106 - ញ៉ែអត់ smooth 😭

114 4 0
                                    

រឿង #ដែនស្នេហ៍សាតាន 🌷
  #ភាគ៧៧A
  #វគ្គ៨_ជីវិតក្រោយការលែងលះរបស់នាង ( ត )

   នៅក្នុងវិមានស្គឹមស្កៃកំពុងតែប្រារព្ធពិធីបុណ្យសព របស់អ្នកស្រីសាន់ត្រូរី ផ្ទៃវិមានទាំងមូលពោពេញដោយសម្លេងយំសោកសៅរបស់កូនស្រីតែម្នាក់ ដែលអង្គុយបត់ជើងរៀបចំផ្កាបុណ្យសពនៅក្បែរមឈូសសាកសពម្តាយ។
  « ចូលរួមសោកស្តាយផងណាស្ទីន!! » ម៉ាដាមអ៊ីហា  ទម្លាក់បាច់ផ្កាចុះ អង្គុយក្បែររាងតូច លូកដៃចាប់ក្រសោបដៃឡាស្ទីន អង្អែលថ្នមៗជាការលើកទឹកចិត្ត ខណៈដែលវីលៀម វីនវីសេន៍ ស្លៀកឈុតខ្មៅមកចូលរួមបុណ្យសពដូចគ្នា។
  « សោកស្តាយផងឡាស្ទីន!  »
  « អរគុណណាស់ដែលអញ្ជើញមក! » ឡាស្ទីន និយាយកំបុតៗ នាងឪនមុខចុះរៀបចំកិច្ចកាតរបស់នាងរួចក៏ដើរចេញដោយមិនស្វាគមន៍ពួកគេទាំងបី។ កាលពីមនុស្សនៅរស់ ម្នាក់ៗធ្វើបាបគាត់ ជិះជាន់ មើលងាយមើលថោកគ្រប់សព្វបែបយ៉ាង ប៉ុន្តែពេលដែលម្តាយនាងស្លាប់ ម្នាក់ៗក៏មកពោលថាសោកស្តាយ ហើយយំអណ្តឺតអណ្តកនៅមុខរូបថតក្តាមឈូសទៅវិញ។

« ស្ទីនកូន...» សម្លេងគ្រលររបស់អ្នកជាឪពុក អមជាមួយដំណើរមកដោយសភាពកាន់ឈើច្រត់ គាត់ស្កាត់ផ្លូវមកជួបឡាស្ទីន មិនឲ្យនាងទៅណារួច។ គាត់កាន់បាត់ផ្កាពណ៍ស ហុចឲ្យនាង រួចលើកដៃអង្អែលស្មាឡាស្ទីនស្រាលៗ។ នាងដឹងថាគ្រប់យ៉ាងដែលធ្វើជាការសម្តែង ព្រោះកាំម៉ារ៉ាអ្នកកាសែតថតពួកគេច្រូងច្រាង។ ប្រអប់ដៃតូចក្តាប់យ៉ាងណែន លើកចាប់ដៃឪពុកដកចេញសន្សឹមៗ ទើបហាមាត់និយាយដាក់ឪពុកដោយសម្លេងញ័រតតាត់។

« ឆាប់ត្រលប់ទៅវិញទៅ បើមិនចង់ស្លាប់! » ឡាស្ទីន ដេញឪពុកខ្លួនដោយកែវភ្នែករឹងកំព្រឹស ស្រីតូចច្រានឪពុកចេញពីរាងកាយនាង ទឹកមុខមិនរាប់ញាតិជាមួយលោកស្តាខេនន៍ ។  តើគាត់មកធ្វើអី? ពេលម៉ាក់នាងនៅរស់ មានជីវិតតែងតែធ្វើបាបម៉ាក់នាងរាល់ថ្ងៃ សូម្បីតែគាត់ឈឺគេងលើគ្រែពេទ្យរាប់ឆ្នាំមកហើយក៏មិនដែលទៅសួរសុខទុក្ខដែរ។ ពេលម៉ាក់នាងស្លាប់ក៏មក សម្តែងការខូចចិត្ត។ សម្តែងនៅមុខកាំម៉ារ៉ា ជាប្តីល្អ ចេះនឹកដល់ប្រពន្ធ។ នាងពិតជាស្អប់គ្រួសារនេះខ្លាំងណាស់។

  ពិធីបុណ្យសព បានបញ្ចប់ទៅដោយភាពស្រងេះស្រងោច ស្រីតូចកាន់រូបថតម្តាយដើរចូលក្នុងវិមានអាល់ប៊ឺតហ្សង់ដ្រូ សម្លឹងរកកន្លែងទុកតាំងរូបថតម៉ាក់នាង ដោយចិត្តនឹករូបម្តាយជាពន់ពេក។
   « ពួកយើងទៅវិញហើយណាស្ទីន! » ម៉ាដាមអ៊ីហា ចូលមកនិយាយលា ឡាស្ទីនមុននឹងត្រលប់ទៅវិញទាំងគ្រួសារ។ ប៉ុន្តែឡាស្ទីន មិនសូម្បីតែងាកក្រោយទៅនិយាយពាក្យថាលា។

  « នាងក្មេងចង្រៃ! នាងធ្វើស្តាប់មិនឮម៉ាក់យើងនិយាយផងហ្អេស៎?? » វីលៀម ខឹងឡាស្ទីន តាំងពីចូលមកដល់ភ្លាមៗ ពេលនេះទប់លែងបានទើបប្រលែងពាក្យអសរុសចេញមក ហើយឬកពារច្រងេងច្រងាងរបស់គេចង់បំពាននាងតូច ប៉ុន្តែត្រូវយ៉ុនហ្គី ចាប់ដៃគេក្រវាសទៅក្រោយ ដួលត្រលប់ត្រឡិន។
  « កុំមកធ្វើចរិតពាល បាតផ្សារនៅផ្ទះយើង! មិនប្តឹងឯងញាត់គុក ចាត់ទុកថាយើងចិត្តល្អដាក់ពួកឯងពេកហើយ! អ្វីដែលគ្រប់គ្នាធ្វើដាក់ភរិយាខ្ញុំ អ្នកទាំងអស់គ្នាត្រូវតែទទួលបានវិញដូចគ្នា!! » យ៉ុនហ្គី និយាយការពារឡាស្ទីន គេលើកដៃចង្អុលមុខវីលៀម វីនវីសេន៍ និងចាស់ទុំទាំងពីរ ប្រកបទឹកមុខមាំជាខ្លាំង។ គេមិននៅក្បែរនាង មិនមែនមានន័យថាគេមិនដឹងរាល់ទង្វើអាក្រក់ដែលពួកគេធ្វើដាក់ប្រពន្ធគេឡើយ។ វាមានទៅមានមក ទោះយមរាជ ធ្វើអីគេមិនបានពេលនេះ គេនឹងធ្វើជាសាតាន ដាក់ទោសមនុស្សអាក្រក់ទាំងនេះឲ្យសាកសមនឹងអំពើថោកទាបដែលធ្វើបាបប្រពន្ធគេ។

« និយាយការពារខ្ញុំធ្វើអី? ក្រែងលោកក៏ចង់ឃើញភាពវេទនារបស់ខ្ញុំដែរមិនអិចឹង?? »
« បងមិនដែលចង់ឃើញអូននិងកូនលំបាកទេស្ទីន! »
« មនុស្សមុខពីរ! »
« បេះដូងបងមានតែមួយទេ ស្រលាញ់អូនដល់ឆ្កួតឥឡូវហើយ! »
________
ញ៉ែទៀត😭

ដែនស្នេហ៍សាតាន🌷 រដូវកាលទី៣ Where stories live. Discover now