹងមុខយ៉ុនហ្គី ដោយភាពម៉ួម៉ៅ ស្រីតូចសម្លឹងមុខស្វាមីទាំងខឹងគេគុំក្នុងចិត្ត គេនិយាយបែបមិនឲ្យតម្លៃនាង ហាក់បីដូចជាមនុស្សថ្មីផ្សេងដែលមិនធ្លាប់ស្គាល់នាងពីមុនមក។ ត្រូវហើយ! នាងយំដាក់គេ ស្រែកអង្វរគេកុំឲ្យចាកចេញ នាងព្យាយាមធ្វើគ្រប់សព្វបែបយ៉ាងដើម្បីឃាត់គេឲ្យនៅ ហើយចុងក្រោយនាងទទួលបានអ្វី? គេនៅតែចាកចេញដដែរ តើគេចង់ឲ្យនាងដេកយំនឹកគេ រាល់ថ្ងៃមែនទេ? រយៈ៣បីខែមកនេះនាងរៀនសូត្របានច្រើនណាស់ នាងដឹងថានាងគួរតែដោះលែងអ្វីដែលត្រូវលែង គេមិនពេញចិត្តនាង នាងឃាត់ក៏គេមិននៅដូច្នេះនាងមានតែព្រមទទួលយកការពិតថា ពួកគេទាំងពីរបែបគ្នាហើយ។នាងមិនបានប្រែប្រួលឡើយ នាងនៅដដែល គ្រាន់តែនាងដឹងក្តីជាងមុន នាងជាស្ត្រី មិនមែនជាក្មេងស្រី។
« ដូចដែលឃើញថានាងនៅអាចសើចបាន មានក្តីសុខក្រោយពេលលែងលះគ្នារួច មិនខូចមនុស្សស្រីដែលខ្ញុំធ្លាប់ស្គាល់ពីមុន! »
« មែន! ខ្ញុំធ្លាប់នឹក! ធ្លាប់យំអង្វរឃាត់មិនឲ្យចាកចេញ ប៉ុន្តែចូងក្រោយក៏ឃាត់មិនបាន ដូច្នេះខ្ញុំមានតែទទួលយកការពិត! ថាពួកយើងបានចប់គ្នា! ខ្ញុំក៏មិនបានស្អប់គុំគួនអ្វីនឹងពូ សូមកុំគិតថាខ្ញុំចិត្តរ៉ាយមាយអី! »
« ចុះប្រុសដែលអង្គុយញាំបាយជាមួយហ្នឹង វាជាអ្នកណា?? បើមិនបានចែកចិត្តឲ្យប្រុសផ្សេងហេតុអីព្រមញាំបាយជាមួយវា?? »
« គ្រាន់ជាមិត្ត! ជាមនុស្សដែលយល់ចិត្តខ្ញុំបំផុត! » នាងសម្លឹងមុខយ៉ុនហ្គី ឆ្លើយតបទៅគេដោយសម្លេងស្រាលៗ តែអ្នកស្តាប់ហើយឆេះឆួលក្នុងចិត្តជាខ្លាំង។ មិត្ត? មនុស្សយល់ចិត្ត? នាងកំពុងបញ្ឈឺគេហើយតើ ស្រីល្អិតនេះកាន់តែបានដៃតមាត់នឹងគេមិនបាត់មួយពាក្យ។« ស្រែករង៉ូវៗ ថាស្រលាញ់ខ្ញុំ តែលែងគ្នាមិនបាន១ឆ្នាំ មកឌីនន័រ ជាមួយប្រុសអាល្លឺម៉ង់ ទាំងពោះប៉ោងស្ទុល ប្រយ័ត្នស្អែកឃើញមុខខ្លួនឯងនៅទំព័រទីមួយទៅ...» យ៉ុនហ្គី ស្រដីទាំងញ័រមាត់ គេមិនធ្លាប់ស្រមៃថានាងនឹងនិយាយតមាត់ជាមួយគេដើមកបីការពារមនុស្សប្រុសដទៃឡើយ កាលនៅជាប្តីប្រពន្ធនាងស្លូតណាស់ មិនចេះប្រកែកនឹងគេទេ ប៉ុន្តែឥឡូវនាងផ្លាស់ប្ដូរហើយ នាងប្រែប្រួលហើយ ចេះតមាត់ជាមួយគេ សម្លឹងមុខគេចំៗមិនកោតក្រែង នៅនិយាយការពារអ្នកដទៃទៀត។
« ប្តីមុនមិនស្រលាញ់ផង មានហេតុផលអីដែលខ្ញុំត្រូវទ្រាំដេកយំនោះ? ទោះពោះប៉ោងក៏មានប្រុសចោមរោមហុចផ្កាទិញកាដូរឲ្យរាល់ថ្ងៃបំពេញតួនាទីល្អជាងឪពុកកូនខ្ញុំទៀត...»
« និយាយស្អីគេមិញ?? » យ៉ុនហ្គី បើកភ្នែកក្រឡែតៗដាក់នាង បែបភ្ងាក់ផ្អើលដែលឮសម្តីអតីតភរិយានិយាយដាក់ខ្លួនមុននេះ។ គេស៊ូកដៃចូលហោប៉ៅដើរទៅរកនាងកាន់តែជិត ដល់ថ្នាក់ឈរទល់មុខគ្នាសម្លឹងមើលចំៗមិនព្រេចភ្នែក។
« អ្វីដែលនិយាយចេញទៅហើយ គេមិននិយាយម្តងទៀតទេ វាខាតពេល!! » នាងពើងមុខនិយាយដាក់គេយ៉ាងក្លាហាន ហើយដើរចេញទៅបាត់ បែបមិនចង់ឈរនៅក្បែរគេយូរៗ។ យ៉ុនហ្គី ធ្វើមុខក្រញ៉ូវ តាមសម្លឹងមើលនាងដើរដល់តុអាហារក៏ញញឹមរួសរាយដាក់អេឡិច ជាប្រុសកូនកាត់ ដែលគេស្អប់បំផុត។ ម៉េចក៏អាម្សៀនេះសំណាងយកចិត្តប្រពន្ធគេបានម្ល៉េះ???
_______________
រាត្រីសួស្តីណព្វៗ😘😘🤘
ESTÁS LEYENDO
ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣
Romanceដំបូងគេមើលថែនាងព្រោះតួនាទី តែក្រោយមកគេចង់មើលថែនាងដោយផ្ទាល់