វ៉ាក់អើ!! អេតមីនមកហើយណា៎😘
រឿង #ដែនស្នេហ៍សាតាន 🌷 #ភាគ៥៣A#មង្គលការក្រាលឈាម (ត)
" ព-ពូ..."
បបូរមាត់នាងញ័រតតាត់ កម្លាំងក្នុងខ្លួនហាក់បាត់បង់អស់ទាំងស្រុង យ៉ុនហ្គី ឲ្យនាងមើលរូបថតដែលនាងទៅជួបវីលៀម ជាច្រើនដង រួមទាំងថ្ងៃនេះនាងទៅរកគេនៅក្នុងបន្ទប់ព្យាបាលទៀត។" វីលៀមតែងធ្វើបាបនាង ចុះនាងទៅចួបគេធ្វើអី? "
" គឺ...អូន អូនគឺ...."
" នាងមានអីលាក់នឹងខ្ញុំមែនទេឡាស្ទីន?? "
" អ-អត់មានទេពូ..."
" ខ្ញុំឲ្យឪកាសនាងហើយ! ឆ្លើយឲ្យត្រង់មក វាគំរាមនាងរឿងស្អីមែនទេ? នាងមិនទុកចិត្តខ្ញុំឬ? " យ៉ុនហ្គី ដកដង្ហើមធំក្រោកឈរ ច្រានភាពម៉ួម៉ៅចេញពីទ្រូង លុះពេលងាកទៅរកនាងម្តងទៀត ក៏ប្រទះនាងក្រមុំកំពុងលុតជង្គង់នឹងឥដ្ឋការ៉ូ យំយែកដាក់មុខគេ ជាមួយកែវភ្នែកពោពេញដោយភាពភ័យខ្លាច។" ឡាស្ទីននាងធ្វើស្អី? ក្រោកឡើង! "
" ហុឹក! សូមជួយអ្នកម៉ាក់ផងអ្ហឹកៗ វីល គេចាប់ម៉ាក់យកទៅហើយពូយ៉ុនអ្ហឹកៗ " ឡាស្ទីន យំផងនិយាយផង បបូរមាត់ញ័រទទ្រើត នាងលូកដៃទៅក្រសោបចាប់ប្រអប់ដៃយ៉ុនហ្គីថ្នមៗទាំងភ័យខ្លាច នាងខ្លាចថាគេខឹងជាមួយនាង។ យ៉ុនហ្គី ឪនមុខចុះ សម្លឹងផ្ទៃមុខសក្បុសរបស់នាងតូច ក៏ទន់ចិត្តអាណិតនាងលើសដើម។ គេក្តោបដៃនាងជាប់ ប្រើដៃម្ខាងក្រសោបស្មានាងទាញលើកឲ្យអង្គុយលើពូក និយាយគ្នាសាថ្មី។" ដូច្នេះទើបនាងទៅរកអាវីលៀម ព្រោះចង់ដឹងដំណឹងម្តាយនាង? "
" ហុឹក...ច-ចាស៎! "
" វាត្រូវការអី? " សួរចំចំណុចនាងតូចស្ងាត់មាត់ភ្លាមៗ បេះដូងលោតឌុកដាក់ៗ ភ័យផងខ្លាចផង តែក៏បិទភ្នែកនិយាយដដែរ។
" បើអូនអាចយកគ្រោងការសាងសង់នៅម៉ាល់តាបានឲ្យគេ ទើបគេដោះលែងអ្នកម៉ាក់...." សម្តីនាងដូចម្ចុលរាប់លានចាក់ចំដើមទ្រូងគេអិចឹង ដឹងថាគ្រោងការសាងសង់នៅម៉ាល់តា សំខាន់យ៉ាងណាសម្រាប់គេទេ? ការពិតនាងចូលមកក្នុងជីវិតគេដើម្បីបោកប្រាស់គេប៉ុណ្ណោះ។
ស្តាប់សម្តីនាងចប់ ទឹកមុខរបស់គេនៅស្មើរធេងដដែរ ទោះបេះដូងគេឈឺចាប់ក៏មិនបង្ហាញតាមទឹកមុខឪ្យនាងដឹងឡើយ រំពេចនោះគេក៏ច្របាច់កដៃនាងសង្កត់ដោយកម្លាំងរាងខ្លាំងបន្តិចរួចនិយាយ។
" ចេញពីមន្ទីរពេទ្យ យកឲ្យគេទៅ វានៅក្នុងទូរឯកសាររបស់ខ្ញុំ..."
" ពូយ៉ុន! អូនសុំទោសពិតមែនអ្ហឹកៗ "
" ម្តាយនាងសំខាន់សម្រាប់នាងណាស់ត្រូវទេ? ឆាប់ទៅយកវាហើយប្រគល់ឲ្យវីលៀមទៅ! " និយាយចប់ យ៉ុនហ្គី ក្រោកឈរដើរចេញពីបន្ទប់ដោយមិននិយាយអ្វីឡើយ ចំណែកឡាស្ទីនបានត្រឹមអង្គុយយំម្នាក់ឯងដូចឆ្កួត។_______
ចាំមើលពូយ៉ុន គិតធ្វើអីបន្ត?
YOU ARE READING
ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣
Romanceដំបូងគេមើលថែនាងព្រោះតួនាទី តែក្រោយមកគេចង់មើលថែនាងដោយផ្ទាល់